Header Ads

ឯកឧត្តម ហ៊ុន ម៉ានី បានសង្កត់ធ្ងរថា "ត្រូវការពារសន្តិភាព " មិនត្រូវឱ្យមានហេតុការណ៍ដូចឆ្នាំ២០១៣ និងឆ្នាំ២០១៤ គឺជាការប៉ុនប៉ងធ្វើបដិ វត្តន៍ព័ណ៌ ដែលយើងត្រូវចងចាំមិនភ្លេច

ភ្នំពេញ-កំពង់ស្ពឺ

ដោយៈ សេង ស៊ីដារ៉ូ


ឯកឧត្តម ហ៊ុន ម៉ានី មានប្រសាសន៍ក្នុងឱកាសជួបជុំជាមួយ សមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញនេះថា យើងត្រូវ "ការពារសន្តិភាព ទោះក្នុងតម្លៃណាក៏ដោយ!" ដែលកន្លងមកយើងបាន ជួបប្រទះនៅឆ្នាំ២០១៣ និង២០១៤ រួចហើយ គឺជាការប៉ុនប៉ងធ្វើបដិ វត្តន៍ពណ៌ ដែលយើងត្រូវចងចាំមិនភ្លេច។

ឯកឧត្តម បានសង្កត់ធ្ងន់ថា យើងជិតដល់ថ្ងៃបោះឆ្នោតហើយ ដរាបណាអង្គការចាត់តាំងបដិវត្តន៍ពណ៌នៅតែមាន យើងត្រូវត្រៀមខ្លួន ដើម្បីការពារខ្លួនជាដាច់ខាត ដោយមិនត្រូវបំភ្លេចស្រមោលដ៏ពិសពុលនោះទេ ហើយត្រូវត្រៀមជានិច្ច គ្រប់ពេល និងដាច់ណាត់ក្នុងការប្រយុទ្ធជាមួយពួកប៉ុនប៉ងធ្វើបដិវត្តន៍ពណ៌នេះ ដើម្បីការពារសន្តិភាពទោះក្នុងតម្លៃណាក៌ដោយ។

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងបន្តទៀតថា យើងត្រូវតែនិយាយឲ្យច្បាស់…យើងមិនអនុញ្ញាតឲ្យមានអំពើជ្រួលជ្រើមអនាធិបតេយ្យដែលបំពានច្បាប់ដូចកាលឆ្នាំ២០១៣ ឬ២០១៤ នោះទេ។ យើងកំពុងរវល់ដឹក នាំប្រទេសជាតិឲ្យរីកចម្រើន ប្រយុទ្ធជាមួយជំងឺកូវីដ១៩ផង បែរជាក្រុមមនុស្សខ្លះគិតតែពីបង្ករឿង បង្កសកម្មភាពអនាធិបតេយ្យបំពានច្បាប់ទៅវិញ។

ឯកឧត្តម បានបន្ថែមទៀតថា ពេលនេះប្រមាណ២ឆ្នាំមុន ប្រជាពលរដ្ឋខ្មែរបានជួបប្រទះកាលៈទេសៈនៃការបិទខ្ទប់ ឬការរិតត្បិតសកម្មភាពប្រចាំនានាក្នុងដំណាក់កាលនៃការរីករាលដាលជំងឺកូវីដ១៩។ ប្រាកដណាស់ថា យើងជួបប្រទះការលំបាកជាមួយគ្នា ប៉ះពាល់ដល់ប្រយោជន៍និងជីវភាពប្រចាំថ្ងៃគ្រប់ៗគ្នា តែយន្តការទាំងអស់នោះ គឺជាការសម្រេចចិត្តដោយបង្ខំចិត្ត និងពិតជាពិបាក។ យើងពិតជាមិនមានជម្រើសអ្វីល្អជាងនោះទេ។ ពីរឆ្នំាចុងក្រោយនេះ ខ្មែរយើងខំប្រឹងប្រែងជាមួយគ្នាខ្លាំងណាស់លើគ្រប់មូលដ្ឋាន គ្រប់វិស័យ គ្រប់លទ្ធភាពដែលខ្មែរធ្វើបានមិនសំចៃដៃ ធ្វើយ៉ាងណាដើម្បីធានាបាននូវអាយុជីវិត សេចក្តីសុខ និងសុខុមាលភាពរបស់បងប្អូនប្រជាពលរដ្ឋមកទល់សព្វថ្ងៃនេះ ហើយខ្មែរពិតជាធ្វើបាន។

ឯកឧត្តម ហ៊ុន មានី បានថ្លែងអំអរគុណចំពោះការសហការដ៏ស្អិតរមួតរបស់បងប្អូនប្រជាពលរដ្ឋ ក៏ដូចជាដៃគូផ្សេងៗ ជាមួយរាជរដ្ឋាភិបាល ដែលធ្វើឲ្យកម្ពុជារក្សាបាននូវលំនឹងសេដ្ឋកិច្ច និងអាចត្រឡប់មកនូវស្ថានភាពដើមវិញ។ យើងក្រុមគ្រួសារខ្មែរ រួមសុខ រួមទុក រួមគ្នារីកចម្រើនទៅមុខជាមួយគ្នា ជាមួយប្រជាជនកម្ពុជា៕

https://kronglungvek.com.kh

No comments

Powered by Blogger.