អង្ករធម្មជាតិសរីរាង្គសុទ្ធ មិនប្រើជាតិគីមី កំពុងពង្រីកទីផ្សារទូទាំង ប្រទេសកម្ពុជា
ភ្នំពេញៈ
ដោយ៖ ចេង វិចិត្រ
អង្ករធម្មជាតិសរីរាង្គ ជាប្រភេទអង្ករដែលកិនចេញពីម៉ាស៊ីន ពុំមានការប្រើប្រាស់ថ្នាំ ឬសាធាតុគីមី ក្នុងពេលវេច ខ្ចប់នោះឡើយ ហើយប្រភេទអង្ករនេះ កំពុងតម្រូវការច្រើនក្នុងស្រុក ដោយមើលឃើញ ពីអត្ថប្រយោជន៍ អង្ករសរីរាង្គនេះ។
អង្ករធម្មជាតិសរីរាង្គនេះ ទទួលបានការគាំទ្រ ពីប្រជាពលរដ្ឋ ទូទាំងប្រទេស ដោយសារតែអង្ករនេះ មានគុណ ប្រយោជន៍ មិនបង្ករឲ្យខូចសុខភាព មានការថែទាំ និងបង្កើនកម្លាំង សម្បូរដោយសារធាតុចិញ្ចឹម ផ្តល់ឲ្យរាងកាយយ៉ាងម៉ាំមួនបំផុត។
អង្ករធម្មជាតិសរីរាង្គនេះ លក់ជាប្រចាំបានចាប់ពី ២០ ទៅ ៣០តោន ហើយតម្លៃទៀតសោធសមរម្យ ខុសគ្នាទៅនឹងអង្ករល្អៗផ្សេង តែ៥០០ រៀលប៉ុណ្ណោះ គឹមានន័យថា អង្ករធម្មជាតិសរីរាង្គមានតម្លៃ ក្នុងមួយគីឡូ ១ដុល្លារ រីឯអង្ករល្អផ្សេងទៀត លក់បានតម្លៃ ៣៥០០រៀល ក្នុងមួយគីឡូ។
លោក សៅ យ៉េង ម្ចាស់ដេប៉ូលក់អង្ករ ធម្មជាតិសរីរាង្គ ដែលមានអាស័យដ្ឋានផ្ទះលេខ 3D ផ្លូវ58C ភូមិមានជ័យ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ នៅខាងត្បូងជាប់ផ្សារ សឡា បានមានប្រសាសន៍ថា អង្ករធម្មជាតិសរីរាង្គ គឺជាអង្ករផលិតឡើង សម្រាប់ទ្រទ្រង់សុខភាព ដល់ប្រជាពលរដ្ឋគ្រប់ៗគ្នា។ អង្ករធម្មជាតិសរីរាង្គនេះ មានដូចជា អង្ករផ្កាម្លិះ អង្ករផ្កាខ្ញី អង្ករនាងខុន និងអង្ករនាងមិញ។
ការផលិតអង្ករនេះ មានលក្ខណៈពិសេស ខុសពីអង្ករផ្សេងៗ ដោយការវេចខ្ចប់មិនប្រើថ្នាំ ឬសារធាតុគីមី ដើម្បី រក្សាទុកអង្ករឲ្យបានយូរ រក្សាក្លឹន និងរក្សាពណ៌អង្ករ នោះឡើយ។ ព្រោះសារធាតុគីមីទាំងនេះ បណ្តាលឲ្យខូចសុខភាព ដូចជាឈឺក្រពះ ពោះវៀន និងមិនអំណោយផលល្អដល់រាង្គកាយ។
លោក បានបន្តទៀតថា ការដាំដំណាំស្រូវនេះ គឺប្រើជីធម្មជាតិសុទ្ធដែលប្រជាជន ទទួលបានការបណ្តុះបណ្តាលពីសហគមន៍ត្រឹមត្រូវ ក្នុងខេត្តកំពង់ស្ពឺ និងខេត្តបាត់ដំបងជាដើម។
ហើយអង្ករធម្មជាតិសរីរាង្គនេះ មានលក្ខណៈសម្បិត្តគឺ -អង្ករធម្មជាតិសរីរាង្គពុំមានដាក់ថ្នាំ ឬសាធាតុគីមី ក្នុងអង្ករនៅពេលវេចខ្ចប់ -ផលិតឡើងតាមគោលការណ៍ធម្មជាតិ និងគ្មានជាតិគីមី -ដំណាំស្រូវដាំដុះប្រើជីធម្មជាតិសុទ្ធសាធន៍ និងមិនប្រើថ្នាំពុល -ពណ៌អង្ករ ផ្កាស្មៅ និងគ្រាប់គ្រួសត្រូវបានសំអាត ដោយប្រព័ន្ធអេឡិចត្រូនិចទំនើប -អង្ករសុទ្ធល្អ ពុំមានលាយបន្ថែម ពូជអង្ករផ្សេង - អង្ករសុទ្ធល្អ ទន់ និងឆ្ងាញ់ពិសារ។
ដោយ៖ ចេង វិចិត្រ
![]() |

Post a Comment