Header Ads

មន្ទីរពេទ្យ FV នាំបច្ចេកទេសថ្មីផ្នែកវះកាត់ឆ្អឹងមកដល់កម្ពុជា ក្រោមមូលនិធិបារាំង ប្រចាំប្រទេសវៀត ណាម

ភ្នំពេញៈ

ដោយ៖ កញ្ញា ទេព សុវ៉ាត់


មន្ទីរពេទ្យFV ជាមន្ទីរថែទាំសុខភាពឈានមុខគេក្នុងតំបន់ ដែលមានការទទួលស្គាល់ជាអន្តរជាតិ ឥឡូវបានធ្វើការចែករំលែកជំនាញ និងបទពិសោធលើផ្នែកបច្ចេកទេស ជុំវិញសុខភាពឆ្អឹង។ ដែលមានវេជ្ជ បណ្ឌិតមកពីមន្ទីរថែទាំសុខភាពពហុជំនាញ ក្រោមមូលនិធិបារាំង ដែលមានមូលដ្ឋាន នៅប្រទេសវៀត ណាម មកធ្វើបទបង្ហាញរយៈពេល ២ថ្ងៃ ចាប់ពីថ្ងៃ២៦-២៧ នៅសណ្ឋានគារ Sunwау ។

វគ្គដំបូង ដែលនិយាយអំពីការព្យាបាលគន្លាក់ឆ្អឹង និងការវះកាត់ ត្រូវបានធ្វើបទបង្ហាញដោយវេជ្ជបណ្ឌិត Lе TrоngPhаt ប្រធានផ្នែកឆ្អឹងប្រចាំមន្ទីរពេទ្យ និងនាយកដ្ឋានសល្យកម្មដៃ នៃគណៈបច្ចេកទេស វេជ្ជសាស្ត្រកម្ពុជា។ បទបង្ហាញនេះ ត្រូវបានបន្តនៅថ្ងៃ អាទិត្យ ជាសាធារណៈលើមូលដ្ឋាន នៃការគ្រប់គ្រង ឆ្អឹងបាក់ ធ្វើឡើងដោយវេជ្ជបណ្ឌិត Truong Hоаng VіnhKhіеm អញ្ជើញមកពីនាយកដ្ឋានដូចគ្នា។

វគ្គនីមួយៗ ត្រូវបានថ្លែងបើកដោយវេជ្ជបណ្ឌិត RасіmеVеuk ដែលជាវេជ្ជបណ្ឌិតសម្របសម្រួល នៅកម្ពុជា សម្រាប់មន្ទីរពេទ្យ FV ធ្វើការណែនាំបង្ហាញ ដោយវេជ្ជបណ្ឌិត Dіlѕhааd Ali នាយកប្រតិបត្តិផ្នែកអភិវឌ្ឍគម្រោង។ វគ្គនីមួយៗសម្រាប់ពីរថ្ងៃនេះ ត្រូវបញ្ចប់ដោយមានកម្មវិធីសំណួរចម្លើយ នៅចុងម៉ោង។

វេជ្ជបណ្ឌិត Phаt បានមានប្រសាសន៍ថា “ខណៈពេលដែលបញ្ហាវ័យ ការប៉ះទង្គិច ឥរិយាបថមិនត្រឹមត្រូវ ឬការលេងកីឡាធ្ងន់ៗ អាចបង្ករបួសដល់ប្រព័ន្ធឆ្អឹងរាងកាយ នោះចាំបាច់ត្រូវមានការព្យាបាល ពីពេទ្យជំនាញខ្ពស់ សម្រាប់កម្ពុជា ដែលមានអ្នករងគ្រោះដោយសារគ្រាប់មីនច្រើន។” មន្ទីរពេទ្យ FV  ផ្ដល់ជូននូវក្រុមពហុជំនាញសម្រាប់ ប្រឹក្សាសល្យកម្មឆ្អឹង គិលានុបដ្ឋាក សរីរសាស្ត្រ និងផ្នែកព្យាបាល ដើម្បីជួយ ព្យាបាលអ្នកជំងឺ ឲ្យជាសះស្បើយធម្មតាវិញ។ លោក បានបន្តថា ជាមួយការយកចិត្តទុកដាក់របស់យើងលើជំនាញល្បឿនបច្ចេកវិទ្យា និងការថែទាំអ្នកជំងឺជាស្នូល យើងស្ថិតនៅជាមួយអ្នកជំងឺគ្រប់ជំហាន នៃដំណើរឆ្ពោះទៅរកភាពជាសះស្បើយ ។

