Header Ads

ធនាគារអភិវឌ្ឍន៍អាស៊ី ផ្ដល់ហិរញ្ញប្បទានប្រមាណ ៥០ លានដុល្លាអាមេរិក ដល់គម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជំហានទី៣ ក្នុងខេត្តគោលដៅចំនួន ៨

ភ្នំពេញៈ

ដោយ៖ ហុង ចំណាប់


បើកវគ្គសិក្ខាសាលា ស្តីពីដំណើរការគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជំហានទី៣នៅសណ្ឋាគារសាន់វ៉េ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី០៨ ខែវិច្ឆិកា ដែលមានការចូលរួមពីសំណាក់ រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍បទ បានអញ្ចើញជាអធិបតី។

ប្រជាពលរដ្ឋ នឹងទទួលបាននូវគោលនយោបាយរបស់រាជរដ្ឋាភិបាល ដែលបានកំណត់ថា នៅឆ្នាំ២០២៥ នៃសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ នៅគ្រប់សហគមន៍ជនបទ ដើម្បីរស់នៅក្នុងបរិស្ថាន ដែលមានអនាម័យ ប្រកបដោយនិរន្ដរភាព ។

លោក ម៉ៅ សារាយ អគ្គនាយករងបច្ចេកទេស នៃក្រសួងអភិវឌ្ឍន៍ជនបទ និងជានាយកគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ រួមទាំងតំណាងធនាគារអភិវឌ្ឍន៍អាស៊ី បានបញ្ជាក់ថា ដោយសារតែការអនុវត្តគម្រោងជំហានទី២ ទទួលបានជោគជ័យ ទើបធនាគារអភិវឌ្ឍន៍អាស៊ី បានផ្ដល់ហិរញ្ញប្បទានប្រមាណ ៥០ លានដុល្លាអាមេរិក ដើម្បីបន្តគាំទ្រគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជំហានទី៣ ក្នុងខេត្តគោលដៅចំនួន ៨ គឺ ខេត្តកំពង់ឆ្នាំង ពោធិសាត់ បាត់ដំបង បន្ទាយមានជ័យ សៀមរាប កំពង់ធំ កំពង់ស្ពឺ និងខេត្តកំពត។ គម្រោងនេះ ស្ថិតនៅក្នុងផែនការមេ របស់ធនាគារអភិវឌ្ឍន៍អាស៊ី គឺ ផ្ដោតការយកចិត្តទុកដាក់ទៅលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធទឹកស្អាត និងអនាម័យជនបទ សេវាមូលដ្ឋាន ការកសាងសមត្ថភាពតាមស្ថាប័ន និងការអភិវឌ្ឍន៍ធនធានមនុស្ស។

លោក អ៊ុក រ៉ាប៊ុន រដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍បទ បានលើកឡើងអំពីអត្រាកំណើន លើវិស័យផ្គត់ផ្គង់ ទឹកស្អាត និងអនាម័យជនបទ ដោយបញ្ជាក់ថា រាជរដ្ឋាភិបាលបាន កំណត់ថា នៅឆ្នាំ ២០២៥ ប្រជាពលរដ្ឋគ្រប់រូបនៅសហគមន៍ជនបទ ត្រូវមានសេវាផ្គត់ផ្គង់ទឹកស្អាត និងអនាម័យ គ្រប់គ្រាន់ព្រមទាំង រស់នៅ ក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្ដរភាព។ ការអនុវត្តកម្មវិធីវិស័យផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទក្នុងរយ:ចុងក្រោយនេះ អត្រារីកចម្រើនផ្នែកអនាម័យ មានការកើនឡើងពី ២៣% ដល់ ៥២,៩% នៅឆ្នាំ២០១៥។ បើប្រៀបធៀបទៅនិងគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ៣០% តែប៉ុណ្ណោះ។ ដូចនេះ កម្ពុជាសម្រេចបានលើសគោលដៅ។

ដោយឡែកការផ្គត់ផ្គង់ទឹកស្អាតជនបទ ប្រជាពលរដ្ឋ ៥២% ទទួលបានការផ្គត់ផ្គង់ទឹក ដែលមានការកែលម្អ ទៅលើសគោលដៅអភិវឌ្ឍន៍សហស្សវត្សរ៍ ដែលបានកំណត់ត្រឹមតែ ៥០% នៅឆ្នាំ ២០១៥ ដូចគ្នា ។ លោក បានបន្តថា ដោយមានការយកចិត្តទុកដាក់ ពីប្រមុខរាជរដ្ឋាភិបាល តាមរយ:ក្រសួងអភិវឌ្ឍន៍ជនបទ សហការជាមួយដៃគូ ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជម្រុញវិស័យទាំងពីរនេះឲ្យបាន ៦០% នៅបំណាច់ឆ្នាំ២០១៨ ហើយឈានទៅសម្រេចឲ្យបានគោលដៅអភិវឌ្ឍន៍ សហស្សវត្សរ៍ នៅឆ្នាំ២០២៥ ប្រជាពលរដ្ឋនៅតំបន់ជនបទ មានទឹកស្អាតប្រើប្រាស់ និងអនាម័យគ្រប់គ្រាន់ រស់នៅក្នុងបរិស្ថាន ដែលមានអនាម័យប្រកបដោយនិរន្ដរភាព។

តាមរយៈវាក្មិនធ្វើបទបង្ហាញ នៅក្នុងវគ្គសិក្ខាលាសានេះថា  លោករដ្ឋមន្រ្ដី បានរំលឹកឲ្យសិក្ខាកាមខិតខំយកចិត្តទុកដាក់ផ្លាស់ប្ដូរយោបល់ និងបទពិសោធន៍ពីគ្នាទៅវិញទៅមក តាមរយៈជំហានទី១ និងទី២ កន្លងមក ដើម្បីឲ្យការអនុវត្តគម្រោងផ្គត់ផ្គង់ទឹកស្អាត និងអនាម័យជនបទ ជំហានទី ៣ ទទួលបានជោគជ័យ៕


No comments

Powered by Blogger.