Header Ads

១៩៥៦ កិច្ចព្រមព្រៀងក្រុងហ្សឺណែវ បានសន្យាថា នឹងមានការបោះ ឆ្នោត ដើម្បី​កំណត់​រដ្ឋាភិ​បាល​​វៀតណាមរួមតែមួយ ហើយអាមេរិកនិងវៀតណាមខាងត្បូង ង៉ូ ឌិនយៀម មិនបានចុះ​លើ​កិច្ចព្រមព្រៀង អ្វីទាំងអស់នៅក្នុងសន្និសីទក្រុងហ្សឺណែវ ឆ្នាំ១៩៥៤

ដោយៈ សេង ស៊ីដារ៉ូ


១៩៥៦ កិច្ចព្រមព្រៀងក្រុងហ្សឺណែវបានសន្យាថានឹងមានការបោះឆ្នោតនៅឆ្នាំ១៩៥៦ ដើម្បី​កំណត់រដ្ឋាភិបាលជាតិតែមួយសម្រាប់ប្រទេសវៀត ណាមរួម។ទាំងរដ្ឋាភិបាលអាមេរិក និងរដ្ឋាភិបាល វៀត ណាមខាងត្បូង របស់ ង៉ូ ឌិនយៀម មិនបានចុះលើកិច្ចព្រមព្រៀង អ្វីទាំងអស់នៅ ក្នុងសន្និសីទក្រុងហ្សឺណែវឆ្នាំ១៩៥៤។

ទាក់ទងនឹងសំណួរនៃការបង្រួបបង្រួមប្រទេសវៀតណាម គណៈប្រតិភូ វៀតណាម (មិនមែន កុម្មុយនិស្ត) បានជំទាស់យ៉ាងខ្លាំងចំពោះ ការបែង ចែកនៃប្រទេសវៀតណាម ប៉ុន្តែត្រូវបានចាញ់ គេនៅពេលដែលបារាំង បានទទួលយកសំណើរបស់ប្រតិភូវៀតមិញគឺលោក ផាំ វ៉ាន់ដុង ដែល បានស្នើថា ប្រទេសវៀតណាម នឹងរួបរួមគ្នាវិញ ដោយធ្វើការបោះឆ្នោត ក្រោមការត្រួតពិនិត្យ របស់”គណៈកម្មាធិការមូលដ្ឋាន”។

សហរដ្ឋអាមេរិក ក៏បានប្រឆាំងនឹងសំណើនោះជាមួយនឹងសំណើរបស់ ពួកគេហៅថា “ផែនការ អាមេរិក” ដែលមានការគាំទ្រពីវៀតណាមខាង ត្បូង និងចក្រភពអង់គ្លេស។ សំណើ “ផែនការ អាមេរិក” បានឱ្យដឹងថា នឹងមានការបោះឆ្នោតបង្រួបបង្រួមក្រោមការត្រួតពិនិត្យ ពីអង្គការ សហ ប្រជាជាតិ ប៉ុន្តែសំណើនេះត្រូវបានបដិសេដដោយ គណៈប្រតិភូសូវៀត ។

ព្រះអង្គនៅបារាំង ព្រះចៅអធិរាជយួនគឺបាវ ដាយ បានតែងតាំងលោក ង៉ូ ឌិនយៀម ជានាយករដ្ឋ មន្រ្តីនៃវៀតណាមខាងត្បូង។ ដោយមានជំ នួយពីសហរដ្ឋអាមេរិក នៅឆ្នាំ១៩៥៥ យៀម បាន ប្រើប្រជាមតិមួយ ដើម្បីដកអតីតអធិរាជចោល ហើយក៏ប្រកាសខ្លួនជាប្រធានាធិបតី នៃសាធា រណរដ្ឋយួន។

១៩៥៦ នៅពេលដែលការបោះឆ្នោតមិនបានសម្រេច កម្មាភិបាលវៀត មិញ ដែលនៅវៀតណាខាងត្បូង បានងើបបះបោរ និងប្រយុទ្ធប្រឆាំង ជាមួយនឹងរដ្ឋាភិបាលវៀតណាមខាងត្បូង។ វៀតណាមខាងជើងក៏បាន ចូលកាន់កាប់ផ្នែកខ្លះនៃប្រទេសឡាវ ដើម្បីបង្កើតជាផ្លូវឆ្លង​ទៅជួយផ្គត់ ផ្គងរណសិរ្សរំដោះជាតិ (វៀតកុង) នៅក្នុងទឹកដីវៀតណាមខាង ត្បូង។ យូរៗទៅសង្គ្រាមនេះ បានប្រែក្លាយទៅជាសង្គ្រាមឥណ្ឌូចិន លើកទី២ ដែលគេបានស្គាល់ជាទូទៅថា”​សង្គ្រាម​វៀតណាម”។

https://kronglungvek.com.kh

១ ហូ ជីមិញ – ប្រវត្តិសាស្រ្ត ខ្មែរ

http://khmersdach.blogspot.com › blog-post_74

31 ឧសភា 2021 — … ហូ ជីមិញសម្លាប់ខ្លួន ខ្លះថាគេបង្ខំហូ … មួយទៀត គឺ ហូជីមិញ ធ្វើការជាមួយ …

២ ហូជីមិញ សម្លាប់ខ្លួន… – កំណត់ត្រា … – Facebook

https://www.facebook.com › historiesKH › posts › ហូជីម…

អំឡុងឆ្នាំនោះ បន្ទាប់ពីសង្រ្គាមលោកលើកទី២ នៅទូទាំងពិភពលោកអន្ដរជាតិប្រកាសមិនអោយមាន …

៣ ប្រវត្តសាស្រ្ដ : ហូជីមិញ សម្លាប់ខ្លួន ដើម្បីអ្វី

http://thekfm.blogspot.com › 2013/05 › blog-post_6

No comments

Powered by Blogger.