Header Ads

ពូជស្លាតឿ នាំចូលពីប្រទេសថៃ គឺជាពូជស្លា ដាំហើយ​ អាចទទួលបានទិន្នផលខ្ពស់ ហួសពីការស្មាន

ខេត្តបាត់ដំបងៈ

ដោយ៖ ហុង ចំណា​ប់


បច្ចុបប្បន្នប្រភេទដើមស្លា គឺជិតផុតពូជទៅហើយ ទើបតែរយៈពេលចុងក្រោយនេះ មានកសិដ្ឋាន ដាំដុះដំ​ណាំ​កសិកម្ម ក្នុងស្រុកកំរៀង ខេត្តបាត់ដំបង ដែលបាននាំពូជស្លាតឿនេះ ពីប្រទេសថៃ មកដាំជាលើកដំបូងគេនៅ​ក្នុងប្រទេស។

លោក រិន ដា ម្ចាស់កសិកដ្ឋានកំរៀង បានផ្តល់បទសម្ពាសន៍តាម    រយៈទូរស័ព្ទជាមួយសារព័ត៌មានក្រុងលង្វែក ឲ្យដឹងថា ពូជស្លាថ្មីនេះ មានឈ្មោះថា ពូជស្លាតឿ នាំចូលមកពីប្រទេសថៃ ដែលជាពូជដាំបានផល តែក្នុង​រយៈ​ពេល ២ឆ្នាំប៉ុណ្ណោះ អាចទទួលបានទិន្នផលខ្ពស់ ហួសពីការស្មាន។ លោក   រិនដា បានបន្តថា​ពូជស្លាតឿ នាំ​ចូលមកជាកូនដើម ដោយលក់ចេញក្នុង១ដើមថ្លៃ ៣៥បាត្រ ឬ១ដុល្លារ ដោយអាចដាំដីលាត​ពីម៉ែត្រ បួនជ្រុង ក្នុងផ្ទៃដី៤០ម៉ែត្របួនជ្រុង អាចដាំបាន២០០ដើម ក្នុងរយៈពេលឆ្នាំទី៣ ទៅ ​ពូជស្លាតឿទទួលបានផល​រហូត​ដល់១០ខែ។ បើនិយាយទៅដល់ទិន្នផលក្នុង ១ដើម អាចបានផលដល់ទៅ៥គីឡូ។ ទាក់ទងទៅនឹងពូជស្លាតឿ​នេះដែរ ក៏មានប្រជាជនខ្លះក៏មកសួរនាំដែរ ដើម្បីទិញយកទៅដាំ។​ លោក រិនដា បានបញ្ជាក់ថា ​បើទោះជាពុំសូវ​មាន​ហាងឆេងក៏ដោយ ​តែស្លាហាលស្ងួតមានតម្លៃក្នុង ១គីឡូថ្លៃ ៥០០០០ទៅ ​៦០០០០ម៉ឺនរៀល ដោយឡែក​ថ្មីៗ​​នេះ មានក្រុមហ៊ុនថៃ​ និងប្រមូលទិញផ្លែស្លាស្រស់ ក្នុង១គីឡូ៥០០០រៀល ដើម្បីនាំចូលទៅប្រទេសថៃ ។


ពូជស្លាតឿជាប្រភេទដំណាំមិនរើសដី ដោយផ្តល់ប្រយោជន៍យ៉ាងច្រើនដល់ កសិករយើង ដោយស្លានេះ ជាវត្ថុ​ធាតុ​​​​ដើមសម្រាប់ធ្វើមេថ្នាំលាបពណ៌ និងនៅពេលដែលដើមស្លាចាស់ ទៅអាចយកទៅកែច្នៃក្នុងវិស័យសិប្បកម្ម គ្រឿងសង្ហារឹមផ្សេងៗទៀត ជាពិសេសគឺ ​នៅប្រទេសភូមា ​ប្រជាពលរដ្ឋចូលចិត្ត និយមទទួលទាន​ស្លានេះ​ជាប្រ​ចាំ៕

No comments

Powered by Blogger.