ផ្ទះខ្មោច ដ៏ស័ក្តសិទ្ធិ បានក្លាយទៅជាទីកន្លែង បន់ស្រន់ របស់ប្រជាពលរដ្ឋ ជិតឆ្ងាយ
កំពង់ឆ្នាំងៈ
ដោយ៖ ឌឹម គឹមហាក់
ផ្ទះខ្មោច ល្បីថាស័ក្តសិទ្ធិ ដែលស្ថិតក្នុងភូមិថ្មី ឃុំផ្សារ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង ដែលមានចម្ងាយផ្លូវជាង ៣០គីឡូម៉ែត្រពីទីរួមខេត្ត។
ពីមុនមកផ្ទះខ្មោចនេះ សាងសង់ពីឈើ ២ខ្នង ប៉ុន្តែក្រោយមកបានរុះរើ ជាច្រើនឆ្នាំមកហើយ ក្រោយមកត្រូវបានឧញ៉ាម្នាក់ នៅបាត់ដំបង បានមកជាវដីម្ចាស់ដីផ្ទះខ្មោចនេះ សាងសង់ជាអាស្រមថ្មឡើង ដើម្បីទុកឲ្យអ្នកនៅមានជំនឿមកបន់ស្រន់តាមការប៉ងប្រាថ្នា។
ប្រវត្តន៍ផ្ទះខ្មោចនេះ ដើមឡើយសាងសង់ពីឈើ ២ខ្នង ដែលម្ចាស់ឈ្មោះ យាយ លន គាត់មាន មុខរបរធ្វើចំការ ផ្នែកខាងក្រោមជាប់បឹង ខាងក្រោយផ្ទះ នៅពេលធ្វើផ្ទះរួចហើយ ម្ចាស់មិនបានរស់ នៅជាប្រចាំនោះឡើយ ពោលគឺ ទុកឲ្យទំនេរគ្មានមនុស្សរស់នៅ។
រយៈពេលក្រោយមក ទើបកើតមានព្រឹត្តិការណ៍ គ្រោះថ្នាក់ចរាចរណ៍ មួយនៅខាងមុខផ្ទះ ដែលបង្ករឲ្យមាន អ្នកស្លាប់ច្រើននាក់។
លោក តាខុម ដែលមានវ័យចាស់ជាងគេ និងតាមសម្តីចាស់ៗផ្សេងទៀត ក្នុងមូលដ្ឋាននោះ បាននិយាយថា បើផ្ទះធ្វើឡើងហើយ បែរគ្មានមនុស្សនៅ ទុកចោលអញ្ជើង ប្រាកដជាមានខ្មោចចូលនៅជាមិនខាន ដូច្នេះ ស្របពេល ដែលមានគ្រោះថ្នាក់ចរាចរណ៍ បណ្តាឲ្យមានមនុស្សស្លាប់ជាច្រើននាក់ នៅចំពីមុខផ្ទះបែបនេះ ទើបមានជំនឿថា ផ្ទះខ្មោចដ៏សក្តិសិទ្ធិ ហើយចៃដន្យមានអ្នកដំណើរ ឆ្លងកាត់ទីនេះ បានឈប់ចតនៅពីក្រោមផ្ទះ ជ្រកភ្លៀងស្រាប់តែ មានសម្លេងខ្មោច ស្រែកចេញមកដេញ អ្នកដំណើរថា ឆាប់ចេញទៅ យើងបានទិញផ្ទះនេះក្នុងតម្លៃ ១ តម្លឹងមាស។
តាំងពីពេលនោះមក ផ្ទះខ្មោច ក៏មានឈ្មោះ១ទៀតថា ផ្ទះខ្មោចទិញ ហើយហេតុការណ៍នេះ អ្នកស្រុកដែលឃើញពន្លឺខៀវផ្លេកៗ ក្នុងផ្ទះខ្មោច ជារៀងរាល់យប់ ទើបធ្វើឲ្យផ្ទះខ្មោច កាន់តែមានភាពព្រឺព្រួចទ្វេរឡើង។ លោក តាខុម បន្តថា ផ្ទះខ្មោចនេះ ក៏ធ្លាប់មាន គេមកថតខ្សែភាពយន្ត កំប្លែងម្តងដែរ ដែលធ្វើឲ្យផ្ទះខ្មោចមានភាពល្បីរន្ទឺ ហើយចំពោះរឿងរ៉ាវ ដែលថា មានកំណប់ខ្មោចឲ្យម្ចាស់ផ្ទះនោះ លោកតាបដិសេដ មិនដឹងឡើយ។ ដោយគ្រាន់តែដឹងថា ក្រោយមកយាយលនបានរុះរើផ្ទះ ២ខ្នងនោះយកទៅប្រគេនលោក ឯខេត្ត ស្រាប់តែកើតហេតុការណ៍ ក្រឡាប់ឡាន ដឹកឈើផ្ទះនោះខ្ទេចខ្ទីអស់ ហើយម្ចាស់ផ្ទះ ក៏ធ្លាក់ខ្លួនឈឺរហូតមក និងបានទៅរស់នៅស្ទឹងជ្រៅ ក្រោយមកទៀតបន្ទាប់ពីរុះរើផ្ទះនេះទៅ ក៏មានឧកញ៉ាម្នាក់ នៅបាត់ដំបង បានបន់ស្រន់ស័ក្តសិទ្ធិ ក៏បានជាវដីមួយកន្លែងនេះ ពីយាយលន កសាងអាស្រមថ្ម ដោយដាក់ឈ្មោះថា ផ្ទះខ្មោចស័ក្តសិទ្ធិ ដដែល ហើយជំនឿរបស់ប្រជាពលរដ្ឋយើងដែលមកបន់ស្រន់នៅទីនោះច្រើនរំលឹកពាក្យថា លោកតាស័ក្តសិទ្ធិ លោកយាយស័ក្តសិទ្ធិ ដែលភាគច្រើនមកពីភ្នំពេញ និងភាគខាងលិច មានបាត់ដំបង់ បោយប៉ែត៕
សូមទស្សនាវីដេអូនៅខាងក្រោមនេះដោយរីករាយ
ដោយ៖ ឌឹម គឹមហាក់
![]() |

Post a Comment