Header Ads

សាកលវិទ្យាល័យភូមិន្ទកសិកម្ម បានបើកមជ្ឈមណ្ឌលភាសា (RUA) គ្រប់កំរិត ដែលបានអញ្ជើញគ្រូពីសាកលវិទ្យាល័យល្បីៗទាំងថ្នាក់ជាតិ និងអន្តរជាតិ (ការរៀនភាសាអង់គ្លេស គឺចាំបាច់សម្រាប់កូនខ្មែរ)

ភ្នំពេញ

ដោយៈ សេង ស៊ីដារ៉ូ



សាកលវិទ្យាល័យភូមិន្ទកសិកម្ម (សាកលវិទ្យាល័យចំការដូង) មាន សេចក្តីសោមនស្សរីករាយក្នុងការស្វាគមន៍ សិក្សានុសិស្ស និស្សិត ប្រជាពលរដ្ឋដែលមានគោលបំណងចង់ឱ្យកូនរបស់លោកអ្នក មាន ការសិក្សាអប់រំល្អ និងមានគុណតម្លៃខ្ពស់សម្រាប់អនាគត សូមចូលទៅ កាន់គេហទំព័រមជ្ឈមណ្ឌលភាសានៅសាកលវិទ្យាល័យភូមិន្ទកសិកម្ម (មជ្ឈមណ្ឌលភាសា RUA) ឬទំនាក់ទំនងខាងការិយាល័យសិក្សាផ្ទាល់ យើងខ្ញុំនឹងផ្តល់ព័ត៌មានជូន ដែលមានលេខ ទូស័ព្ទនៅខាងក្រោម ស្រាប់។

មជ្ឈមណ្ឌលភាសា RUA នេះ គឺជាមជ្ឈមណ្ឌលដ៏សំខាន់មួយនៅក្នុង សាកលវិទ្យាល័យភូមិន្ទកសិកម្ម ដែលជាតម្រូវការចាំបាច់របស់ប្រទេស ជាតិនាពេលបច្ចុប្បន្ន ដូច្នេះសាកលវិទ្យាល័យភូមិន្ទកសិកម្ម (មជ្ឈម ណ្ឌលភាសា RUA) បានរួមមតិគ្នាសម្រេចបើកមជ្ឈមណ្ឌលភាសានេះ ឡើង ដែលមានជាភាសាអង់គ្លេស និងភាសាផ្សេងៗទៀត។ មជ្ឈម ណ្ឌលភាសានេះ ជ្រើសរើសគ្រូដែលមានជំនាញវិជ្ជាជីវៈច្បាស់លាស់ ដែលបានអញ្ជើញមកពីសាកលវិទ្យាល័យល្បីៗទាំងថ្នាក់ជាតិ និង អន្តរជាតិ។

មជ្ឈមណ្ឌលភាសា និងបុគ្គលិករបស់ខ្លួនបានប្តេជ្ញាចិត្ត និងផ្តល់សិទ្ធិ គ្រប់គ្រាន់ដល់បុគ្គលិក និងនិស្សិតសាកលវិទ្យាល័យរបស់យើង ដែល មានសមត្ថភាពខ្ពស់ជាមួយនឹងជំនាញភាសារបស់ខ្លួន ដើម្បីក្លាយជាគ្រូ មានជំនាញពិតប្រាកដទៅថ្ងៃខាងមុខ ក្នុងការធ្វើដំណើរដោយជោគ ជ័យនៅក្នុងវិស័យដែលបានជ្រើសរើសរបស់ ពួកគេ។

មជ្ឈមណ្ឌល ភាសា RUA ផ្តល់នូវវគ្គសិក្សាភាសាផ្សេងៗគ្នាជាច្រើន ដែលបំពេញតម្រូវការរបស់បុគ្គលិក និង និស្សិតសាកលវិទ្យាល័យរបស់ យើង ដើម្បីសហប្រតិបត្តិការរវាងសាកលវិទ្យាល័យរបស់យើង ជាមួយ សហគមន៍អន្តរជាតិ ឱ្យកាន់តែធំជាងនៅក្នុងតំបន់។

ដូច្នេះយើងខ្ញុំសូមអញ្ជើញប្រជាពលរដ្ឋទាំងអស់មេត្តាចូលរួមជាមួយ មជ្ឈមណ្ឌលភាសា RUA ដោយក្តីរីករាយ ជាក់ស្តែង ដើម្បីលើកម្ពស់ ការអប់រំទៅតាមស្តង់ដាអន្តរជាតិ និងក្លាយជាផ្នែកមួយនៃការបញ្ចូល ភាសាដ៏អស្ចារ្យរបស់មជ្ឈមណ្ឌលយើង។

លោក ខៀវ នឿន នាយក អ៊ីមែល៖ languagecenter@rua.edu.kh]
០៩៣៣៣១២១៧, ០១២ ៣៣១២១៧
Email: languagecenter@rua.edu.kh
Noeurn Kheav, [8/2/2022 1:12 PM]
093331217
012331217

https://kronglungvek.com.kh


No comments

Powered by Blogger.