Header Ads

អ្នកទទួលទានបង្កងធម្មជាតិក្នុងស្រុកថា បង្កងធម្មជាតិមានរស់ជាតិឆ្ងាញ់ ជាង បង្កងនាំចូលពីក្រៅប្រទេស

ភ្នំពេញៈ

ដោយ៖ ឌឹម គឹមហាក់


អ្នកចូលចិត្តទទួលទានបង្កងធម្មជាតិ អាចរកទិញបាននៅផ្សារថ្មីចាក់អង្រែ ក្នុងខណ្ឌមានជ័យ រាជធានីភ្នំពេញ ដែលនាំចូលពីខេត្តតាកែវ សុទ្ធជាបង្កងបឹង និងទន្លេមានរសជាតិឆ្ញាញ់ពិសេស។

អ្នកស្រី ម៉ាក់ ស្រីពេជ្រ ដែលជាអ្នកលក់បង្កងធម្មជាតិ ដែលមានស្តង់ក្នុងផ្សារចាក់អង្រែ លក់អស់រយ:ពេល៥ឆ្នាំមកហើយ។ ក្នុងរដូវបង្កងបឹង គឺចាប់ពីចុងខែកញ្ញា ទៅដល់ខែមករា ចំពោះបង្កងទន្លេ រដូវដែលសំបូរចាប់ពីខែមករា ដល់ខែកញ្ញា។ អ្នកស្រីពេជ្រ បានបន្តថា បង្កងបឹងនិងបង្កងទន្លេ គឺជាបង្កងធម្មជាតិ ដែលមានលក្ខណ:ខុសៗគ្នា ដោយសំគាល់បង្កងបឹង ដែលមានដៃតូចៗ សាច់ណែន និងបង្កងទន្លេមានខួរឈ្ងុយ ដែលផ្ទុយស្រលះពីបង្កងនាំចូលពីវៀតណាម មានសំបុរអត់ល្អ ហើយតម្លៃលក់ចេញ ក៍ខុសគ្នាដែរ។

ដោយឡែកបង្កងបឹងធម្មជាតិ លក់ចេញក្នុង១គីឡូថ្លៃ ៤៥ដុល្លារ រីឯបង្កងទន្លេថ្លៃ៤៣ដុល្លារក្នុង ១គីឡូ។ ហើយមានតែស្តង់ដែលជាសាខាធំ នាំចូលពីខេត្តតាកែវ មកលក់ដោយផ្ទាល់ក្នុងផ្សារចាក់អង្រែ ដោយគ្រប់រដូវទៅតាមតម្រូវការរបស់អ្នកទទួលទាន។

ក្នុងមួយថ្ងៃៗ អាចលក់បង្កងធម្មជាតិបានចាប់ពី ២០គីឡូ ទៅ៣០គីឡូ ហើយពេលខ្លះអាចឈានដល់ ៦០គីឡូក៍មានដែល។ អ្នកស្រីពេជ្រ បានបន្តទៀតថា ក្នុងការផ្តល់សេវាដឹកជញ្ចូនគ្រប់ ២៤ខេត្ត/ក្រុង ដោយអតិថិជនអាចទិញផ្ញើ ដោយដាក់កេសក៍បាន និងអាចមកទិញផ្ទាល់ ដល់ផ្សារថ្មីចាក់អង្រែ ក៍បានដែរ ។

ចំណែកឯបង្កង ដែលនាំចូលមានតម្លៃខុសគ្នា ទៅនឹងតម្លៃបង្កងធម្មជាតិ ក្នុងស្រុក ដោយតម្លៃបង្កងនាំចូលលេខ១ ថ្លៃ៣០ដុល្លារ លេខ២ថ្លៃ ២០ដុល្លារ និងលេខ៣ជំរើសចុងក្រោយ ៥ម៉ឺនរៀល ដែលអ្នកទទួលទានអាចដឹងបាន ពីគុណភាពបង្កងនាំចូល និងប្រៀបធៀបទៅនឹង បង្កងធម្មជាតិក្នុងស្រុក មានគុណភាពខ្ពស់ទាំងរសជាតិ និងតម្លៃ៕

No comments

Powered by Blogger.