សម្តេចតេជោ ហ៊ុន សែន បានបដិសេធថា គ្មានការចរចារជាមួយ គណបក្សកាន់អំណាចអ្វីទាំងអស់ បើចង់ចរចារ គឺទៅចរចារជាមួយ គណៈកម្មាធិការជាតិតរៀបចំការបោះឆ្នោត គ.ជ.ប
ភ្នំពេញ
ដោយៈ សេង ស៊ីដារ៉ូ
សម្តេចតេជោហ៊ុន សែន បានបបួលគណបក្សប្រឆាំងដែលបានចោទប្រកាន់ គណបក្សប្រជាជនកម្ពុជា និង គ.ជ.ប លួចសន្លឹកឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ កាពីថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២ នេះថា ស្បថ ឱ្យងាប់ដោយរន្ទះបាញ់ និងងាប់តៃហោង ដែលការបោះឆ្នោតនេះគណបក្សប្រជាជនទទួលបានអាសនៈ ៩៩% និង អាសនៈជាក្រុមប្រឹក្សាជាង ៨០%។ការបបួលស្បថនេះ សម្តេច បានមានប្រសាសន៍ នៅក្នុងពិធីចែកសញ្ញាបត្រ ក្នុងវគ្គបណ្តុះបណ្តាលឆ្នាំ២០២០-២០២១ និងបើកវគ្គបណ្តុះបណ្តាលឆ្នាំ២០២២ ជូនសិស្សសាលាភូមិន្ទរដ្ឋបាល ជាង២០០០នាក់ នៅព្រឹកថ្ងៃច័ន្ទ ទី១៣ ខែមិថុនា ឆ្នាំ២០២២។
សម្តេចតេជោ បានស្នើឱ្យអ្នកចោទប្រកាន់ថា មានការលួចសន្លឹកឆ្នោត ហើយបែរជាប្រកាសទទួលយកកៅអីដែលទទួលបាន ដើម្បីធ្វើការបកស្រាយបង្ហាញពីរបៀបលួច ឱ្យបានច្បាស់។ សម្តេចតេជោ បានបន្តថា គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និងប្រកាសលទ្ធផលបោះប្នោតឃុំ សង្កាត់ នៅថ្ងៃទី២៦ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ នេះ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍លើកឡើងថា ការរាប់សន្លឹកឆ្នោតនៅទីតាំងការិយាល័យនោះ គឺមានទាំងគណបក្សនយោបាយ អ្នកសារព័ត៌មានជាតិ អន្តរជាតិ អង្គការក្រៅរដ្ឋាភិបាល អ្នកអង្កេតការណ៍ជាតិ និងអន្តរជាតិ និងភ្ញៀវពិសេស (អគ្គរាជទូត) ប៉ុន្តែការចោទប្រកាន់ថា គណបក្សប្រជាជន លួចសន្លឹកឆ្នោតទៅវិញ។
សម្តេចតេជោ បានបញ្ជាក់ទៀតថា ការស្បថនេះ មិនមែនជារឿងលេងសើច ដូចគណបក្សប្រឆាំងលើកឡើងនោះទេ សូម្បីតែស្បថចូលកាន់តំណែងជាធានាធិបតី នាយករដ្ឋមន្ត្រី និងសមាជិករដ្ឋសភាទាំងអស់ ក៏តែងតែធ្វើពិធីស្បថនេះដែរ។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍បន្ថែមទៀតថា គណបក្សកាន់អំណាចបានរបូតកៅអីទៅឱ្យគណបក្សប្រឆាំង រឿងនេះមិនខុសទេពីព្រោះថារបបប្រជាធិបតេយ្យ គឺអ៊ីចឹង និងមានអ្នកខ្លះថា មានការចរចារ ជាមួយគណបក្សកាន់អំណាច ប៉ុន្តែសម្តេចតេជោបដិសេធថា គ្មាននោះទេ បើចង់ចរចារអ្វី គឺទៅចរចារជា មួយគណៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោត។ រីឯគណបក្សប្រជាជនកម្ពុជា មិនត្រូវការជជែកជាមួយ អ្នកណាទាំងអស់ ព្រោះថាគណបក្សប្រជាជន គឺជាគណបក្សដៃគូប្រតួតប្រជែង ជាមួយ គណបក្សប្រឆាំង ហើយការបោះឆ្នោតនេះ គណបក្សប្រជាជនកម្ពុជាទទួលបានអាសនៈប្រធានឃុំជាង៩៩ភាគរយ វាគ្រប់ គ្រាន់ហើយ និងទទួលអាសនៈសមាជិកក្រុម ប្រឹក្សាឃុំ សង្កាត់ស ជាង៨០ភាគរយឯណោះ។

Post a Comment