កោះទ្រង់ មានការទាក់ទាញភ្ញៀវទេសចរណ៍ បរទេស និងភ្ញៀវជាតិ កាន់តែច្រើនឡើង នាពេលបច្ចុប្បន្ននេះ
ខេត្តក្រចេះ
ខេត្តក្រចេះ
ដោយ៖ ហុង ចំណាប់
ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ មានការចំណាប់អារម្មណ៍ ទៅកំសាន្តនៅកោះទ្រង់
ខេត្តក្រចេះ ហើយនាពេលបច្ចុប្បន្ននេះ តំបន់កោះទ្រង់ មានការអភិវឌ្ឍ យ៉ាងលឿន
គឺដោយសារ ក្រុមហ៊ុនឯកជនដែលបានបោះទុនធ្វើវិនិយោគលើការអភិវឌ្ឈ ដូចជា អូតែល
ឬរីសត និងកន្លែងកំសាន្តជាច្រើន ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ ចូលមកកំសាន្ត
នៅពេលសម្រាកពីការងារ។ កោះទ្រង់សំបូរភ្ញៀវទេសចរណ៍ច្រើន នាដើមខែសីហា រហូតដល់
ខែប្រាំង ហើយក្នុងនៅរដូវវស្សានេះហើយ ដែលភ្ញៀវក្នុងស្រុក និងភ្ញៀវបរទេស
មានការកើនឡើងជារៀងរាល់ឆ្នាំ។
ចំពោះថ្លៃសេវាជិះកង់ ក្នុងមួយលើកថ្លៃ ២
ដុល្លារ ជិះរទេះគោ ១៥ ដុល្លារ ជិះម៉ូតូ ៥ ដុល្លារ និងជិះរទេះសេះ ១០
ដុល្លារ ហើយនៅក្នុងសហគមន៍ទេសចរណ៍ ធម្មជាតិកោះទ្រង់នេះ ដែលមាន យានយន្តជាកង់
ចំនួន ៥០គ្រឿង ម៉ូតូ ១៥គ្រឿង រទេះគោ ៤៥ នឹម និងរទេះសេះ ៨
ដែលរង់ចាំបំរើសេវាកម្ម លើកោះនេះ ដែលមានចំងាយ ៩គីឡូម៉ែត្រ។ នៅក្នុង
ចំណោមយានយន្ត ដែលភ្ញៀវជាតិជិះកំសាន្ត គឺមានកង់ និងរទេះសេះ
ដោយឡែកចំពោះភ្ញៀវបរទេស ដែលនិយមជិះរទេះគោ និងរទេះសេះ។
លោក ប៊ុន បាន ប្រធានសហគមន៍ទេសចរណ៍ ធម្មជាតិកោះទ្រង់ មានប្រសាសន៍ថា ក្រៅពីភ្ញៀវជាតិ គឺមានភ្ញៀវបរទេស ដូចជា អេសស្បាញ អាលីម៉ង់ ពិសេសបារាំង ច្រើនជាងគេ ដែលចូលចិត្ត ចូលមកកំសាន្ត លើកោះទ្រង់នេះ ។ លោក ប៊ុន បានបន្ថែមទៀតថា ភ្ញៀវទេសចរណ៍ ទាំងនេះហើយ ដែលជួយសំរាល ដល់ជីវភាពសហគមន៍ ធ្វើឲ្យសមាជិកសហគមន៍ មានការងារធ្វើ និងទទួលបានចំណូល ពីការលក់ដំណាំកសិផល បានរាល់ថ្ងៃ ក្នុងនោះដែលផ្តល់ឪកាស ឲ្យមានការបំរើសេវាជួលកង់ជិះ ម៉ូតូ រទេះសេះ រទេះគោ ជិះកំសាន្តជុំវិញលើកោះនេះ ផងដែរ ។
បច្ចុប្បន្ននេះ សហគមន៍ទេសចរណ៍ធម្មជាតិកោះទ្រង់ មានសមាជិក ៦៧៥នាក់ មានការកើនឡើង បើប្រៀបធៀបទៅនឹងឆ្នាំទៅ ដែលសមាជិកជាង ៣០០នាក់ ប៉ុណ្ណោះ។
លោក ប៊ុន បានបន្តទៀតថា តំបន់កោះទ្រង់នេះ គឺអាស្រ័យដោយសារមូលដ្ឋាន មានការអភិវឌ្ឈន៍ និង ស្ថេរភាពសន្តិសុខល្អ ទើបធ្វើឲ្យភ្ញៀវទេសចរណ៍ មកកំសាន្តច្រើនឡើងៗ។ ភ្ញៀវជាតិ ដែលចូលមកកំសាន្តកោះទ្រង់នេះ ក្នុងម្នាក់ៗ អាចចំណាយមិនក្រោមពី ៥ដុល្លារ នោះឡើយ តែបើភ្ញៀវបរទេសវិញ ចាយវាយក្នុងម្នាក់ៗ មិនលើសពី ៣ដុល្លារ នោះឡើយ ប៉ុន្តែការស្នាក់នៅរបស់ភ្ញៀវបរទេស គឺប្រើពេលយូរថ្ងៃ៕
![]() |

Post a Comment