ឆ្នាំ១៩៥៦ កម្ពុជាចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពកម្ពុជា-ចិន គឺជា សញ្ញាភ្លើងខៀវក្នុងការគាំទ្រវៀតកុង ដើម្បីសាងសង់ផ្លូវលំ ហូជីមិញ តាមព្រំដែនកម្ពុជា ក្នុងការធ្វើសង្គ្រាមជាមួយអាមេរិក
ដោយៈ សេង ស៊ីដារ៉ូ
១៩៥៦ ក្រោយពេលបារាំងបរាជ័យ ហូជីមិញ បានត្រៀមធ្វើសង្គ្រាមជា មួយអាមេរិក នៅវៀត ណាមខាងត្បូង ហេតុនេះហូជីមិញ បានទៅពឹង ឱ្យចិនជួយសម្របសម្រួល ជាមួយកម្ពុជា ដើម្បីបើកឱ្យវៀតកុងសាង សង់ផ្លូវលំតាមព្រំដែនរវាងវៀតណាម កម្ពុជា។ នៅឆ្នាំ១៩៥៦ កម្ពុជា បានចុះហត្ថលេខាលើសន្ធិសញ្ញាមិត្តភាពកម្ពុជា-ចិន នេះ គឺជាសញ្ញា ភ្លើងខៀវក្នុងការគាំទ្រវៀតកុង។
នៅថ្ងៃទី១៤ ខែ៩ ឆ្នាំ១៩៥៨ បន្ទាប់ពីកម្ពុជាបើកភ្លើងខៀវឱ្យវៀតកុង សាងសង់ផ្លូវលំហូជីមិញ នាយករដ្ឋមន្ត្រីវៀតណាម ផាម វ៉ាន់ដុង បាន ចេញលិខិតប្រកាសទទួល ស្គាល់ព្រំដែនទឹកចិនថ្មី ដែលក្នុងនោះចិន ទទួលបានកោះចំនួន៤៥ នៅស្ត្រែតលី និងប៉ារ៉ាសែល។
ថ្ងៃទី៥ ខែ៥ ឆ្នាំ១៩៥៩ គឺជាថ្ងៃដែលវៀតកុងសម្ពោធបើកការសាងសង់ ផ្លូវលំហូជីមិញ ផ្លូវនេះ ត្រូវបានសាងសង់ចែកចេញជា៥ខ្សែទៅតាម គោលដៅសំខាន់ៗមានប្រវែង ៤០០គម. និងមានផ្លូវ រណប ២៩ខ្សែ មានប្រវែងសរុប ១៥.០០០គម. ពង្រីកទទឹងពី១០មទៅ៣០ម សម្រាប់ រថក្រោះ និងរថយន្តដឹកសព្វាវុធ។ ផ្លូវនេះសាងសង់ដោយ វិស្វករចិន និងវៀតកុង មានកម្មករចំនួនជាង ៨០.០០០នាក់ ភាគច្រើនជាជនជាតិ ម៉ុងតាញ៉ា។ ផ្លូវនេះចាប់ផ្តើមពីខេត្តហាទីញ នៅខាងលើ ខ្សែស្របទី១៧ ឆ្លងកាត់ប្រទេស លាវ ចូលមកកម្ពុជា ត្រង់តំបន់កន្ទុយនាគខេត្តរតនគីរី, តភ្ជាប់ មកខេត្តមណ្ឌលគីរី, ស្ទឹងត្រែង, ក្រចេះ,កំពង់ចាម, ព្រៃវែង និង ស្វាយរៀង។
១៩៥៩ បន្ទាប់ពីសាងសង់រួចផ្លូវលំហូជីមិញ ត្រូវបានវៀតកុងដាក់លេខ កូដសម្ងាត់ (B59 គឺ Building on 5 May 1959) ហេតុនេះក្រុមដឹកជញ្ជូន លើផ្លូវលំហូជីមិញ គេហៅថាក្រុម (B59)។ បន្ទាប់ពីសាងសង់រួចកងទ័ព វៀតកុងចូលមកក្នុងទឹកដីកម្ពុជាក្នុងមួយខែពី១០.០០០នាក់ទៅ ៣០.០០០នាក់ ពួកគេដើរបណ្តើរច្រៀងបទ “កើតនៅខាងជើង, ស្លាប់នៅត្បូង”។
https://kronglungvek.com.kh
១ ហូ ជីមិញ – ប្រវត្តិសាស្រ្ត ខ្មែរ
http://khmersdach.blogspot.com › blog-post_74
31 ឧសភា 2021 — … ហូ ជីមិញសម្លាប់ខ្លួន ខ្លះថាគេបង្ខំហូ … មួយទៀត គឺ ហូជីមិញ ធ្វើការជាមួយ …
២ ហូជីមិញ សម្លាប់ខ្លួន… – កំណត់ត្រា … – Facebook
https://www.facebook.com › historiesKH › posts › ហូជីម…
អំឡុងឆ្នាំនោះ បន្ទាប់ពីសង្រ្គាមលោកលើកទី២ នៅទូទាំងពិភពលោកអន្ដរជាតិប្រកាសមិនអោយមាន …
៣ ប្រវត្តសាស្រ្ដ : ហូជីមិញ សម្លាប់ខ្លួន ដើម្បីអ្វី
http://thekfm.blogspot.com › 2013/05 › blog-post_6

Post a Comment