Header Ads

ផ្កាម្លិះ ជាប្រភពចំណូល ដើម្បីសម្រួលដល់ សេដ្ឋកិច្ចគ្រួសារ ប្រចាំថ្ង

ភ្នំពេញៈ

ដោយ៖ ពិន ភក្តី


ដំណាំផ្កាម្លិះ មានដើមកំណើតចេញពី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ហើយប្រជាកសិករ នៅតំបន់នោះ តែងតែដាំផ្លាម្លិះនេះ ជារៀងរាល់ឆ្នាំ ព្រោះផ្កាម្លិះ ជាប្រភពចំណូល ដើម្បីសម្រួលដល់សេដ្ឋកិច្ចគ្រួសារប្រចាំថ្ងៃ។ ផ្កាម្លិះនេះ ប្រជាកសិករយើង ប្រមូលលផល បានទាំងរដូវវស្សា និងរដូវប្រាំង។

ផ្កាម្លិះនេះ មានតម្រូវការជាប្រចាំ របស់ប្រជាពលរដ្ឋខ្មែរយើង ក្នុងនោះមានការច្នៃចាក់ជាចង្កាក់ ឬក្រងភ្នួងក និង មានធុរៈបុណ្យទានផ្សេងៗ។ ផ្កាម្លិះមាន ២ប្រភេទ គឺផ្កាម្លិះរួត ដែលកំពុងពេញនិយម ដាំច្រើន ជាងគេ ក្នុងសង្កាត់ព្រែកថ្មី និងផ្កាម្លិះលា ដែលមិនសូវមានអ្នកដាំច្រើនប៉ុន្មាននោះទេ។

តាមប្រវត្តិដើម ក្នុងតំបន់នេះ មានដាំផ្កាម្លិះ តាំងពីសង្គមចាស់មកម្ល៉េះ ហើយបានក្លាយជាភូមិករ រហូតគេហៅតំបន់នោះថា ចំការផ្កាម្លិះ ដល់សព្វថ្ងៃ ចំពោះទីផ្សារសម្រាប់ផ្គត់ផ្គង់ផ្កាម្លិះ ដែលធំជាងគេនេះ គឺ ក្នុងរាជធានីភ្នំពេញនេះតែម្តង។

លោក សម្បតិ្ត រស់នៅក្នុងភូមិព្រែកថ្មី១ សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដែលប្រកបរបរម៉ៅ ចំការផ្កាម្លិះ បានឲ្យដឹងថា អ្នកភូមិនេះស្ទើរតែ ៩០% ហើយ ដែលដាំផ្កាម្លិះគ្រប់ៗផ្ទះ ។ ពីមុនមក អ្នកភូមិបានដាំផ្កាម្លិះ ដើម្បីយកទៅលក់ឯផ្សារ ដោយខ្លួនឯង តែក្រោយមកមិនពិបាកទៀតទេ ដោយសារមានអ្នកភូមិ ដូចគ្នា មកម៉ៅទិញទាំងចំការ ជាប្រចាំឆ្នាំតែម្តង។ លោក សម្បត្តិ បានបន្តទៀតថា ចំការផ្កាម្លិះ ដែលរូបលោក ត្រូវម៉ៅការនេះ មានប្រមាណ១០រង ក្នុងរងនីមួយៗ ប្រវែង ៣០ម៉ែត្រ និងទទួលបានផលចាបប់ពី ៣គីឡូទៅ ៥គីឡូ ក្នុង១ថ្ងៃ អាស្រ័យដោយសារផ្កាឡើង ឬចុះ មានន័យថា ផ្ការីកចេញ ឬមិនចេញតែប៉ុណ្ណោះ។ ចំការផ្កាម្លិះ ដែលជួលម៉ៅក្នុង ១ឆ្នាំ ថ្លៃ ៣៥០ដុល្លារ ដោយក្នុង១ថ្ងៃ អាចប្រមូលផលផ្កាម្លិះ ចាប់ពី ៣គីឡូ ទៅ ៥គីឡូ អាស្រ័យដោយសារផ្កាឡើង ឬចេញ។ របរម៉ៅចំការផ្កាម្លិះនេះ ចំណេញច្រើនជាងដើប្រមូលទិញ ផ្កាគិតជាគីឡូ ហើយក្នុង១រដូវៗ វាអាចសេសសល់ថវិកាតិចតួច ក៏ដោយសារការចាយវាយប្រចាំថ្ងៃ មានការចាយច្រើន។

លោក លាក រស់នៅភូមិព្រែកថ្មី សង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ ដែលមានរបរម៉ៅការផ្កាម្លិះនេះដែរ បានលើកឡើងស្រដៀងគ្នានេះដែរ ថា រដូវក្តៅផ្កាម្លិះ មានបរិមាណកើនឡើងច្រើន ក្នុងមួយថ្ងៃ អាចប្រមូលផលបាន ៥គីឡូ តែតម្លៃលក់ចេញបានថោក ក្នុង១គីឡូ ៣០០០០ រៀល ក៏ប៉ុន្តែចំពោះរដូវវស្សា ផ្កាម្លិះ មាន បរិមាណថយចុះ (មិនសូវចេញផ្កា) តែការប្រមូលផលបានតែ កន្លះគីឡូ ឬ ខាំប៉ុណ្ណោះ តែបានតម្លៃខ្ពស់ ក្នុង១គីឡូស្មើនឹង ៨០០០០រៀល៕

No comments

Powered by Blogger.