Header Ads

សហគ្រាសស្វាយសំបូរ បានផលិតថ្នាំដុសធ្មេញ ពីវត្ថុធាតុដើមផ្កាត្នោត និងសាប៊ូចំរុះ ដើម្បីលើកស្ទួយ សេដ្ឋកិច្ចសង្គមជាតិ

ខេត្តកំពង់ស្ពឺៈ

ដោយ៖ ហុង ចំណាប់


ហគ្រាសស្វាយសំបូរ ដែលមានទីតាំងក្នុងខេត្តកំពង់ស្ពឺ ដែលផលិតថ្នាំដុសធ្មេញ ពីវត្ថុធាតុដើមផ្កាត្នោត ឥឡូវបានផលិតសាប៊ូទឹកចំរុះបន្ថែម ដើម្បីបម្រើតម្រូវការក្នុងទីផ្សារ ហើយផលិតផលនេះ បានកែច្នៃលម្អរ ឲ្យកាន់តែមានគុណភាពខ្ពស់ ក្នុងការទាក់ទាញអ្នកប្រើប្រាស់ឲ្យកាន់តែច្រើនបន្ថែមទៀត។

អ្នកស្រី សៅ សុភាព ម្ចាស់សហគ្រាសស្វាយសំបូរ មានបទពិសោធន៍យូរឆ្នាំមកហើយ បានលើកឡើងថា ក្រៅពីទទួលបានជោគជ័យ ក្នុងការផលិតថ្នាំដុសធ្មេញរូបអប្សរា ពីវត្ថុធាតុដើមផ្កាត្នោតនេះ ហើយសហគ្រាសស្វាយសំបូរ បានជម្រុញការផលិតសាប៊ូទឹកប្រភេទដុសខ្លួន កក់សក់ លាងមុខ និងសាប៊ូ លាងចាន។ ក្នុងការផលិតសាប៊ូនេះ គឺអ្នកស្រី រករូបមន្តដោយខ្លួនឯង និងឲ្យមានការប្លែកពីគេ ដោយ ទទួលស្គាល់ពីឡាបូស្តង់ដាពិតប្រាកដ។

អ្នកស្រី សៅ សុភាព បានបន្តថា នៅគ្រប់ពេលតាំងពិពរណ៍ក្នុងស្រុក សហគ្រាសស្វាយសំបូរ បានបង្ហាញវត្តមានក្នុងពិពរណ៍ ជាប្រចាំ ពិសេសពិពរណ៍ភូមិមួយ ផលិតផលមួយ និងក្នុងឱកាសយុទ្ធនាការទិញផលិតផលខ្មែរថ្មីៗនេះ នៅវិមានសុភមង្គលស្ទឹងមានជ័យ។

សាប៊ូដុសខ្លួន ដែលផលិតឡើងថ្មីនោះ ១ដបថ្លៃ១០០០០រៀល សាប៊ូកក់សក់១ដបថ្លៃ ១២០០០រៀល សាប៊ូលាងមុខថ្លៃ ១២០០០រៀល និងសាប៊ូលាងចាន១ដបថ្លៃ ៣០០០រៀល ដោយក្នុង១ថ្ងៃៗអាចផលិតបានក្នុង១មុខៗ ចំនួន២០០ដប។

អ្នក ស្រីសុភាព បានថ្លែងដល់ ប្រជាពលរដ្ឋខ្មែរយើងថា សូមជួយ ប្រើប្រាស់ផលិតផលខ្មែរ គឺជួយខ្មែរនិងជួយដល់សង្គម និងជួយលើកស្ទួយសេដ្ឋកិច្ច ខ្មែរពិតប្រាកដ៕

No comments

Powered by Blogger.