Header Ads

ហេតុអ្វីអាម៉េរិកជួយបារាំង? នៅឆ្នាំ ១៩៥០ សហភាពសូវៀត និងមេ ដឹកនាំចិន កុម្មុយនិស្ត​គឺ​លោក​ម៉ៅ សេទុង បានទទួលស្គាល់ជាផ្លូវការ ថា វៀតណាម ជាប្រទេសឯករាជ្យ

ដោយៈ សេង ស៊ីដារ៉ូ

ហេតុអ្វីអាម៉េរិកជួយបារាំង? នៅឆ្នាំ ១៩៥០ មេដឹកនាំចិនកុម្មុយនិស្តគឺលោកម៉ៅ សេទុង ​បាន​ទទួល​ស្គាល់ជាផ្លូវការថាវៀតណាមជាប្រទេសឯករាជ្យមួយ។ មិនយូរប៉ុន្មាន សហភាពសូវៀត​ក៏បានទទួលស្គាល់ដូចគ្នា។ អាម៉េរិក បានប្រមើលមើលប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ថា ប្រទេសទាំងនេះនឹងធ្លាក់ក្នុងដៃពួកកុម្មុយនិស្តម្ដងមួយៗ។

ក្រោមសម្ពាធនយោបាយចំពោះការបាត់បង់សម្ព័ន្ធមិត្តជាមួយប្រទេសចិន និងបរាជ័យក្នុង​ការ​ត​តាំងពីការគំរាមកំហែងនៃពួកកុម្មុយនិស្ត ប្រធានាធិបតីអាម៉េរិក គឺលោក Harry Truman បាន​អនុម័ត​កម្មវិធីជំនួយចំនួន ២៣លានដុល្លារ​សម្រាប់ប្រទេសបារាំង​ដើម្បីរក្សាការគ្រប់គ្រងរបស់​ខ្លួន​ទៅ​លើ​ប្រទេសវៀតណាម។ប្រទេសវៀតណាមត្រូវ បានបែងចែកជាពីរគឺ វៀតណាម​កុម្មុយ​​និស្ត​ខាងជើង និងវៀតសេរីខាងត្បូង បន្ទាប់ពីសង្គ្រាមប្រាំបីឆ្នាំ បារាំងបានចាញ់វៀតណាម​នៅ​សមរភូមិដៀនបៀនភូ (Dien Bien Phu) ហើយក៏បានបង្ខំចិត្តដកខ្លួនចេញពីប្រទេសវៀតណាម ។ នៅក្នុងកិច្ចចរចាសន្តិភាពទីក្រុងហ្សឺណែវ (Geneva Peace Talks) ប្រទេសវៀតណាមត្រូ​វបាន​បែងចែកទៅ​ជាតំបន់កុម្មុយនិស្តខាងជើង និងតំបន់មិនមែនកុម្មុយនិស្តខាងត្បូង។

ហូជីមិញ បានក្លាយជាប្រធានាធិបតីនៃប្រទេសវៀតណាមខាងជើង និងបានប្តេជ្ញាចិត្តដើម្បី​បង្រួបបង្រួមប្រទេសរបស់គាត់ឡើងវិញនៅក្រោមការគ្រប់គ្រងតាមបែប កុម្មុយនិស្ត។ហូជីមិញ បាន​​ផ្តួចផ្តើមយុទ្ធនាការធ្វើកំណែទម្រង់ដីធ្លីក្នុងឆ្នាំ១៩៥៤។ លំនាំនេះ​ត្រូវបានអនុវត្តបន្ទាប់ពីកម្មវិធី​កំណែទម្រង់ដីធ្លីរបស់ប្រទេសចិន ផែនការ នេះបានបង្ហាញថា ជាការបរាជ័យក្នុងរយៈពេល​ពីរ​ឆ្នាំ ហើយមិនទទួលបានប្រជាប្រិយភាព ​ក្នុងចំណោមកសិករវៀតណាម ដោយពួកគេបានធ្វើ​ការបះបោរ។ កសិករ វៀតណាមជិត ៥ពាន់នាក់ត្រូវបានសម្លាប់​ដោយរដ្ឋាភិបាលហូជីមិញ ​ក្នុង​ការប្តេជ្ញាធ្វើផែនការនេះឲ្យជោគជ័យ។

