រដ្ឋបាលរាជធានីភ្នំពេញ បានផ្ញើលិខិតជូនលោកប្រធានគណៈកម្មការៀបចំការបោះឆ្នោត រាជធានីភ្នំពេញ ស្តីពីការបញ្ចៀសការប្រមូលផ្តុំ និងដង្ហែរក្បូនឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ តាមបណ្តាទីតាំង និងផ្លូវមួយចំនួនក្នុងរាជធានីភ្នំពេញ សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តី៥ ឆ្នាំ ២០២២
ភ្នំពេញ
ដោយៈ ហុង ចំណាប់
យោងតាមលិខិតលេខ ៦១២ សជណ ចុះថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២២ របស់ក្រសួងមហាផ្ទៃ និងលិខិតលេខ ១៣២ គ.ប/ភ.ព ចុះថ្ងៃទី០៤ ខែមេសា ឆ្នាំ២០២២ របស់គណៈកម្មការរៀបចំការ បោះឆ្នោតរាជធានីភ្នំពេញ។
ដូច្នេះយោងតាមឯកសារខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមជម្រាបជូនលោកប្រធានគណៈកម្មការៀបចំការបោះឆ្នោត រាជធានីភ្នំពេញ ជ្រាបថា ដើម្បីឱ្យការប្រព្រឹត្តទៅនៃការឃោសនារកសម្លេងឆ្នោត ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ដែលនឹងប្រពឹត្តទៅចាប់ពីថ្ងៃ ទី១១ ខែឧសភា ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ធានាបាននូវសន្តិភាព សុវត្ថិភាព សណ្តាប់ធ្នាប់សាធារណៈ ជូនគណបក្សនយោបាយទាំងអស់បានល្អប្រសើរ និងបញ្ចៀសការកកស្ទះចរចា ដែលរំខានដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ ក៏ដូចជាការអញ្ជើញរបស់គណៈប្រតិភូជាតិ-អន្តរជាតិ និងភ្ញៀវទេសចរណ៍នោះ រដ្ឋបាលរាជធានីភ្នពេញ ស្នើរលោកប្រធានគណៈកម្មការៀបចំការបោះឆ្នោត រាជធានីភ្នំពេញ ធ្វើការណែនាំដល់គណបក្សនយោបាយ ឱ្យបញ្ចៀសការប្រមូលផ្តុំ និងដង្ហែរក្បូនឃោសនាតាមដងវិថី មហាវិថី ទីប្រជុំ និងទីតាំងសាធារណៈ ដែលរដ្ឋបាលរាជធានីភ្នំពេញហាមឃត់។
ក/ ផ្លូវ វិថី និងមហាវិថីនានា ដែលត្រូវចៀសវាងក្នុងការហែរក្បូន៖
១- កំណាត់មហាវិថីព្រះនរោត្តម (ចាប់ពីវិមានឯករាជ្យ ដល់ស្តុបបន្ទីរពេទ្យព្រះអង្គឌួង)
២- មហាវិថីសហព័ន្ធរុស្ស៊ី
៣- កំណាត់មហាវិថីព្រះមុនីវង្ស (ចាប់ពីស្តុប បេ កា សេ ដល់ស្តុបអតីតបន្ទីរពេទ្យចិន)
៤- កំណាត់មហាវិថីព្រះសីហនុ (ចាប់ពីស្តុបនាគបាញ់ទឹក មហាវិថីសម្តេចសុធារស ដល់ស្តុបអតីតមហវិថីបន្ទីរ ពេទ្យចិន)
៥- កំណាត់មហាវិថីម៉ៅសេទុង (ចាប់ពីស្តុបចេនឡា ដល់ស្តុបអតីតទេពផន)
៦- កំណាត់ផ្លូវឧញ៉ាទេពផន (ចាប់ពីស្តុបមហាវិថីព្រះមុនីវង្ស ដល់ស្តុបនាងគង្ហីង)
៧- កំណាត់មហាវិថីសម្តេចសុធារស (ចាប់ពីកែងផ្លូវលេខ ១៤៥ ដល់មហាវិថីព្រះសីហនុ)
៨- មហាវិថីព្រះសុរាម្រិត
៩- ផ្លូវជុំវិញព្រះបរមរាជវាំង (កំណាត់ផ្លូវលេខ២៤០ ផ្លូវលេខ១៨៤ និងផ្លូវលេខ១៩)
ខ/ ទីប្រជុំជនដែលត្រូវចៀសវាងប្រមូលផ្តុំឃោសនា និងហែរក្បួន៖
១- ផ្លូវជុំវិញផ្សារធំថ្មី
២- ផ្លូវជុំវិញផ្សារអូរឫស្ស៊ី
-៣ ផ្លូវជុំវិញផ្សាអូរឡាំពិក
៤- ផ្លូវជុំវិញផ្សារទួលទំពូង
៥- ផ្លូវជុំវិញផ្សារដេប៉ូ
៦- ផ្លូវជុំវិញផ្សារដើមគរ
គ/ ទីសាធារណៈ ដែលត្រូវចៀសវាងក្នុងការប្រមូលផ្តុំឃោសនា៖
១- សួនព្រះបរមរាជវាំង
២- ទីធ្លាព្រះមេរុ
៣- សួនមុខវត្តបទុមវតី (តែអនុញ្ញាតជូននៅទីវាលការីឡាចុងត្បូងសួនវត្តបទុមវតី)
៤- ទីតាំងវិមានឯករាជ និងសួនច្បារវិមានឯករាជទាំងមូល
៥- ទីធ្លារូបសំណាកលោកយាយពេញ
៦- សួរច្បារអ្នកភិរម្យភាសាអ៊ូ ហៅង៉ុយ
៧- សួនច្បារសម្តេច ហ៊ុន សែន។

Post a Comment