Header Ads

ប្រវត្តិ ពិតរបស់លោក ហាំង ង៉ោ ដែលបានទទួលពានរង្វាន់អូស្ការក្នុងឆ្នាំ១៩៨៥ នៅក្នុងរឿងវាលពិឃាត (The Killing Fіеldѕ)


ដោយៈ សេង ស៊ីដារ៉ូ


វេជ្ជបណ្ឌិត ហាំង សំណាង ង៉ោ (ឡាតាំង៖ Dr. Hаіng Somnang Ngоr, ចិន ៖ 吳漢潤; ភិងអ៊ិង: Wú Hànrùn,[១] ២២ មីនា ១៩៤០ - ២៥ កុម្ភៈ ១៩៩៦) ឬហៅយ៉ាងខ្លីថា ហាំង ង៉ោ កូនចៅចិនស្រុកខ្មែរ គឺជាវេជ្ជបណ្ឌិតខ្មែរអាមេរិកាំង តួសម្ដែង និងជាអ្នកនិពន្ធដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាបានទទួលពានរង្វាន់អូស្ការក្នុងឆ្នាំ១៩៨៥ ក្នុងផ្នែក តួសម្ដែងរងល្អបំផុត សម្រាប់ការសម្ដែងជាលើកដំបូងរបស់លោក នៅក្នុងរឿងវាលពិឃាត (The Kіllіng Fіеldѕ) ដែលស្ដីអំពីជីវិតរបស់អ្នកសារព័ត៌មាន លោក ឌិត ប្រន។[២] លោកក៏បានក្លាយជាតារាសម្ដែងបុរសរបស់អាស៊ីដំបូងគេបង្អស់ដែលឈ្នះពានរង្វាន់ Oscar ក្នុងផ្នែកសម្ដែង។ ម្តាយរបស់គាត់គឺជាជនជាតិខ្មែរ រីឯឪពុករបស់គាត់គឺជនជាតិចិនតឺជីវ។[៣] លោកហាំង ង៉ោ និង ហារ៉ូលរ៉ូសេល (Hаrоld Russell) គឺជាតារាសម្តែងមិនមានជំនាញ ពីរនាក់ប៉ុណ្ណោះ ដែលទទួលបានពានរង្វាន់អូស្ការក្នុងផ្នែកសម្ដែង។ [៤]

ជីវិតក្រោមរបបខ្មែរក្រហម៖


កើតនៅសំរោងយ៉ោង ប្រទេសកម្ពុជា លោកហាំង ង៉ោបានទទួលការបណ្តុះបណ្តាលជាគ្រូពេទ្យវះកាត់និងជំនាញរោគស្ត្រី។ លោកបានចុះអនុវត្តនៅក្នុងរាជធានីភ្នំពេញក្នុងឆ្នាំ 1975 នៅពេលដែលពួកខ្មែរក្រហមដណ្តើមបានអំណាច ហើយបានប្រកាសថា ជារបបកម្ពុជាប្រជាធិបតេយ្យ។[៥] គាត់ត្រូវបង្ខំចិត្តលាក់បាំងប្រវត្តិសិក្សា ជំនាញវេជ្ជសាស្ត្រ ហើយសូម្បីតែការពាក់វ៉ែនតាក៏គាត់ត្រូវលាក់ដែរ ដើម្បីជៀសវាងពីការរង្គាសចិត្ត និងចងសត្រូវរបស់របបថ្មី ទៅលើអ្នកជំនាញ និងបញ្ញវន្ត។ គាត់ត្រូវបានជន្លៀសចេញពីរាជធានីភ្នំពេញ រួមជាមួយប្រជាជនជាងពីរលាននាក់ទៀត ដែលជាផ្នែកមួយនៃការពិសោធសង្គម "ឆ្នាំសូន្យ" របស់ខ្មែរក្រហម។ លោកហាំង ង៉ោ ក៏បានជាប់ឃុំឃាំងនៅក្នុងជំរុំមួយជាមួយប្រពន្ធរបស់គាត់ គឺលោកស្រី ម៉ី ហួយ ដែលក្រោយមកបានស្លាប់ដោយសារការសម្រាលកូន។ បើទោះបីជាគាត់មានជំនាញរោគស្ត្រី គាត់នៅតែមិនអាចព្យាបាលប្រពន្ធរបស់គាត់ដែលតម្រូវឱ្យមានការវះកាត់ផ្នែកណាមួយទេ ព្រោះគាត់គិតថាអាចនឹងមានផលប៉ះពាល់ចំពោះខ្លួនឯង និងប្រពន្ធរបស់គាត់ (ក៏ដូចជាកូនរបស់គាត់) ហើយអាចនឹងត្រូវគេសម្លាប់ថែមទៀត។[៦] បន្ទាប់ពីការដួលរលំនៃរបបខ្មែរក្រហមនៅឆ្នាំ 1979 លោក ហាំង ង៉ោ បានធ្វើការជាគ្រូពេទ្យមួយនៅក្នុងជំរុំជនភៀសខ្លួននៅក្នុងប្រទេសថៃ ហើយបានចាកចេញជាមួយនឹងក្មួយស្រីរបស់គាត់ទៅសហរដ្ឋអាមេរិកកាលនៅថ្ងៃ៣០ ខែសីហា ឆ្នាំ១៩៨០។[14] នៅអាមេរិក លោក ហាំង ង៉ោ មិនអាចបន្តវិជ្ជាជីវៈវេជ្ជសាស្ត្ររបស់គាត់បានទេ[៧] ហើយគាត់ក៏មិនបានរៀបការជាថ្មីទៀតដែរ។

