សម្តេច ហេង សំរិន បានជំរុញឱ្យមន្រ្តីគណបក្សប្រជាជនគ្រប់ជាន់ថ្នាក់ ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ និងទប់ស្កាត់រាល់ការប៉ុនប៉ងបង្កចលាចលរបស់ពួកប្រឆាំងជ្រុលនិយម
ដោយៈ សេង ស៊ីដារ៉ូ

សម្តេច ហេង សំរិន ប្រធានកិត្តិយសគណបក្សប្រជាជនកម្ពុជា បានជំរុញឱ្យមន្រ្តីគណបក្សគ្រប់ជាន់ថ្នាក់ ការពារដាច់ខាតនូវសន្តិភាព ស្ថិរភាពនយោបាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម និងទប់ស្កាត់រាល់ការប៉ុន ប៉ងបង្កចលាចលរបស់ពួកប្រឆាំងជ្រុលនិយម។
សម្តេច ហេង សំរិន បានស្នើឱ្យមន្រ្តីគណបក្សទំាងអស់ ត្រូវបន្តរៀបចំការ ងារឱ្យបានល្អ និងឆាប់រហ័ស សម្រាប់ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ ដោយត្រូវពិនិត្យកែសម្រួលក្រុមការងារគណបក្ស ចុះមូលដ្ឋាន និងមានការទទួលខុសត្រូវខ្ពស់ចំពោះភារកិច្ច ដែលបានប្រគល់ ឱ្យ រក្សាការផ្សារភ្ជាប់ជាមួយ ប្រជាជន ស្វែងយល់ពីទុក្ខលំបាកប្រជាជន ខិតខំដោះស្រាយ និងសំណូមពររបស់ប្រជាជន បន្តជួបសំ ណេះសំណាលថ្លែងអំណរគុណប្រជាពលរដ្ឋដែលបោះឆ្នោតគាំទ្រជូនគណបក្សប្រជាជនកម្ពុជា។
សម្តេច ហេង សំរិន មានប្រសាសន៍បន្ថែមថា ភាពជោគជ័យដ៏ធំធេងរបស់គណបក្សប្រជាជនកម្ពុជា ជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ក្នុងការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧ នាថ្ងៃទី២៣ ខែកក្កដា
ឆ្នាំ ២០២៣។ សម្តេច ហេង សំរិន បានបញ្ជាក់ថា យើងប្តេជ្ញាចិត្ត ត្រូវយកចិត្តទុកដាក់អនុវត្តន៍ភារកិច្ចការពារ ដាច់ខាតសន្តិភាព ស្ថេរភាពនយោ បាយ សន្តិសុខ សណ្តាប់ធ្នាប់សង្គម ទប់ស្កាត់រាល់ការប៉ុនប៉ងបង្កចលា ចលរបស់ពួកប្រឆាំងជ្រុលនិយម៕
https://kronglungvek.com.kh

Post a Comment