Header Ads

សែលកាត បានដាក់តាំងពិព័រណ៍ទូរស័ព្ទ ដែលមានអតិថិជន ចូលរួមប្រមាណ ១៥០០នាក់ ក្នុងមួយថ្ងៃ

ភ្នំពេញៈ

ដោយ៖ ពិត ភក្តី


ថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៧ ពិព័រណ៍ទូរស័ព្ទ របស់សែលកាត មានអ្នកចូលរួម យ៉ាងច្រើនកកកុញក្នុងរយៈពេល ៥ថ្ងៃនេះ។ ពិព័រណ៍ទូរស័ព្ទនេះ ធ្វើឡើងចាប់ពីថ្ងៃទី ៩ ដល់ ១៣ ខែសីហា នៅមុខផ្សារហេងលី ហើយអតិថិជនទាំងអស់អាចទទួលយកការលក់បញ្ចុះតម្លៃ រហូតដល់ ៥០ % និងស៊ីមកាតឥតគិតថ្លៃ ព្រមទាំងកាដូពិសេសជាច្រើនទៀត ចាប់ពីម៉ោង ៨:៣០ ព្រឹក ដល់ ៧យប់ ។

ក្រុមហ៊ុនទូរគមនាគមន៍ ឈានមុខគេនៅកម្ពុជា បានចាប់ដៃគូជាមួយក្រុមហ៊ុន ទូរស័ព្ទម៉ាកល្បីៗ ជាច្រើន ដើម្បីផ្ដល់ជម្រើសទូរស័ព្ទកាន់តែ សម្បូរបែប ដល់អតិថិជន។ ក្រុមហ៊ុនទាំងនោះ រួមមាន  LG Oukitel Huawei Phіlірѕ Nоkіа Vіvо Cаmfоnе  Mеіzu ASUS និង Wіng។
.
អ្នកចូលដែលបានទិញទូរស័ព្ទទំនើប ណាមួយនៃម៉ាកទូរស័ព្ទទាំងនេះ នឹងទទួលបានកញ្ចប់អ៊ីនធើណិត ឥតគិតថ្លៃរយៈពេល៦ខែ។ ចំណែកអតិថិជនណា ដែលជ្រើសយកទូរស័ព្ទធម្មតា ក៏ទទួលបានកញ្ចប់តេ និងផ្ញើសារឥតកំណត់ រយៈពេល ៦ខែ ផងដរ។

បើអតិថិជន ដែលបញ្ចូលទឹកប្រាក់ក្នុងទូរស័ព្ទ របស់ខ្លួនចំនួន ២ដុល្លារ ឬច្រើនជាងនេះ ក៏ត្រូវបានផ្ដល់ឱកាស ឲ្យចូលរួមក្នុងការចាប់ឆ្នោត ផ្សងសំណាង ជាមួយ ឱកាសឈ្នះរង្វាន់ជាច្រើនទៀត ដូចជា ទូរស័ព្ទទំនើប Pоwеr Bаnk ដង Sеlfіе អាវយឺត មួក និងកាដូពិសេសៗ ជាច្រើនទៀត។

No comments

Powered by Blogger.