ឯកឧត្តម ប្រាជ្ញចន្ទ ប្រធាន (គ.ជ.ប) ថ្លែងថា៖ សូមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២១ ត្រៀមខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរ (អ.ខ) ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្ត សញ្ញាណបម្រើឱ្យការបោះឆ្នោត (ឯ.អ) ដើម្បីចូលរួមការបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា
ភ្នំពេញ
ដោយៈ ហុង ចំណាប់
យោងតាមសេចក្តីអំពាវនាវ (គ.ជ.ប) ចេញផ្សាយនៅថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២ ឯកឧត្តម ប្រាជ្ញចន្ទ ប្រធាន (គ.ជ.ប) បានលើកឡើងថា សូមប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោត ឆ្នាំ២០២១ ត្រៀមខ្លួន និងត្រៀមអត្តសញ្ញាណប័ណ្ណសញ្ជាត្តិខ្មែរ (អ.ខ) ដែលមានសុពលភាព ឬឯកសារបញ្ជាក់អត្តសញ្ញាណ បម្រើឱ្យការបោះឆ្នោត (ឯ.អ) ដើម្បីចូលរួមការបោះឆ្នោត ឱ្យបានគ្រប់ៗគ្នា។
ឯកឧត្តម ប្រាជ្ញ ចន្ទ បានលើកឡើងបន្តថា ប្រជាពលរដ្ឋមានឈ្មោះក្នុងបញ្ជីបោះឆ្នោតឆ្នាំ២០២១ ដែលបានប្រើឯកសារបញ្ជាក់អត្តសញ្ញាណបម្រើ ឱ្យការចុះឈ្មោះបោះឆ្នោត ហើយមិនទាន់មាន អ.ខឬ អ.ខ បានអស់សុពលភាព ឬមិនទាន់ទទួលបាន ឬបាត់ ឬខូច ឬកែតម្រូវ សូមប្រញាប់រួសរាន់ទៅស្នើសុំ ឯ.អ ពីគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត និងអាជ្ញាធរឃុំ សង្កាត់ នៃឃុំ ចៅសង្កាត់ ដែលខ្លួនត្រូវទៅបោះឆ្នោតឱ្យបានទាន់ពេលវេលា ដែលចាប់ផ្តើមពីថ្ងៃទី៥ ខែឧសភា នឹងត្រូវបញ្ចប់នៅថ្ងៃទី៣ ខែមិថុនា ឆ្នាំ២០២២ ត្រូវធ្វើការផ្សព្វផ្សាយសេចក្តីអំពាវនាវនេះ ឱ្យបានទូលំទូលាយ ដើម្បីជំរុញឱ្យប្រជាពលរដ្ឋមកស្នើសុំ ឯ.អ បានទាន់ពេលវេលា ដោយឥតគិតថ្លៃ៕
https://kronglungvek.com.kh

Post a Comment