Header Ads

គ.ជ.ប បានអំពាវនាវដល់ប្រជាពលរដ្ឋ គណបក្សនយោបាយ និង អាជ្ញាធរដែនដី​ គោរពតាម​ បទបញ្ជា នីតិវិធី ក្រមលីធម៌ និងគោការណ៍ នានា កំណត់ដោយ គ.ជ.ប សម្រាប់យុទ្ធនាការ​ឃោសនា​បោះឆ្នោត​ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ភ្នំពេញ

ដោយ៖ ហុង ចំណាប់


យោងតាមការអំពាវនាវរបស់ គ.ជ.ប នាថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២២ បានឱ្យដឹងថា គណបក្ស នយោបាយ បេក្ខជន អ្នកគាំទ្រគណបក្សនយោបាយទាំងអស់ ត្រូវតែគោរពតាម​វិធាន បទបញ្ជាត្តិ និងគោការណ៍​ចែង​ក្នុង​ច្បាប់ ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ គោរពបទបញ្ជា និង នីតិវិធី ក្រមលីធម៌ និង គោការណ៍នានា កំណត់ដោយ គ.ជ.ប ។

ប.ជ.ប ក៏បានអំពាវនាវដល់ អាជ្ញាធរដែនដីគ្រប់លំដាប់ថ្នាក់ ត្រូវប្រកាន់ជំហរអព្យាក្រឹត ឥតលម្លៀង ​និងសម្របសម្រួលទីកន្លែង ផ្លូវ ពេលវេលា ឱ្យគណបក្សនយោបាយ អាចអនុវត្តកម្មវិធីឃោសនាបោះ ឆ្នោត ឱ្យបានស្មើភាពគ្នា ក្នុងការហែរក្បូន​ និងឃោសនាបោះឆ្នោតរបស់ខ្លួន។

ប.ជ.ប មានសង្ឃឹមយ៉ាងមុតមាំថា បណ្តាគណបក្សនយោបាយ អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងអភាគី ពាក់ព័ន្ធ និងចូលរួមសហការតាមការអំពាវនាវក្នុង ស្មារតីទទួលខុស ត្រូវខ្ពស់ ដោយគោរព ច្បាប់ជាធរ មានដើម្បីឱ្យការឃោសនាបោះឆ្នោតនេះប្រព្រឹត្តទៅដោយរលូត និងធានាបាននូវសិទ្ធិ គណបក្ស នយោបាយ និងសិទ្ធិជាមូលដ្ឋានរបស់ ប្រជាពលរដ្ឋ។

ការឃោសនាបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ មានរយៈពេល១៤ថ្ងៃ ចាប់ពីថ្ងៃទី២១ ខែឧសភា ដល់ថ្ងៃទី៣ ខែ មិថុនា ឆ្នាំ២០២២។

https://kronglungvek.com.kh

No comments

Powered by Blogger.