លោកជំទាវ ម៉ែន សំអន ទទួលជួបជាមួយ ឯកឧត្តម ផាម តឹត ថាំង (PHAM TAT THANG) ជាគណៈប្រតិភូគណៈចលនាមហាជន មជ្ឈិម បក្សកុម្មុយនីស្តវៀតណាម ដើម្បីពិភាក្សាការងារ និងពង្រឹងនូវកិច្ច សហប្រតិបត្តិការទ្វេភាគី
ភ្នំពេញ
ដោយៈ សេង ស៊ីដារ៉ូលោកជំទាវ ម៉ែន សំអន ប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិ ការកណ្តាល គណបក្សប្រជាជន កម្ពុជា បានទទួលជួបជាមួយគណៈ ប្រតិភូគណៈចលនាមហា ជនមជ្ឈិមបក្សកុម្មុយនីស្តវៀតណាម ដែល ដឹកនាំដោយ ឯកឧត្តម ផាម តឹត ថាំង (PHAM TAT THANG) សមាជិក មជ្ឈិមបក្ស និងជាអនុប្រធានប្រចាំ ការគណៈចលនា មហាជនមជ្ឈិម បក្សកុម្មុយនីស្តវៀតណាម ដើម្បីពិភាក្សាការងារ និងពង្រឹងនូវកិច្ចសហ ប្រតិបត្តិការទ្វេភាគី នៅវិមាន ៧មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធ ទី១០ ខែ សីហា ឆ្នាំ២០២២ ។
ការជំនួបនេះ ភាគីទាំងពីរបានសម្តែងនូវការពេញចិត្តលើ លទ្ធផលជា ផ្លែផ្កា ដែលបានរួមចំណែកយ៉ាងសំខាន់ដល់ការពូនជ្រុំទំនាក់ទំនងមិត្ត ភាពជាប្រពៃណី សាមគ្គីភាពដ៏រឹងមាំ ភាពជាអ្នកជិតខាងល្អ និងពង្រឹងពង្រីកកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធរវាងគណបក្ស រដ្ឋាភិបាល និង ប្រជាជននៃប្រទេសទាំងពីរ។
ឯកឧត្តម ផាម តឹត ថាំង (PHAM TAT THANG) ក៏បានថ្លែងនូវការកោត សសើរដល់កម្ពុជា ក្រោមការ ដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ដែលបាន ដឹកនាំប្រទេសឲ្យមានការរីកចម្រើនលើគ្រប់វិស័យយ៉ាងឆាប់រហ័ស។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ស្ថិត ក្នុងកាលៈទេសៈដែលពិភពលោកកំពុងរងការគំរាមកំហែងយ៉ាងធ្ងន់ធ្ងរ ដោយសារជំងឺកូវីដ-១៩ ថ្នាក់ដឹកនាំទាំងក្នុងជួរបក្ស និងរដ្ឋាភិបាលទាំង ពីរកាន់តែបង្កើន និងពង្រឹងទំនាក់ទំនងរវាងគ្នាតាមរយៈការជួបសន្ទនា តាមទូរសព្ទ័ តាមប្រព័ន្ធវីដេអូ និងដោយផ្ទាល់ជា ច្រើនលើក ដើម្បីសួរ សុខទុក្ខគ្នា និងការគាំទ្រគ្នាទៅវិញទៅមកទាំងសម្ភារៈ និងស្មារតី ដើម្បី ជាប្រយោជន៍រួមសម្រាប់ប្រទេស រដ្ឋាភិបាល និងប្រជាជនទាំងពីរ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានបន្ថែមទៀតថា ភាគី ទាំងពីរបានឯកភាព បន្តថែរក្សា និងពង្រឹងគ្រប់យន្តការទំនាក់ទំនង នៅគ្រប់ថ្នាក់រវាងគណបក្ស និង ប្រទេសទាំងពីរ ដើម្បីរួមគ្នាដោះស្រា
យបញ្ហានានាឲ្យទាន់ពេលវេលា និងមានប្រសិទ្ធភាព។ ជំនួបនេះក៏បាន ឯកភាពលើការជំរុញស្ថាប័នគណបក្ស អង្គការមហាជន និង គណបក្ស ខេត្ត ក្រុង ជាពិសេសគឺគណបក្សខេត្តដែលមានព្រំដែនជាប់គ្នា ឲ្យបន្ត សហការគ្នាល្អ ដើម្បីផលប្រយោជន៍នៃសន្តិភាព មិត្តភាព និងការអភិ វឌ្ឍនៃប្រទេសទាំងពីរ ព្រមទាំងបាន ឯកភាពលើការបង្កើនកិច្ចសហ ប្រតិបត្តិការ និងការគាំទ្រគ្នានៅក្នុងអង្គការអន្តរជាតិ និងវេទិកាពហុ ភាគី នានា ដើម្បីចូលរួមដោះស្រាយកិច្ចការ តំបន់ និងពិភពលោក សំដៅធានាបាននូវសន្តិភាព សន្តិសុខ ស្ថិរ ភាព និងការអភិវឌ្ឍ៕
https://kronglungvek.com.kh

Post a Comment