Header Ads

ការដាំសណ្តែកសៀង ឆាប់ទទួលបានផល

ដោយៈ សេង ស៊ីដារ៉ូ



សណ្តែកសៀងជាដំណាំ លូត លាស់ បានស្ទើរគ្រប់រដូវនៅក្នុងតំបន់ដែលមានអាកាសធាតុក្តៅ វាជាដំណាំ​មិន​ប្រកាន់រដូវ។ ជាដំណាំដែលត្រូវការពន្លឺ និងសីតុណ្ហភាពចាប់ពី ២២ ទៅ ៣០ អង្សាសេ ហើយត្រូវការ​ទឹក​ចាំបាច់ ចាប់ពីពេលចេញផ្ការហូតដល់ ផ្លែ ហើយលូតលាស់ល្អលើដីល្បាយខ្សាច់។

​– ការដាំនៅរដូវប្រាំង. ត្រូវជ្រើសរើសទីកន្លែងនៅជិតប្រភពទឹក និង ទីវាលគ្មានម្លប់។

-ការដាំនៅរដូវវស្សា. ត្រូវជ្រើសរើសទីកន្លែងដែលមានដីខ្ពស់ មិនលិច ទឹក ព្រោះសណ្តែកសៀងជាដំណាំ​មិន​ធន់នឹងការលិចទឹកទេ។ គួរដាំ នៅដើមខែឧសភា។

. ការរៀបចំដី និងការដាំ

–ភ្ជួរលើកទី១ ដាស់ដី និងសំអាតស្មៅឲ្យបានស្អាត រួចហាលចោល ១សប្តាហ៍។

–ភ្ជួរដីលើកទី២ បន្ទាប់ពីភ្ជួរលើកទី១ ពីរសប្តាហ៌ហើយបាចជីកំប៉ុស្ត ឬលាមកសត្វរួចភ្ជួរលុបជី។

+ គេអាចដាំសណ្តែកសៀងបានពីររបៀប៖

១. របៀបដាំជាជួរ

– ប្រើខ្សែចងបង្គោលទាញឲ្យត្រង់ ដោយទុកចន្លោះជួរ ៤ ទៅ ៥តឹក និងចន្លោះគុម្ព ៣តឹក។

– ដាំពីរគ្រាប់ក្នុងមួយរណ្តៅ ជម្រៅកប់គ្រាប់ ៣ ទៅ ៤ សង្ទីម៉ែត្រ។

២. របៀបដាំលើករង

– លើករងដែលមានទទឹង ១ម៉ែត្រ កំពស់ ២ ទៅ ៣តឹក។

– ក្នុងរងដាំពីរជួរ ដោយចន្លោះពីជួរមួយទៅជួរមួយ៥តឹក និងចន្លោះគុម្ព ១,៥ ទៅ ២តឹក ដាក់គ្រាប់ដាំ ​២​គ្រាប់​ក្នុងមួយរណ្តៅ។

. ការថែទាំ

– សណ្តែកសៀងត្រូវការទឹកជាមធ្យមនៅវគ្គលូតលាស់ដើមស្លឹក វគ្គចេញផ្កា និងដាក់គ្រាប់ (មិនអាចខ្វះបាន)។

– ការបញ្ចូលទឹកតាមចន្លោះជួរធ្វើឡើង ១ ទៅ ២លើក ក្នុងមួយសប្តាហ៌ ទៅតាមអាកាសធាតុ។

– ជ្រំជ្រោយបំផុសដី ដកស្មៅដើម្បីបំបាត់ជម្រកសត្វល្អិត ជំងឺ និងការប្រកួតប្រជែងដណ្តើមជីជាតិពីដី។

– ការជ្រំជ្រោយដីត្រូវជ្រំឲ្យផុសស្រទាប់លើ ហើយកាយប្រមូលដី ពូនគល់សណ្តែកសៀង ក្រោយពីដាំបាន ១៥ ទៅ ២០ថ្ងៃ។

. ការប្រមូលផល

ក្រោយពីដាំបានរយៈពេល ៣ ទៅ ៤ខែ (អាស្រ័យតាមពូជ) យើងអាចធ្វើ ការប្រមូលផលបានដោយ​ពិនិត្យ​ទៅលើការប្រែប្រួលដើមស្លឹក ដូចខាង ក្រោម៖

– ដើម ស្លឹក មានពណ៌លឿងប្រហែល ៩០ភាគរយ

– ស្លឹកផ្នែកខាងក្រោមមានពណ៌លឿង ជ្រុះធ្លាក់បន្តបន្ទាប់

– សំបកផ្លៃរលុង ហើយគ្រាប់ភ្លីណែនរលោង។ ការប្រមូលផលយឺត ធ្វើឲ្យផ្លែរបើកសំបកជ្រុះគ្រាប់ចោល។

– ការប្រមូលផលត្រូវប្រើកណ្តៀវ ឬកាំបិតច្រូតកាត់ដើមដាក់រាយ​ហាល​ថ្ងៃឲ្យស្ងួតល្អ រួចយកដំបង​គោះ​បំបែកយកគ្រាប់។

. ការរក្សាទុកពូជ

– គ្រាប់សំរាប់ទុកពូជ ត្រូវអុំរែងឲ្យស្អាត ហាលថ្ងៃស្រទន់លើកន្ទេលរយៈ​ពេល ៣ ទៅ ៤ថ្ងៃ រហូតដល់​សំ ណើម​ក្នុងគ្រាប់ធ្លាក់ចុះនៅសល់ ១៣ ទៅ ១៤ភាគរយ។

– ច្រកទុកដាក់ក្នុងថង់ ឬបាវរក្សាទុកកន្លែងស្ងួតមានខ្យល់ចេញចូលល្អ។​

. សារៈប្រយោជន៍

សណ្តែកសៀងជាដំណាំដែលសំបូរដោយសារធាតុប្រូតេអ៊ីន (នៅក្នុង​គ្រាប់​ផ្ទុកទៅដោយ​សារធាតុប្រូតេអ៊ីន​ពី ៣៥-៤០ភាគរយ)។ សណ្តែក​សៀងអាចកែច្នៃធ្វើជាប្រេងសណ្តែក ទឹកស៊ីអ៊ីវ សៀង តៅហ៊ូ។ល។ ដើម និងស្លឹកខ្ចីៗ អាចប្រើធ្វើជាចំណីសត្វ ឬប្រើធ្វើជា ជីសម្រាប់កែលំអគុណ​ភាព​ដី​៕

https://kronglungvek.com.kh

https://server2.maff.gov.kh › parse › files

២ ដំណាំសណ្តែកសៀង – សៀវភៅណែនាំស្តីអំពីការដាំដុះដំណាំ …

ការដាំដុះសណ្ដែកសៀង … សណ្តែកសៀង ត្រូវដាំនៅចុងរដូវ ជាពេលដែលឧិកាសទទួល.

https://server2.maff.gov.kh › parse › files

សណ្តែក សៀង – ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ

១ ការជ្រើសរើសពូជ. សណ្តែកសៀងជាដំណាំ ដែលអាចលូតលាស់បានស្ទើរគ្រប់រដូវនៅក្នុងតំបន់.

https://kbn.news › កសិកម្ម

បច្ចេកទេសដាំសណ្តែកសៀង ឆាប់បានផលលក់

22 វិច្ឆិកា 2019 — –ការដាំនៅរដូវវស្សា. ត្រូវជ្រើសរើសទីកន្លែងដែលមានដីខ្ពស់ មិនលិចទឹក ព្រោះ …


No comments

Powered by Blogger.