សម្តេច ហេង សំរិន ប្រធានរដ្ឋសភា អនុញ្ញាតឲ្យ ឯកឧត្តម ដុ វ៉ាន់ចៀន លេខាមជ្ឈិមបក្ស និងជាប្រធានគណៈប្រតិភូគណៈកម្មាធិការមជ្ឈិម រណសិរ្សមាតុភូមិវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ
ភ្នំពេញ
ដោយៈ សេង ស៊ីដារ៉ូសម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានអនុញ្ញាតឲ្យ ឯកឧត្តម ដុ វ៉ាន់ ចៀន លេខាមជ្ឈិមបក្ស និងជា ប្រធានគណៈកម្មាធិការមជ្ឈិមរណសិរ្សមាតុភូមិវៀតណាម ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានរដ្ឋសភា នៅថ្ងៃសុក្រ ទី២៩ ខែកក្ដដា ឆ្នាំ២០២២។
សម្តេច ហេង សំរិន បានមានប្រសាសន៍ថា វត្តមានរបស់គណៈប្រតិភូរណសិរ្សមាតុភូមិវៀតណាមនេះ គឺបង្ហាញពីការបន្តលើកកម្ពស់ទំនាក់ទំនងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរកាន់តែល្អប្រសើរ រវាងរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា និងរណសិរ្សមាតុភូមិវៀតណាម ថែមទៀត។ សម្តេច បានបន្តថា កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យរវាងប្រទេសកម្ពុជា និងវៀតណាម ត្រូវបានថ្នាក់ដឹកនាំ និងប្រជាជនគ្រប់ជំនាន់រួមគ្នាកសាងជាបន្តបន្ទាប់ ដើម្បីតម្កល់ ទុកជាឧត្តមប្រយោជន៍សម្រាប់ប្រជាជាតិទាំងសងខាង។ ក្នុងរយៈពេលជាង៥ទសវត្សរ៍មកនេះ ប្រទេសទាំងពីរសម្រេចបាននូវ សមិទ្ធផលជាច្រើន ដែលកើតចេញពី ចំណងមិត្តភាព សាមគ្គីភាព និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយរវាងបក្ស រដ្ឋ និងរដ្ឋាភិបាលប្រទេសទាំងពីរ កម្ពុជា-វៀតណាម។
ឯកឧត្តម ដុ វ៉ាន់ចៀន បានកោតសរសើរ និងអបអរសាទរចំពោះជោគជ័យរបស់កម្ពុជា នៅក្នុងការរៀបចំការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៥ នាពេលកន្លងមកនេះ។ ឯកឧត្តម បានវាយតម្លៃខ្ពស់ពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជា នៅក្នុងការដាក់ចេញនូវវិធានការដ៏មានប្រសិទ្ធភាពដើម្បីទប់ ស្កាត់ជំងឺកូវីដ-១៩ ប្រកបដោយជោគជ័យ។ ឯកឧត្តម បានវាយតម្លៃខ្ពស់ពីការរីកចម្រើននូវចំណងមិត្ត ភាព កិច្ចសហប្រតិបត្តិជាបងប្អូននៃប្រទេសទំាងពីរ ដែលមានការរីកចម្រើនជាលំដាប់ ទោះបីនៅក្នុង កាលៈទេសៈដ៍លំបាកនៃការឆ្លងរីករាលដាលជំងឺកូវីដ-១៩ជាសកលនេះយ៉ាងក្តី។
សម្តេច ហេង សំរិន ប្រធានរដ្ឋសភា បានវាយតម្លៃខ្ពស់ ចំពោះកិច្ចសហប្រតិបត្តិកា យ៉ាងប្រសើរលើគ្រប់ វិស័យរវាងរដ្ឋាភិបាលនៃប្រទេសទាំងពីរ ដើម្បីជាឧត្តម ប្រយោជន៍សម្រាប់ប្រជាជាតិទាំងសងខាង ជាអាទិ៍ ការសម្រេចបានកំណើននៃពាណិជ្ជកម្មទ្វេភាគីគួរឱ្យកត់សម្គាល់ ហើយថ្មីៗនេះ ប្រទេសទាំងពីរបានសហការ គ្នាយ៉ាងជោគជ័យ ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដោយអាចបើកប្រទេសឡើងវិញ និងបានចាប់ ផ្តើមសកម្មភាពសេដ្ឋកិច្ច និងទេសចរណ៍ឡើងវិញផងដែរ។
សម្តេច ប្រធានរដ្ឋសភា បានសម្តែងនូវការអបអរសារទរចំពោះការ សម្រេចបាននូវអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកម្មវិធីសហប្រតិបត្តិការ រវាងរណសិរ្សប្រទេស កម្ពុជា វៀតណាម និងប្រទេសឡាវ សម្រាប់ឆ្នាំ ២០២០-២០២៣ ហើយកម្ពុជា-វៀតណាម នឹងបន្តអនុវត្តអនុស្សរណៈនៃការយោគយល់នេះ ឱ្យក្លាយទៅជាសកម្មភាព និង សមិទ្ធផលជាក់ស្តែង ដើម្បីផល់ប្រយោជន៍នៃប្រជាជាតិទំាងសងខាង។
ឯកឧត្តម ឯកឧត្តម ដុ វ៉ាន់ចៀន បានកត់សម្គាល់ថា ទំហំពាណិជ្ជកម្មប្រទេសកម្ពុជា និងវៀតណាម សម្រេចបាន៩ពាន់លានដុល្លារនៅឆ្នាំ ២០២១ និងសង្ឃឹមថា នៅឆ្នាំ ២០២២នេះ នឹងសម្រេចបាន១២ពាន់
លានដុល្លារ រវាងប្រទេសទាំងពីរ៕
https://kronglungvek.com.kh

Post a Comment