នៅឆ្នាំ ១៩៦០ ហូ ជីមិញ បានបង្កើតរណសិរ្សរំដោះជាតិ ឬវៀតកុង​ដើម្បីទប់ទល់នឹង​វៀតណាម​ខាងត្បូង​ដែលគាំទ្រដោយសហរដ្ឋអាម៉េរិក។ ការប៉ះ​ទង្គិចគ្នារវាងកង​កម្លាំង​វៀតកុង នឹងកងទ័ព វៀតណាមខាងត្បូងបានបណ្ដាលឲ្យសហរដ្ឋអាម៉េរិកពាក់ព័ន្ធក្នុងជម្លោះមួយនេះ។ ក្នុងអំឡុង ពេលរដ្ឋបាលរបស់ Eisenhower និង Kennedy ជំនួយត្រូវបានកំណត់ចំពោះគ្រឿងបរិក្ខារ និង ទីប្រឹក្សាយោធានៅក្នុងសង្គ្រាមនេះ។ ប៉ុន្តែនៅចុងឆ្នាំ ១៩៦៣ កងទ័ពអាម៉េរិកចំនួន ៤០០នាក់ បានស្លាប់នៅប្រទេស​វៀតណាម ហើយអាម៉េរិកក៏ស្ទើតែចូលរួមក្នុងសង្គ្រាមនេះកាន់តែជ្រៅ ទៀត។ នៅឆ្នាំ ១៩៦៥ ប្រធានាធិបតី Lyndon Johnson បានបង្កើនការខិតខំប្រឹងប្រែងសង្គ្រាម​របស់សហរដ្ឋអាម៉េរិកជាមួយនឹងយុទ្ធនាការទម្លាក់គ្រាប់បែកនៅវៀតណាមខាងជើង និងបានបង្កើនការពង្រាយកងទ័ពនៅវៀតណាមខាងត្បូង។

ហូ ជីមិញ បានក្លាយជាតំណាងនៃបដិវត្តន៍ចំពោះប្រជាជាតិវៀតណាម។ ផ្លូវ ៥៥៩ ដ៏កក្រើក ដែលរត់តាមព្រំដែនខាងលិចនៃប្រទេសវៀតណាម និងប្រទេសឡាវត្រូវបាន​គេដាក់ឈ្មោះថា ជា “ផ្លូវលំហូជីមិញ”។ នៅពេលនោះ ហូ ជីមិញ បានបង្វែរផ្ទេរកិច្ចការធ្វើសង្គ្រាមភាគច្រើនទៅ ឲ្យទីប្រឹក្សានយោបាយ និងយោធារបស់គាត់គឺលោក Le Zuan និង Vo Nguyen Giap។ ហូជីមិញ​ខ្លួនឯងផ្ទាល់នឹងបង្ហាញខ្លួនជាសាធារណៈសម្រាប់សុន្ទរកថា និងការជួបជុំផ្សេងៗ ប៉ុន្តែ​ភាគច្រើន គាត់មិនបានចូលរួមដោយផ្ទាល់​នៅក្នុងកិច្ចការសង្គ្រាមនោះទេ។

ហូ ជីមិញ – ប្រវត្តិសាស្រ្ត ខ្មែរ

http://khmersdach.blogspot.com › blog-post_74

31 ឧសភា 2021 — … ហូ ជីមិញសម្លាប់ខ្លួន ខ្លះថាគេបង្ខំហូ … មួយទៀត គឺ ហូជីមិញ ធ្វើការជាមួយ …

២ ហូជីមិញ សម្លាប់ខ្លួន… – កំណត់ត្រា … – Facebook

https://www.facebook.com › historiesKH › posts › ហូជីម…

អំឡុងឆ្នាំនោះ បន្ទាប់ពីសង្រ្គាមលោកលើកទី២ នៅទូទាំងពិភពលោកអន្ដរជាតិប្រកាសមិនអោយមាន …

៣ ប្រវត្តសាស្រ្ដ : ហូជីមិញ សម្លាប់ខ្លួន ដើម្បីអ្វី

http://thekfm.blogspot.com › 2013/05 › blog-post_6

21 ឧសភា 2013 — ពេលទៅប្រជុំគេចែកជាក្រុមៗ មាន ៧ ក្រុម សុទ្ធតែខ្មែរ ពេលខ្មែរយើងចូលទៅដល់យួនថា …

No comments

Powered by Blogger.