Header Ads

បឹងរំចង់ធម្មជាតិ ពិតជាកន្លែងពិសេសមែន ដែលមានបរិស្ថាន និងខ្យល់អាកាសបរិសុទ្ធ មានកន្លែងស្ទូចត្រី និងម្ហូបអាហារឆ្ងាញ់ៗ

ភ្នំពេញៈ

ដោយ៖ ឌឹម គឹមហាក់


បឹងរំចង់ធម្មជាតិ ឥលូវបានធ្វើការអភិវឌ្ឍន៍ ប្រែក្លាយទៅជាបឹងសិប្បនិម្មិត ហើយមានការទាក់ទាញ ភ្ញៀវទេសចរណ៍ យ៉ាងច្រើនទៅលែងកំសាន្ត។ បឹងធម្មជាតិនេះ គឺមានបរិស្ថាន និងខ្យល់អាកាសបរិសុទ្ធ មានកន្លែងស្ទូចត្រី និងកញ្ចុះសម្រាប់បរិភោគម្ហូបអាហារ ដ៏ឆ្ងាញ់ពិសារ ដែលស្ថិតនៅក្នុងសង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានី។

បឹងរំចង់នេះ ពីមុនមានសភាពតូច ក្រោយមកបានកែច្នៃប្រែក្លាយទៅជាបឹងសិប្បនិម្មិត មានបង្កើតកញ្ចុះជិត ៤០កន្លែង ពិសេសជាកន្លែងស្ទូចត្រីកំសាន្ត បានយ៉ាងរីករាយ និងមានភោជនីយដ្ឋានអាហារឆ្ងាញ់ថែមទៀតផង។ ហើយបឹងរំចង់នេះ ទើបនឹងបង្កើតឡើងក្នុងរយៈពេល ៧ខែ ប៉ុណ្ណោះ ដោយទទួលបានអតិថិជន មានការគាំទ្រយ៉ាងច្រើនកោះករ។

លោក រដ្ឋា ជាអ្នកគ្រប់គ្រងបឹងរំចង់ នេះ បាននិយាយថា បឹងរំចង់នេះ ស្ថិតនៅក្នុងចំងាយ៣ គីឡូម៉ែត្រ ពីស្ពានព្រែកហូរ ជិតស្ថានីយទូរទស្សន៍ប៉ូស្តិ៍លេខ៥ ក្នុងសង្កាត់ព្រែកកំពឹល ខណ្ឌដង្កោ រាជធានី។ បឹងរំចង់នេះ មានអាហារទទួលទានឆ្ងាញ់ៗ ប្រកបដោយអនាម័យ និងតំលៃទៀតសោតក៍សមរម្យ ដោយអាច អង្គុយកំសាន្តរំហែរកាយ ជាមួយខ្យល់បរិសុទ្ធ ព្រមទាំងមានសួនបន្លែធម្មជាតិ ដែលធ្វើឲ្យភ្ញៀវពីជិតពីឆ្ងាយ មានការសប្បាយរីករាយ ដែលបានមកកំសាន្តនៅបឹងធម្មជាតិនេះ។

ភោជនីយដ្ឋានរំចង់ ទទួលភ្ញៀវចាប់ពីម៉ោង ១១ព្រឹក រហូតដល់ ៨យប់ ហើយអតិថិជនភាគច្រើនមកទទួលទាន ចាប់ពីថ្ងៃច័ន្ទ រហូត ដល់ថ្ងៃសុក្រ៕

No comments

Powered by Blogger.