Header Ads

រឿងកូលាបប៉ៃលិន បានបណ្តុះបណ្តាលក្នុងផ្នត់គំនិត នៃការរស់​នៅ​ក្នុងសង្គមខ្មែរ ឲ្យមានការតស៊ូ និងប្រព្រឹត្តតែអំពើទៀងត្រង់ សច្ចភាព

ភ្នំពេញៈ

ដោយ៖ ស៊ីដារណារៀប


រឿងកូលាបប៉ៃលិន ដែលនិពន្ធក្នុងទស្សវតទី៦០ ហើយជាអក្សសីល្ប៍ខ្មែរ បានតម្កល់នៅអត្តសញ្ញាណ​ជាតិ ប្រពៃណី ទំនាម់ទម្លាប់ ការរស់​នៅ​ក្នុងសង្គមខ្មែរ ឲ្យមានការតស៊ូ និងប្រព្រឹត្តតែអំពើទៀងត្រង់ សច្ចភាព ជាស្នា​ដៃ​ដ៏ល្បីល្បាញរបស់លោក ញ៉ុក ថែម ក្នុងឆ្នាំ ១៩៦០។

នៅសម័យបច្ចុប្បន្ននេះ វណ្ណកម្មដែលជាស្នាដៃរបស់លោក ញ៉ុក ថែម ត្រូវបានរៀបចំ ធ្វើការបោះ​ពុម្ពឡើងវិញ  និងរក្សាបានគុណភាពតម្លៃវប្បធម៌ អក្សរសាស្ត្រ​ ក្នុងការទាក់ទាញបេះដូងពីមិត្តអ្នក​អាន​​​រាប់​​​ម៉ឺននាក់ ពីសម័យកាល​មួយ ទៅសម័យការលមួយ។

ក្នុងការផ្តួចផ្តើម ដើម្បីរក្សាការពារ កេរ្តិ៍តំណែងវប្បធម៌អក្សរសាស្ត្រជាតិនេះ គ្រឹះស្ថាន​បោះពុម្ព និងចេញផ្សាយពីស្នាដៃអក្សរសាស្ត្រទាំងនេះ បានទទួលការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា ឲ្យបោះពុម្ពរឿងកូលាបប៉ៃលិន ដែលជាស្នាដៃរបស់លោក ញ៉ុក ថែម ឡើងវិញ គឺដើម្បី​​បំពេញសេចក្តី​ត្រូវ​ការ​របស់ប្រិយ៍មិត្តអ្នកអាន និងសិស្សានុសិស្សក្នុងឆ្នាំ២០០៣ ចំនួន ៥០០០ច្បាប់។

រឿងកូលាបប៉ៃលិន មិនត្រឹមបានបោះពុម្ពជាប្រលោមលោកនោះទេ ថែមទាំងបានថតខ្សែភាគយន្ត ដើមសត្សវតទី ៦០ - ៧០ និងបានថត ជាល្ខោននិយាយពីរលើករួចមកហើយ និងក្នុងឆ្នាំ ២០១៨នេះ និងមានការថ​ត​ជាល្ខោននិយាយ​ឡើងវិញ ដោយអគ្គនាយកដ្ឋានវិទ្យុជាតិកម្ពុជា ផងដែរ៕

No comments

Powered by Blogger.