លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធជាផ្លូវការ សមាគមផលិតផល ធ្វើដំណើរ និងស្បែកនៅ កម្ពុជា
ភ្នំពេញ
ដោយៈ សេង ស៊ីដារ៉ូលោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានអញ្ជើញជាអធិបតីក្នុង ពិធីសម្ពោធជាផ្លូវការសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា នៅសណ្ឋាគារសូហ្វីតែល រាជធានីភ្នំពេញ កាលពីថ្ងៃទី៦ ខែសីហា ឆ្នាំ២០២២ ។
លោកជំទាវកិត្តិសង្គហបណ្ឌិត ម៉ែន សំអន បានមានប្រសាសន៍ថា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិតរបស់សម្ដេចអគ្គមហាសេនា បតីតេជោ ហ៊ុន សែន ទើបយើងទទួលបានសុខសន្តិភាពយ៉ាងពេញលេញ ស្ថិរភាពនយោបាយល្អប្រសើរ មានការអភិវឌ្ឍន៍រីកចម្រើនជឿន លឿនលើគ្រប់វិស័យ រួមទាំងវិស័យឧស្សាហកម្មផងដែរ។ ក្នុងនោះ វិស័យផលិតផលធ្វើដំណើរ និងស្បែក បាននឹងកំពុងរីកចំរើនយ៉ាងខ្លាំង ដែលរាជរដ្ឋាភិបាលបានលើកទឹកចិត្ត និងជួយសម្របសម្រួល គ្រប់បែប យ៉ាងដល់វិស័យឯកជន និងវិនិយោគិនដែលមានបំណងបណ្តាក់ទុនរួម ចំណែកអភិវឌ្ឍប្រទេសជាតិ ។
លោក លឹម តុង ប្រធានសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅ កម្ពុជា បានលើកឡើងថា ការវិនិយោគនៅប្រទេសកម្ពុជាមានកំណើន គួរឲ្យកត់សម្គាល់ ជាក់ស្តែងគិតត្រឹមឆមាសទី១ នៃដើមឆ្នាំ២០២២នេះ ទិន្នន័យនៃការនាំចេញកាបូប និងផលិតផលធ្វើដំណើរទៅកាន់ ទីផ្សារ បរទេសមានកំណើន ៥៩,៤៨% ធៀប នឹងឆ្នាំ២០២១ ដែលមានតម្លៃ សរុប ៨០២,៦៥លានដុល្លា។
លោកជំទាវ ម៉ែន សំអន អំពាវនាវដល់ម្ចាស់រោងចក្រ មិនថាជារោងចក្រ ផលិតកាបូប ផលិតផលធ្វើដំណើរ និងស្បែក ឬរោងចក្រដែលផ្គត់ផ្គង់ វត្ថុធាតុដើមដល់រោងចក្រផលិតកាបូប ផលិតផលធ្វើដំណើរ និងស្បែក ទាំងអស់សូមចូលរួមជាសមាជិកនៅក្នុងសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ឲ្យបានគ្រប់ៗគ្នាកុំបីខាន ព្រោះការធ្វើជាសមាជិក ភាពនៃសមាគម ពិតជាទទួលបានអត្ថប្រយោជន៍ និងមានភាពរីក ចម្រើនរួមគ្នាយ៉ាងពិតប្រាកដ។
លោកឧកញ៉ា លី ឃុនថៃ ប្រធានកិត្តិយសអចន្ត្រៃយ៍ សមាគមផលិត ផលធ្វើដំណើរ និងស្បែកជើង នៅ កម្ពុជា ក៏បានបញ្ជាក់ថា ដោយសារ តែវិស័យផលិតកាបូបមានការកើនឡើង ជាហេតុនាំឲ្យមានការគាំទ្រការបង្កើតសមាគមផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជាមានការកើន ឡើង បានដើរតួនាទីជាវេទិការប្រមូលរោងចក្រ សហគ្រាស ដែលផ្តោត លើការផលិតកាបូប និងផលិតផលធ្វើដំណើរ និងស្បែកនៅកម្ពុជា ដើ ម្បីជួបជុំគ្នាក្នុងការផ្តល់មតិយោបល់ល្អៗ ហើយសមាគមនឹង តំណាង ឲ្យសមាជិកទាំងអស់នាំសម្លេងជូនទៅរដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធ ដើម្បីផ្តល់ភាពងាយស្រួលក្នុងអាជីវកម្ម ដែលជាផ្នែកមួយនៃការចូល រួមចំណែកជាមួយរាជរដ្ឋាភិបាលក្នុងការអភិវឌ្ឍប្រទេសជាតិ។
លោកជំទាវ ម៉ែន សំអន ក៏បានគាំទ្រ និងលើកទឹកចិត្តដល់ លោក ប្រធានសមាជិក និងសមាជិកានៃសមាគមទាំងមូល សូមបន្តការប្ដេជ្ញា ចិត្ត ព្រមទាំងចូលរួមយ៉ាងសកម្ម ក្នុងការលើកស្ទួយវិស័យផលិតផលធ្វើដំណើរ និងផលិតផលស្បែកនៅប្រទេសកម្ពុជាឲ្យកាន់តែមានភាពរឹងមាំ ប្រកបដោយគុណភាព និងមានលទ្ធភាពគ្រប់គ្រាន់ក្នុងការប្រកួតប្រជែង លើទីផ្សារអន្តរជាតិ រួមចំណែកជំរុញកំណើនសេដ្ឋកិច្ចកម្ពុជា ឱ្យមានសន្ទុះខ្លាំងឡើងជាលំដាប់៕
https://kronglungvek.com.kh

Post a Comment