Header Ads

មន្ត្រីចូលនិវត្តន៍ឈ្នះរង្វាន់ទឹកប្រាក់ ៣០០០០ដុល្លារ និងអាជីវករផ្សារអូរឬស្សី ឈ្នះរង្វាន់ទឹកប្រាក់៤០០០០ ដុល្លារ ពីសែលកាត

ភ្នំពេញៈ

ដោយ៖ កញ្ញា ទេព សុវ៉ាត


 កម្មវិធីឈ្នះរង្វាន់ទឹកប្រាក់ ១០០០០ដុល្លារ ពីសែលកាតជារៀងរាល់ថ្ងៃនេះ ហើយក្នុងសប្តាហ៍នេះ មានមន្ត្រី​ចូលនិវត្តន៍ម្នាក់ បានឈ្នះរង្វាន់ទឹកប្រាក់ ៣០០០០ដុល្លារ និងអាជីវករម្នាក់ទៀតឈ្នះរង្វាន់ទឹកប្រាក់ ៤០០០០​ដុល្លារ ពីសែលកាត ឥឡូវអ្នកទាំងពីបានមកទទួលយករង្វាន់នេះ នៅការិយាល័យ  កណ្តាល​សែល​​កាត​​​នាល្ងាចថ្ងៃទី១៧ ខែមករា ឆ្នាំ២០១៨។

លោក ជូ ផារិន ជាមន្ត្រីចូលនិវត្តន៍ រស់នៅខេត្តបន្ទាយមានជ័យ បានឈ្នះរង្វាន់ទឹកប្រាក់ ៣០០០០ ដុល្លារ ពីសែកកាត កាលពីថ្ងៃទី១៤ ខែមករា ឆ្នាំ២០១៨។


ចំណែកអ្នកស្រី ជា ដាវី មានមុខរបរអាជីវករផ្សារអូរឬស្សី រាជធានីភ្នំពេញ ក៏បានឈ្នះរង្វាន់ទឹកប្រាក់ ៤០០០០ដុល្លារ ពីសែលកាត កាលពីថ្ងៃទី១១ ខែមករា ថ្មីៗនេះដែរ។

សូមគូសបញ្ជាក់ថា កម្មវិធីឈ្នះរង្វាន់ទឹកប្រាក់១០០០០ដុល្លារ ជារៀងរាល់ថ្ងៃពីសែលកាតដោយ លោកអ្នក​គ្រាន់តែចុចផ្ញើរ ៨៨៨៨ ១០K នោះ លោកអ្នក និងទទួលបានលេខសំណាងពីសែលកាត៕

No comments

Powered by Blogger.