សិប្បកម្មផលិតគ្រាប់ស្វាយចន្ទី របស់កញ្ញា ឡឹង ម៉ានិត បានកែច្នៃវេចខ្ចប់គ្រាប់ស្វាយចន្ទី ដាក់ជាកំប៉ុង និងមានការចំណាប់អារម្មណ៍យ៉ាងខ្លាំក្នុងទីផ្សារ
ខេត្តកំពង់ចាមៈ
ដោយ៖ ចេង វិចិត្រ
សិប្បកម្ម ឡឹង ម៉ានុត ដែលមានទីតាំងនៅស្រុកចំការលើ ខេត្តកំពង់ចាម
បានកែច្នៃចំអិនគ្រាប់ស្វាយចន្ទី និងធ្វើការវេចខ្ចប់ដាក់ជាកំប៉ុង
ដែលធ្វើឲ្យមានការទាក់ទាញយ៉ាងខ្លាំង ពីអតិថិជន ក្នុងស្រុក ។
ការកែច្នៃគ្រាប់ស្វាយចន្ទីនេះ សិប្បកម្មឡឹង ម៉ានុត ធ្លាប់បានកែច្នៃចំអិនគ្រាប់ស្វាយចន្ទី និងវេចខ្ចប់ដាក់ថង់ក្រដាស់ យូរឆ្នាំមកហើយ តែឥឡូវ សិប្បកម្មមួយនេះ បានធ្វើការវេចខ្ចប់ឲ្យកាន់តែទំនើប ប្រកបដោយសុវត្ថិភាពអនាម័យខ្ពស់។ សិប្បកម្មគ្រាប់ស្វាយចន្ទីចំការលើនេះ បានកែលម្អ យកមកដាក់កំប៉ុងវិញ ដែលមានខ្នាតទម្ងន់ ក្នុងកំប៉ុងកន្លះគីឡូ មានតម្លៃ ៤ម៉ឺនរៀល ខ្នាតទម្ងន់កំប៉ុង ៣,១០ក្រាម ថ្លៃ ២៥០០០រៀល និងខ្នាតកំប៉ុងទម្ងន់ ២,៥០ក្រាម ថ្លៃ ២០០០០រៀល ។
កញ្ញា ឡឹង
ម៉ានុត ម្ចាស់សិប្បកម្មគ្រាប់ស្វាយចន្ទី ចំការលើ មិនបារម្ភទៅនឹង
ការធ្លាក់តម្លៃនៃការផលិត គ្រាប់ស្វាយចន្ទីទាំងនេះទេ ក៏ព្រោះតែសិប្បកម្មនេះ
មានចំការស្វាយចន្ទីដោយខ្លួនឯង ដែលឪពុកម្តាយ របស់នាង បានទុកឲ្យបន្តវេន។
កញ្ញា ម៉ានុត បានបន្តទៀតថា ផលិតផលនេះ ជាស្នាដៃកូនខ្មែរ ដែលមានគុណភាពខ្ពស់
និងរស់ជាតិឆ្ងាញ់ សោភណ្ឌភាពគ្រាប់ស្វាយចន្ទីល្អ និងការវេចខ្ចប់តាមស្តង់ដារ
ត្រឹមត្រូវតាមផ្លូវច្បាប់។
ចំពោះចរាចរណ៍លើទីផ្សារវិញ សិប្បកម្មគ្រាប់ស្វាយចន្ទីចំការលើមួយនេះ មានការទាក់ទាញអ្នកជាវបន្តច្រើន នៅតាមបណ្តា ខេត្តសៀមរាប បាត់ដំបង ពោធិសាត ស្ទឹងត្រែង ព្រះវិហារ កំពង់ចាម -ល- ៕
ដោយ៖ ចេង វិចិត្រ
![]() |
| កញ្ញា ឡឹង ម៉ានិត ម្ចាស់សិប្បកម្មផលិតគ្រាប់ស្វាយចន្ទី |

Post a Comment