Header Ads

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំការប្រជុំ​រដ្ឋ​​សភាលើកទី៧ នីតិកាលទី៦ ដែល​បាន​ពិភាក្សា និងអនុម័តសេចក្តី​ព្រាងច្បាប់ចំនួន៤

 ដោយៈ សេង ស៊ីដារ៉ូ

សម្តេចអគ្គមហាពញាចក្រី ហេង សំរិន ប្រធានរដ្ឋសភា ដឹកនាំសម័យប្រជុំរដ្ឋសភាលើកទី៧ នីតិកាលទី៦ នៅព្រឹកថ្ងៃព្រហស្បតិ៍ ទី២៨ ខែក្កដា ឆ្នាំ ២០២២ នៅវិមាន​រដ្ឋ​សភា។ ការប្រជុំពេញអង្គរដ្ឋសភានេះ គឺមាន​សេចក្តីព្រាងច្បាប់ចំនួន៤ ត្រូវបានលើកយកមកពិភាក្សា និងអនុម័ត។

សេចក្តីព្រាងច្បាប់ធម្មនុញ្ញនេះ គឺស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា៩៨ ថ្មី មាត្រា​១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា ១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញ​នៃ​ព្រះរាជាណាចក្រកម្ពុជា និងមាត្រា​៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែមសំដៅធានានូវដំណើរការជាប្រក្រតី
នៃស្ថាប័នជាតិ បានតាក់​តែងឡើងក្នុងគោលបំណង​សំខាន់ដល់ការធានាឱ្យស្ថាប័នកំពូលរបស់ជាតិ ​ជាពិសេសអំណាច​នីតិប្រតិបត្តិ ដែលមានបេសកកម្មចម្បងក្នុងការដឹកនាំការងារទូទៅរបស់រដ្ឋ មានដំណើរប្រព្រឹត្តទៅ​ដោយ​រលួន និង ប្រកប​ដោយនិរន្តរភាពនៅគ្រប់កាលៈទេសៈ ដើម្បីធានាការពារ និងថែរក្សានូវសន្តិភាព សន្តិសុខសង្គម សណ្តាប់ធ្លាប់ សាធារណៈ និងស្ថិរភាព​នយោបាយរបស់ប្រទេសជាតិ នៅគ្រប់កាលៈទេសៈ ដើម្បីជាគ្រឹះ​ដល់​ការអភិវឌ្ឍប្រទេសជាតិលើគ្រប់វិស័យ និងសេចក្តីសុខសាន្តរបស់ប្រជាជនកម្ពុជា។

បន្ទាប់ពីអង្គសភាបានធ្វើការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ទំាង៤នេះ រួមមាន៖

១-ការពិភាក្សានិងអនុម័តសេចក្តីព្រាងច្បាប់ធម្មនុញ្ញ ស្តីពីវិសោធនកម្មមាត្រា១៩ ថ្មី (មួយ) មាត្រា៨៩ មាត្រា​៩៨ ថ្មី មាត្រា១០២ ថ្មី មាត្រា១១៩ ថ្មី (មួយ) និងមាត្រា១២៥ ថ្មី នៃរដ្ឋធម្មនុញ្ញនៃព្រះរាជា​ណាចក្រ​កម្ពុជា និងមាត្រា៣ ថ្មី និងមាត្រា៤ ថ្មី នៃច្បាប់ធម្មនុញ្ញបន្ថែម​សំដៅធានានូវដំណើរការជាប្រក្រតី​នៃ​ស្ថាប័នជាតិ។

២-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការគ្រប់គ្រងចំណូលមិនមែនសារពើពន្ធ។

៣-ការ​ពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ស្តីពី ការអនុម័តយល់ព្រមលើ៖

– កិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃតំបន់សេដ្ឋ​កិច្ចពិសេស​ម៉ាកាវ នៃសាធារណរដ្ឋប្រជាមានិតចិន ស្តីពីការលុបបំបាត់ការ​យកពន្ធត្រួតគ្នាពាក់ព័ន្ធនឹង
ពន្ធលើប្រាក់​ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀស
វាងពន្ធ។

– កិច្ចព្រមព្រៀងរវាងរាជរដ្ឋាបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិ បាល នៃសាធារណរដ្ឋតួកគី ស្តីពី​ការចៀសវាងការយកពន្ធត្រួតគ្នា និងការបង្ការការកិបកេងបន្លំពន្ធ​ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល។

៤-ការពិភាក្សា និងអនុម័តសេចក្តីព្រាងច្បាប់ ស្តីពីការអនុម័តយល់ព្រម ឱ្យព្រះរាជាណាចក្រ កម្ពុជាចូលជា​ភាគី នៃអនុសញ្ញាស្តីពីជំនួយក្នុងករណីមានគ្រោះមហន្តរាយ​នុយក្លេអ៊ែរ ឬគ្រោះអាសន្នវិទ្យុសកម្ម។

https://kronglungvek.com.kh

No comments

Powered by Blogger.