កៅស៊ូ មានប្រភពនៅប្រទេសប្រេស៊ីល ហើយនាំចូលមកប្រទេសកម្ពុជា ដោយក្រុមហ៊ុនបារាំង កាលពីឆ្នាំ ១៩១០
ដោយៈ សេង ស៊ីដារ៉ូ

កៅស៊ូមានប្រភពនៅប្រទេសប្រេស៊ីល ហើយនាំចូលមកប្រទេសកម្ពុជាដោយក្រុមហ៊ុនបារាំង កាលពីឆ្នាំ ១៩១០ (១៩២០តាមសៀវភៅសិក្សា គោលសិក្សាសង្គមថ្នាក់ទី៩) ដោយលោក ប៊ូយ៉ា ដាំនៅស្រុកព្រៃនុប ខេត្តកំពត ដែលឥឡូជាខេត្តព្រះសីហនុ។
គេដាំកៅស៊ូនៅតំបន់ដីក្រហមបាសាល ដែលសំបូរជីវជាតិ ដូចជានៅ ខេត្តកំពង់ចាម ត្បូងឃ្មុំ ក្រចេះ រតនៈគីរី និង ក្រុងព្រះសីហនុ។ មុនឆ្នាំ ១៩៧០ ចំការកៅស៊ូកម្ពុជាមាន ៦៧០០០ហិចតា ឲ្យផល ៥២០០០តោនក្នុងមួយឆ្នាំ។ សព្វថ្ងៃគេកាប់ដើមកៅស៊ូចាស់ៗចោល និងដាំថ្មីជំនួសវិញ។
ក្នុងឆ្នាំ ១៩៩៩ ផ្ទៃដីចៀរជ័រកៅស៊ូមាន ៣៩៧១៨ហិចតា និងឲ្យផលជ័រស្ងួតបាន ៤៥២០៣តោន ហើយបញ្ចេញលក់ជ័រស្ងួតបាន ៤៤៣៧៦ តោន។ ប្រទេសកម្ពុជាមានលទ្ធភាពច្រើនក្នុងការពង្រីកដំណាំកៅស៊ូ ព្រោះប្រទេសយើងមានដីក្រហមរហូតដល់ទៅ ៧១៦០០០ហិចតា។
ដំណាំកៅស៊ូមានសារៈសំខាន់ខ្លាំងក្នុងសេដ្ឋកិច្ចជាតិ ព្រោះដំណាំនេះផ្ដល់នូវរូបធាតុដើមសម្រាប់ឧស្សាហកម្មកៅស៊ូក្នុងស្រុក និងនាំចេញ ហើយផ្តល់ការងារដល់ប្រជាជនយើងបានមួយចំនួនធំទៀត៕
https://kronglungvek.com.kh

Post a Comment