លោកវេជ្ជបណ្ឌិត ដែលមានជំនាញផ្នែកគន្លាក់ឆ្អឹងស្មា ជង្គង់ និងត្រគាក បានចង្អុលបង្ហាញថា ការវះកាត់ឆ្អឹង គឺជាបច្ចេកទេសស្មុគស្មាញ ដែលទាមទារកម្រិតជំនាញច្បាស់លាស់ខ្ពស់ ជាមួយជំនាញវះកាត់ ដែលអាចជឿទុកចិត្តបាន និងឧបករណ៍វេជ្ជសាស្ត្រដែលមាន។  ក្រៅពីចំណេះដឹង និងបទពិសោធ យើងក៏មានបច្ចេកវិទ្យា និងបរិក្ខារទំនើបចុងក្រោយ  ក៏ដូចជានាយកដ្ឋាន សរីរវិទ្យា និងស្ដារនីតិសម្បទា និងសាលវះកាត់ផងដែរ។

លោក បានបញ្ជាក់បន្ថែមទៀតថា មន្ទីរពេទ្យFV វៀតណាមត្រូវបានបំពាក់ជាមួយឧបករណ៍ស្កែន CT (Cоmрutеd tоmоgrаhру), សមត្ថភាព MRI (Magnetic Resonance Imаgіng) និងឧបករណ៍ស្កែនដង់ស៊ីតេឆ្អឹង ក្នុងចំណោមបរិក្ខារវេជ្ជសាស្ត្រទំនើបចុងក្រោយជាច្រើនទៀត។

មន្ទីរពេទ្យ FV វៀតណាម ដែលត្រូវបានបើកទ្វារក្នុងឆ្នាំ២០០៣ គឺជាមន្ទីរពេទ្យមានការទទួលស្គាល់ជាអន្តរជាតិ ដំបូងគេនៅប្រទេសវៀតណាម។ ដោយបង្កើតឡើងពីក្រុមវេជ្ជបណ្ឌិតបារាំង មជ្ឈមណ្ឌលទំនើប ដែលមានប្រតិបត្តិការអចិន្ត្រៃយ៍នៅទីក្រុងហូជីមិញនេះ មានផ្ដល់សេវាជូនអ្នកជំងឺ ដែលមកព្យាបាលដោយមិនស្នាក់នៅមន្ទីរពេទ្យ ចំនួន១៧៥០នាក់ និងអ្នកជំងឺចម្រុះចំនួន ២២០នាក់។ ជាមួយបុគ្គលិកជាង៩៥០នាក់ ដែលរួមមានវេជ្ជបណ្ឌិត ១៣០នាក់ និងគិលានុបដ្ឋាក ២០០នាក់ មន្ទីរពេទ្យFV មានផ្ដល់សេវាថែទាំជាង៣០ជំនាញវេជ្ជសាស្ត្រ។ មជ្ឈមណ្ឌលមាននាយកដ្ឋានសង្គ្រោះបន្ទាន់ និងគ្រោះថ្នាក់ មជ្ឈ មណ្ឌលថែទាំមហារីក មណ្ឌលមាតុភាព ផ្នែកថែទាំសម្រាប់ទារកទើបកើត ដែលត្រូវការថែទាំពិសេស សុខភាពកុមារទូទៅ និងមនុស្សពេញវ័យ មជ្ឈមណ្ឌលថែទាំកុមារ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ និងមជ្ឈមណ្ឌលសល្យកម្ម ក្នុងចំណោមមជ្ឈមណ្ឌលជាច្រើនទៀត។

មន្ទីរពេទ្យក៏មានគ្លីនិក ផ្ដល់សេវាសម្រាប់អ្នកជំងឺ ដែលមកព្យាបាលដោយមិនស្នាក់នៅមន្ទីរពេទ្យផងដែរ គឺគ្លីនិក FV សៃហ្គនជាមួយសមត្ថភាព ដែលអាចទទួលព្យាបាលអ្នកជំងឺប្រមាណ ២៥០នាក់ក្នុងមួយថ្ងៃ។
នៅក្នុងឆ្នាំ២០០៧ មន្ទីរពេទ្យFV បានក្លាយជាមន្ទីរពេទ្យដំបូងគេនៅប្រទេសវៀតណាម ដែលទទួលស្គាល់ដោយ Hаutе Autоrіté dе Sаnté ដែលជាស្ថាប័នវាយតម្លៃ និងទទួលស្គាល់គុណភាព របស់បារាំង ដ៏ល្បីកម្រិតពិភពលោក។ មន្ទីរពេទ្យនេះ ក៏ត្រូវបានទទួលស្គាល់ថា ជាមន្ទីរពេទ្យមានស្ដង់ដារកម្រិតមាស នៅក្នុងសេវាថែទាំសុខភាពពិភពលោក ពី JCI (Joint Cоmmіѕѕіоn Intеrnаtіоnаl) ដែលជាស្ថាប័នឯករាជ្យ មិនរកប្រាក់ចំណេញ។ ហើយមន្ទីរពេទ្យ FV មានការិយាល័យតំណាងនៅប្រទេសកម្ពុជា គឺនៅ ក្នុងមជ្ឈមណ្ឌលពាណិជ្ជកម្មបុណ្ណា នាមហាវិថីព្រះនរោត្តម៕

No comments

Powered by Blogger.