យុទ្ធនាការថ្មីចុងក្រោយបំផុត របស់សែលកាត ដើម្បីផ្តល់ជូន នូវការប្រើប្រាស់អ៊ីនធើណិត “ យើង Big Love កម្ពុជា”
ភ្នំពេញ:
ដោយ៖ ហុង ចំណាប់
សែលកាត បានរក្សាគោលជំហររបស់ខ្លួន ជាក្រុមហ៊ុនទូរគមនាគមន៍ឈានមុខគេ
លើទីផ្សារកម្ពុជា ជាមួយការសម្ពោធសេវា BIG LOVE ថ្មីចុងក្រោយបំផុត
ដែលប្រព្រឹត្តទៅនៅទីស្នាក់កណ្តាលសែលកាត នារាត្រីថ្ងៃទី ២៣ មិថុនា ។
ការផ្តល់ជូននេះ ជាយុទ្ធនាការរបស់សែលកាត ដើម្បីផ្តល់ជូននូវការប្រើប្រាស់អ៊ីនធើណិត ក្នុងតម្លៃសម រម្យបំផុត សម្រាប់ប្រជាជនកម្ពុជា និង ជាបេសកកម្មមួយ ដែលជំរុញការប្រើប្រាស់អ៊ីនធើណិត កាន់តែ ទូលំទូលាយ ទូទាំងប្រទេស។
BIG LOVE ផ្ដល់ជូននូវជម្រើសគម្រោងតម្លៃ បីប្រភេទខុសគ្នា គឺ $1, $2 និង $8 ដែលមានអត្ថប្រយោជន៍ ដូចខាងក្រោម៖
• $1 = $250 ស្មើនិង 10GB សម្រាប់លេងអ៊ីនធើណិតទូរស័ព្ទ និងផ្ញើសារឥតកំណត់ ពេញ 24 ម៉ោងជាមួយសុពលភាព 7 ថ្ងៃ។
• $2 = $500 ស្មើនិង 20GB សម្រាប់លេងអ៊ីនធើណិតទូរស័ព្ទ និងផ្ញើសារឥតកំណត់ពេញ 24ម៉ោង ជាមួយសុពលភាព 7 ថ្ងៃ។
• $8 = $2000 ស្មើនិង80GB សម្រាប់លេងអ៊ីនធើណិតទូរស័ព្ទ និងផ្ញើសារឥតកំណត់ពេញ 24 ម៉ោង ជាមួយសុពលភាព៣០ ថ្ងៃ។
អ្នកអាចធ្វើការចែករំលែកទិន្នន័យអ៊ីនធើណិត ទៅកាន់អ្នកដទៃ ជាមួយជម្រើសនៃគម្រោងថ្មីនេះ។អតិថិជនដែលភ្ជាប់ Big Love $2 អាចបន្ថែមសមាជិកពីរនាក់ ដើម្បីចែករំលែក អ៊ីនធើណិត 20GB ទូរស័ព្ទ និងផ្ញើសារឥតកំណត់សុពលភាព 7ថ្ងៃ។ ចំពោះអតិថិជនដែលភ្ជាប់ Big Love $8 អាចបន្ថែមសមាជិក បានរហូតដល់បួននាក់ ដើម្បីចែករំលែកអ៊ីនធើណិត 80GB ទូរស័ព្ទ និងផ្ញើសារឥតកំណត់ សុពលភាព ៣០ថ្ងៃ។
អតិថិជនទាំងអស់ដែលភ្ជាប់ Big Love$1, $2 និង $8 អាចផ្ញើកាដូ BIG LOVE ទៅអ្នកផ្សេងទៀតបាន ដោយចុចលេខកូដ ដើម្បីភ្ជាប់រួចចុចលេខទូរស័ព្ទអ្នក ទទួលជាការស្រេច។
ចំណែកអតិថិជនថ្មី អ្នកអាចទទួលបានការបន្ថែមទ្វេដងលើសេវា BIG LOVE របស់ខ្លួន ដោយគ្រាន់តែ ដំណើរ ការស៊ីមកាតថ្មី ដែលផ្តល់ជូនឥតគិតថ្លៃរួចភ្ជាប់សេវា Big Love $1។ សែលកាតនឹងថែមជូន BIG LOVE មួយទៀតឥតគិតថ្លៃដែល សរុបអត្ថប្រយោជន៍ទទួលបាន ស្មើនិង $500។
លោក អៀន វ៉ាតសុន នាយកប្រតិបត្តិក្រុមហ៊ុន សែលកាត មានប្រសាសន៍ថា សេវាគ្រួសារ BIG LOVE ជាការផ្ដល់ជូនមួយ ដែលកើតចេញពីការប្រឹងប្រែង របស់ក្រុមការងារយើងទាំងអស់គ្នា ដែលមានឆន្ទៈ ក្នុងការធ្វើឲ្យសែលកាតក្លាយ ជាក្រុមហ៊ុនទូរគមនាគមន៍ ដែលផ្តល់សេវាអ៊ីនធើណិតនៅកម្ពុជា ជាមួយ បណ្ដាញសេវាកម្មល្អបំផុត និងអត្ថប្រយោជន៍ផ្ដល់ជូនពិសេសបំផុត។
លោកបន្តថា “យើងបានសម្ពោធ និងដំណើរការសេវា BIG LOVE នេះ កាលពីខែកុម្ភៈ ក្នុងឱកាសទិវា នៃក្ដីស្រឡាញ់ ហើយយើងបានបន្តរហូតដល់ សព្វថ្ងៃ ដោយសារទទួលបាន ការពេញនិយម និងការគាំទ្រយ៉ាងខ្លាំង ដល់ការប្រើប្រាស់អ៊ីនធើណិត តាមរយៈបណ្ដាញសេវារបស់យើង។”
លោក វ៉ាតសុន បានបញ្ជាក់ទៀតថា ការប្រើប្រាស់អ៊ីនធើណិតរបស់យើង បានកើនឡើងទ្វេដង ចាប់តាំងពីខែកុម្ភៈ ដែលមានល្បឿនលឿនជាងមុន ដោយសារការអនុវត្តដំឡើងសេវា 4G ទូទាំងប្រទេសកម្ពុជា។
បច្ចុប្បន្ននេះ តាមរយៈការធ្វើតេស្ដល្បឿនសេវា បានបង្ហាញថា សេវាអ៊ីនធើណិតរបស់យើង ពិតជាដើរលឿនជាង ដៃគូប្រកួតប្រជែង។ ជាមួយការផ្ដល់ជូននេះ យើងអាចនិយាយបានថា អតិថិជន អាចទុកចិត្តលើសែលកាត ដែលផ្ដល់ជូន អ្នក ទាំងសេវា អត្ថប្រយោជន៍ និងគុណភាពល្អបំផុត ដែលយើងតែងតែគិតគូរពីអតិថិជន សហគមន៍ និងអនាគតសង្គមជាតិ ដើម្បីទទួលបាន BIG Love ចុច *989*100# ($1)/ *989*200# ($2) ឬ *989*800# ($8)៕
ភ្នំពេញ:
ដោយ៖ ហុង ចំណាប់
![]() |

Post a Comment