ពិព័រណ៍កុមារ និងគ្រួសារលើកទី៤ ផ្តល់ការអប់រំ ដើម្បីឲ្យកុមារ ក្លាយជាទំពាំងស្នងឬស្សី និងស្នាមញញឹម ដល់កុមារប្រមាណ ៣០០០០នាក់ នៅកោះពេជ្រ
ភ្នំពេញៈ
ដោយ៖ ឌឹម គឹមហាក់
ពិព័រណ៍កុមារ និងគ្រួសារលើកទី៤ មានរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃទី១៧-១៨
ខែមិថុនា ២០១៧ បានចាប់ផ្តើមបើក ដោយមានការអញ្ជើញចូលរួមពី សំណាក់លោក ខៀវ
កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅកោះពេជ្រ។
ពិព័រណ៍កុមារ និងគ្រួសារលើកទី៤ នេះ កំពុងដំណើរការ នៅក្នុងបរិវេណអគារពិព័រណ៍ កោះពេជ្រ ដែលមាន ទីធ្លា សម្រាប់កុមារធំៗ រហូតដល់ទៅ ៤ទីតាំង រួមជាមួយនឹង ការតុបតែងពិសេសៗ តាមបែបគំនូរជីវចល ផងដែរ។ បណ្តាក្រុមហ៊ុនលក់ផលិតផល និងផ្តល់សេវាកម្មដល់កុមារ និងក្រុមគ្រួសារ មានដូចជា ម្សៅទឹកដោះគោ អាហារបំប៉ន សម្លៀកបំពាក់ ឧបករណ៍ក្មេងលេង សម្ភារៈសិក្សា សាលារៀន សាលាភាសា មជ្ឈមណ្ឌលថែទាំកុមារ សេវាកម្មហិរញ្ញវត្ថុ ធានារ៉ាប់រង និងស្តង់អាហារផ្សេងទៀត ប្រមាណ១៥០ ក្រុមហ៊ុន បានរៀបចំកម្មវិធី លក់បញ្ចុះតម្លៃពិសេស រហូតដល់ ៥០% និងផ្តល់ជូនរង្វាន់ Free Free ជាច្រើនផ្សេងទៀត។
ពិព័រណ៍ចំនួន២ថ្ងសនេះ កុមារ៉ា កុមារី
ដែលមានសមត្ថភាព និងទេព្យកោសល្យ ទាំងអស់នឹងមានឱកាស បានចូលរួមប្រកួតប្រជែង
នៃភាពប៉ិនប្រសប់ របស់ពួកគេ ជាមួយកុមារជាច្រើន តាមរយៈការប្រកួតរាំអ៊ែរ៉ូប៊ីក
ប្រកួតក្រងសក់ ច្រៀងចម្រៀង គូររូប និងដើរម៉ូត ការប្រកួតសូត្រកំណាព្យ
និយាយរឿងនិទាន សរសេរតាមអាន និងប្រកួតគិតលេខជាដើម។
លោក ខៀវ កាញារិទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៌មាន បានមានប្រសាសន៍ថា ក្មេងត្រូវការសិក្សារយៈពេល ៩ឆ្នាំ ហើយក្នុង៩ឆ្នាំនេះ បើក្មេងមានភាពរឹងមាំល្អ ទទួលបាននូវការអប់រំ។ ទន្ទឹមនឹងនោះដែរ ឪពុកម្តាយគឺជាអ្នករៀបចំអត្តចរិក របស់កូនៗ ហើយសាលារៀនជាកន្លែងបណ្តុះបណ្តាល ឲ្យកុមារមានទម្លាប់ល្អ ដើម្បីឲ្យកុមារ ក្លាយជាទំពាំងស្នងឬស្សី។ លោករដ្ឋមន្ត្រី បានមានប្រសាសន៍ កោតសរសើរ ដល់ ក្រុមហ៊ុនអានុស្សា បានរៀបចំពិព័រណ៍កុមារនេះ មានការផុលផុសបានល្អច្រើន ហើយនឹងជំរុញបន្ត ឲ្យមានព្រឹត្តិការណ៍នេះ ជាបន្តទៅឆ្នាំក្រោយទៀត។
លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិ នៃក្រុមហ៊ុនអនុស្សា រៀបចំពិព័រណ៍នេះ បានលើកឡើងថា ការបង្កើតពិព័រណ៍នេះឡើង គឺដើម្បីអាចឲ្យឪពុកម្តាយ និងកូនៗ បានជុំគ្នាសប្បាយរីករាយ បង្កើតភាពស្និទ្ធស្នាល និង ភាពកក់ក្តៅ យ៉ាងពិតប្រាកដ តាមរយៈការកម្សាន្តសប្បាយជាមួយ នឹងសកម្មភាពប្លែកៗ និងទីធ្លាកម្សាន្តជាច្រើននៅក្នុងពិព័រណ៍នេះ។ លោក បានបន្ថែមទៀតថា គោលបំណង និងបេសកកម្មរបស់ពួកយើង គឺការផ្តល់ស្នាមញឹម ដល់ក្រុមគ្រួសារ សារអប់រំ និង បទពិសោធន៍ល្អៗ ដល់កុមារតូចៗ ប្រមាណ ៣០០០០នាក់ ក្នុងការចូលរួមពិព័រណ៍ចំនួន ២ថ្ងៃនេះ។
លោកស្រី គឹម សេដ្ឋានី រដ្ឋលេខាធិការក្រសួងអប់រំ យុវជន និង កីឡា បានមានប្រសាសន៍ថា នៅក្នុងរយៈពេល១០០០ថ្ងៃ នៃកំណើតកុមារ បើប្រៀបធៀប និងកុមារតូចៗ អាយុ ៣ឆ្នាំឡើង យើងត្រូវបណ្តុះបណ្តាល ឲ្យក្លាយជាទំពាំងស្នងឬស្សី ដែលអាចបន្តវេណទៅថ្ងៃអនាគត ដែលចេះធ្វើឲ្យកុមារជ្រើសរើស នូវចំណេះដឹងល្អៗ ដោយទទួលបាននូវការយល់ដឹងច្រើនទៀត នៅក្នុងការអភិវឌ្ឍន៍ខ្លួន ដើម្បីឲ្យក្លាយខ្លួនជាកុមារល្អ៕
ដោយ៖ ឌឹម គឹមហាក់
![]() |

Post a Comment