Header Ads

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងថា យើងចងចាំ ២០ ឧសភា ដែលបងប្អូនជនរួមខ្មែរទាំងអស់បាត់បង់ជីវិតយ៉ាងអយុត្តិធម៌ និងព្រៃផ្សៃបំផុត ក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង ២០ថ្ងៃ

ដោយៈ សេង ស៊ីដារ៉ូ

ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងក្នុងឱកាសនៃទិវាជាតិនៃការចងចាំ ២០ឧសភា ថា ក្នុងនាមជាប្រជាពលរដ្ឋខ្មែរមួយរូប ខ្ញុំសូមឧទ្ទិសទិវានេះចំពោះ បងប្អូនជនរួមជាតិខ្មែរទាំងអស់ដែលបានបាត់បង់ជីវិតយ៉ាងអយុត្តិធម៌ និងព្រៃផ្សៃបំផុតក្នុងរបបប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ។


ឯកឧត្តម ហ៊ុន ម៉ានី បានថ្លែងបន្តទៀតថា ថ្វីត្បិតតែយើងបានរស់រានមានជីវិតឡើងវិញ ចាប់តាំងពីថ្ងៃរំដោះ ៧ មករា ១៩៧៩ យើងទទួលបាននូវសុខសន្តិភាពពេញបរិបូរណ៍អស់រយៈកាលជាង ២ ទស្សវត្សរ៍ចុងក្រោយនេះក្តី ក៏យើងទាំងអស់គ្នាមិនអាចបំភ្លេចបាននូវសោកនាដកម្មដ៏អាក្រក់ និងជូរចត់បំផុតក្នុងប្រវត្តិសាស្រ្ត។ សម្រាប់យុវជនជំនាន់ក្រោយ អ្វីដែលជាការដាស់តឿនក្រើនរំឭករបស់ទិវានេះ គឺការស្វែងយល់ពីអតីតកាលរបស់ប្រទេសជាតិខ្លួន និងការរៀនសូត្រពីមេរៀនប្រវត្តិសាស្រ្តនេះ ដើម្បីចូលរួមការពារ និងកសាងសុខសន្តិភាពដែលយើងកំពុងតែមានក្នុងដៃ ឱ្យខាងតែបាន ទោះក្នុងតម្លៃណាក៏ដោយ។

ឯកឧត្តម ហ៊ុន ម៉ានី បានសូមឱ្យបងប្អូនទាំងអស់ឆ្លៀតពេល ១នាទី ស្មឹងស្មាធដើម្បីឧទ្ទិសកុសលដល់វិញ្ញាណក្ខ័ន្ធអ្នកដែលបានស្លាប់ទៅ។

https://kronglungvek.com.kh

No comments

Powered by Blogger.