Header Ads

ឯកឧត្តម ហ៊ុន ម៉ានី បានទទួលជួបជាមួយថ្នាក់ដឹកនាំក្រុមហ៊ុនភស្តុភា YCH ដែលជាក្រុមហ៊ុន​ដ៏ធំមួយ​របស់ប្រទេសសិង្ហបុរី

ដោយៈ សេង ស៊ីដារ៉ូ



កាលពីថ្ងៃទី១៧ ខែសីហា ឆ្នាំ២០២២ ឯកឧត្តម ហ៊ុន ម៉ានី បានទទួល ជួបជាមួយថ្នាក់​ដឹកនាំក្រុមហ៊ុន​ភស្តុភា YCH ដែលជាក្រុមហ៊ុនដ៏ធំ មួយរបស់ប្រទេសសិង្ហបុរី ដើម្បីអនុញ្ញាតឱ្យសមាជិក សមាជិកា នៃ​គណៈ​ប្រតិភូយើង បានស្វែងយល់ឲ្យកាន់តែស៊ីជម្រៅពីដំណើរការ ប្រព្រឹត្តទៅរបស់ក្រុមហ៊ុននេះ។

ឯកឧត្តម ហ៊ុន ម៉ានី បានមានប្រសាសន៍ថា ដើម្បីផ្ដល់ឱកាសឱ្យថ្នាក់ដឹក នាំធុរកិច្ចវ័យក្មេងកម្ពុជា បាន​ស្វែង​យល់ពីដំណើរប្រព្រឹត្តទៅនៃក្រុមហ៊ុន​ផ្គត់​ផ្គង់សម្ភារៈ និងភស្តុភា (logistics supply chain city) ក្រៅ​ពី​ការផ្លាស ប្ដូរយោបល់គ្នាលើការងារពាក់ព័ន្ធ គណៈប្រតិភូធុរកិច្ចវ័យក្មេងរបស់ យើង បានចុះ​ទៅ​ទស្សនាដោយផ្ទាល់នៃខ្សែសង្វាក់ផលិត កម្មរបស់ក្រុម​ហ៊ុន។

ការចុះទស្សនកិច្ចនេះ បានផ្ដល់នូវបទពិសោធ និងចំណេះដឹងថ្មីៗជា​ច្រើន​សម្រាប់​សមាជិក សមាជិកា របស់យើង ជាពិសេសខណៈពេល​ដែល​ប្រទេសកម្ពុជាយើង បាននឹងកំពុងសិក្សាពីលទ្ធភាព​ក្នុងការបើក​ឲ្យដំណើរការនូវក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈ និងភស្តុភាស្រដៀងគ្នានេះ​នៅក្នុងស្រុក។

https://kronglungvek.com.kh


No comments

Powered by Blogger.