នៅឆ្នាំ១៩៨៨ លោកបានសរសេរសៀវភៅមួយ ដោយដាក់ចំណងជើងថា " ហាំង ង៉ោ ៖ ដំណើរផ្សងព្រេងនៃជនជាតិខ្មែរម្នាក់" (អង់គ្លេស៖ Hаіng Ngоr: A Cаmbоdіаn Odуѕѕеу) ដែលពណ៌នាអំពីជីវិតរបស់គាត់ក្រោមរបបខ្មែរក្រហមក្នុងប្រទេសកម្ពុជា។ នៅក្នុងការរៀបរៀងលើកទីពីរនៃរឿង ការរួចជីវិតក្នុងវាលពិឃាដ លោក Rоgеr Wаrnеr ដែលជាសហអ្នកនិពន្ធនឹងលោក ហាំង ង៉ោ បានបន្ថែមសេចក្ដីបញ្ចប់ដោយរៀបរាប់ដំណើរជីវិតរបស់លោក ហាំង ង៉ោ ក្រោយឈ្នះពានរង្វាន់។

លោក ហាំង ង៉ោ បានបង្កើតមូលនិធិមួយនៅឆ្នាំ១៩៩៧ ដើម្បីស្វែងរកថវិកាជួយដល់ប្រទេសកម្ពុជា។ ក្នុងការរួមចំណែកផ្នែកមនុស្សធម៌ លោក ហាំង ង៉ោ បានសាងសង់សាលាបឋមសិក្សាមួយ និងបើកដំណើរការរោងអារឈើតូចមួយ ដើម្បីផ្ដល់ការងារ និងចំណូលដល់គ្រួសារនៅមូលដ្ឋាន។[17] ក្មួយស្រីរបស់លោក គឺ ង៉ោ សុភីយ៉ា ឌីមេទ្រី (Ngоr Sophia Demetri) ជាអ្នកផ្ដល់សាក្សីមួយរូបនៅសវនាការក្នុងរឿងក្ដីឃាតកម្មលោក ហាំង ង៉ោ។ បច្ចុប្បន្ននាងគឺជាប្រធានមូលនិធិ។[៨] 

សូមបន្តការអាននៅលេខក្រោម។

អង្គការសហប្រជាជាតិ - វិគីភីឌា https://km.wikipedia.org/wiki/អង្គការសហប្រជាជាតិ
Translate thіѕ раgе
អង្គការសហប្រជាជាតិ(អ.ស.ប)(Thе Unіtеd Nations UN)គឺជាអង្គការអន្តរជាតិសំរាប់និតិអន្តរជាតិ ..

No comments

Powered by Blogger.