Header Ads

ផ្លូវលំ​ហូ ជីមិញ គឺជានិមិត្តរូបដ៏សំខាន់ក្នុងការតស៊ូ ​និងភាពរួបរួមគ្នា រវាងក្រុមកុម្មុយនិស្តទាំង ពីរ វៀតមិញ​ និងវៀត​កុង ​

ដោយៈ សេង ស៊ីដារ៉ូ



១៩៥៩ ផ្លូវលំ​ហូ ជីមិញ ជាជំហានតំបូងដែលនាំប្រទេសកម្ពុជា​ឲ្យធ្លាក់ ចូលទៅក្នុងការវិនាស​មហន្ត​រាយក្នុងភ្លើងសង្រ្គាម​។ តើនេះជាកំហុស អ្នកណា? ផ្លូវលំហូជីមិញ ឬម៉្យាងទៀតដែល​យួន​តែងតែហៅថា ទ្រូង​ ស៊ុន​ (Truong Son) ដែលត្រូវបានបង្កើតឡើងដោយសម្ព័ន្ធ​យោធានៃ​គណមជ្ឈឹមបក្សកុម្មុយនិស្តយួននៅហាណូយ ​វៀតមិញ នាថ្ងៃទី១៩ ឧសភា ១៩៥៩​ ក្នុងគោល​បំណង ដឹកសម្ភារ:សឹក​អាវុធយុទ្ធភណ្ឌនិង ស្បៀងអាហារសម្រាប់ផ្គត់ផ្គង់ដល់ការក្រោកឡើង​ប្រឆាំងនៅយួន
ខាង ត្បូង​របស់ពួកវៀតកុង។

ផ្លូវនេះគឺវាខុសស្រឡះនឹងឈ្មោះដែលបានដាក់ ” ផ្លូវលំហូជីមិញ”​ ព្រោះ​វាមិនមែនស្ថិតនៅលើទឹកដីយួនទាំងស្រុងនោះឡើយ ពោលគឺ ​វាលាត​សន្ធឹងលើបូរណភាពទឹកដី ឡាវ​ និង​ ខ្មែរ​ សម្រាប់ពួកយួនកុម្មុយនិស្ត។

ផ្លូវនេះ គឺជានិមិត្តរូបដ៏សំខាន់ក្នុងការតស៊ូ ​និងភាពរួបរួមគ្នាយ៉ាងដាច់ ខាតមួយរវាងភាគ​ខាង​ជើង ​​និងភាគខាងត្បូង។ យើងគួរតែស្គាល់ដែរ
ថា តើ ក្រុមកុម្មុយនិស្តទាំងពីរ វៀតមិញ​ និងវៀត​កុង ​ជាអ្នកណា? វៀត កុង​ ( Vietnam Cong San) គឺជាក្រុមកុម្មុយិស្តយួន


នៅភាគខាងត្បូង ដែ ល​បង្កើតឡើងដោយ ង្វៀង វ៉ាន់ហ៊ីវ​ (Nguyen Van Hieu) ក្នុងឆ្នាំ ១៩៦០ ដែលមានឈ្មោះថា រណ:សិរ្ស​ជាតិដើម្បីរុំដោះវៀតណាមខាងត្បូង ដែល ដឹកនាំដោយ ង៉ោ ឌិញឌៀម (Ngo Dinh Diem) គាំទ្រ​ដោយអាមេរិក។ វៀតមិញ​ (Vietnam Doc​ Lap Dong Minh Hoi) ដែលជាក្រុម​កុម្មុយនិស្ត យួននៅភាគខាងជើង ដែលបង្កើតឡើងនៅឆ្នាំ ១៩៤១ ដោយ​ ហូ​ ជីមិញ​ ដែលមាន​ឈ្មោះកំណើត​ ង្វៀង​ ស៊ីងកុង បន្ទាប់មកដូរជា ង្វៀង តាត​​​ថាញ់ ឬ​ ង្វៀង​ អាយគក់​។

ផ្លូវលំហូជីមិញ​នេះ មាន​ប្រវែង​ ១៦.០០០​ គីឡូម៉ែត្រ ដែលចាប់ផ្ដើមពី​ចំណុច​មួយឈ្មោះ វិញ​ (Vinh) ​ដែលស្ថិតនៅភាគខាងជើងនៃប្រទេស​យួន ហើយលាតសន្ធឹងកាត់តាមប្រទេសឡាវ និង​​​កម្ពុជា​។ផ្លូវ​នេះ​មាន​តួនាទី​យ៉ាង​សំខាន់​មួយដែលជាសរសៃឈាមឬដង្ហើមក្នុងការធ្វើ​សង្រ្គា​ម​​​រុំដោះ និងបង្រួបបង្រួមភាគខាងជើង និងភាគខាងត្បូងឡើងវិញ។

https://kronglungvek.com.kh

No comments

Powered by Blogger.