Header Ads

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ជូនដំណឹងដល់ប្រជាពល រដ្ឋ គណបក្សនយោបាយ សមាគម និងអង្គការមិនមែនរដ្ឋាភិបាល ជាតិ អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន ស្តីពីការចុះបញ្ជីបេក្ខ ជននៃគណបក្សនយោបាយសម្រាប់ឈរឈ្មោះបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២

ភ្នំពេញ 

ដោយៈ ហុង ចំណាប់

គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សូមជម្រាបជូន​ដំណឹង​ដល់ប្រជាពលរដ្ឋ គណបក្ស នយោបាយ សមាគម និងអង្ គការ​មិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ និងប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន មេត្តា ជ្រាបថា ការដាក់ ការទទួល និងការដោះស្រាយពាក្យបណ្តឹង​នៅក្នុងដំណើរការនៃការចុះបញ្ជីបេក្ខជននៃ គណបក្សនយោបាយ ត្រូវបានអនុវត្តចប់សព្វគ្រប់។ 

 ផ្អែកលើបញ្ជីបេក្ខជនផ្លូវការ គណៈកម្មការឃុំសង្កាត់រៀបចំការ​បោះ​ឆ្នោត (គឃ.សប) ១. ៦៥២ ឃុំ សង្កាត់ ក្នុង ២៥ រាជធានី ខេត្ត បាន​ធ្វើការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងបញ្ជី​បេក្ខជន​ដែល ត្រូវ ដាក់លើសន្លឹកឆ្នោត រួចរាល់អស់ហើយ។ ដូច្នេះការចុះបញ្ជី​បេក្ខ​ជន​នៃគណបក្សនយោបាយ សម្រាប់ ឈរឈ្មោះ​បោះឆ្នោត​ជ្រើសរើសក្រុម​ប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ត្រូវ​បាន​បញ្ចប់ដោយមាន​គណបក្សនយោបាយ​ចំនួន ១៧ បានចូលរួម​ប្រកួត​​ប្រជែងក្នុង​ការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ ដែល​ប្រព្រឹត្ត​ទៅនៅ​ថ្ងៃអាទិត្យ ទី៥ ខែមិថុនា ឆ្នាំ២០២២ ខាងមុខ តាមឃុំ សង្កាត់​ដែល​សាមី​គណបក្សនយោបាយបានចុះបញ្ជីបេក្ខជនផ្លូវការ។ 

 គណកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ក៏សូមជម្រាបជូនដល់​គណបក្សនយោបាយទាំងអស់ ដែលបានចុះបញ្ជីបេក្ខជននៃគណបក្ស​នយោបាយផ្លូវការរួចហើយ អំពីការធ្វើសកម្មភាពឃោសនាបោះឆ្នោត ដូចខាងក្រោម៖ 

១ ការឃោសនាបោះឆ្នោតមានរយៈពេល ១៤ថ្ងៃ គឺចាប់ផ្តើមពីថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២២ ដល់ថ្ងៃទី ៣ ខែមិថុនា ឆ្នាំ២០២២។ គ្រប់សកម្ម​ភាព​ឃោសនាត្រូវបញ្ឈប់ ២៤ម៉ោង មុនថ្ងៃបោះឆ្នោត។ គណបក្ស នយោបាយ និងបេក្ខជននៅក្នុងបញ្ជីបេក្ខនៃគណបក្ស​នយោបាយ​នីមួយៗ ដែលបានចុះបញ្ជីជាផ្លូវការត្រូវ គោរពច្បាប់ បទបញ្ជា និង​នីតិវិធី នៃការបោះឆ្នោត និងក្រមសីលធម៌ដែលបានកំណត់ដោយ (គ.ជ.ប)។

 ២ ចាប់ពីដំណើរការចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយត្រូវបាន​បញ្ចប់រហូតដល់ថ្ងៃចាប់ផ្តើមយុទ្ធនា ការឃោសនាបោះឆ្នោត គណបក្ស​នយោបាយមិនត្រូវធ្វើសកម្មភាពនយោបាយដែលអាចកំណត់បានថា ជាការឃោសនាបោះឆ្នោតមុនពេលកំណត់ ដូចមានចែងក្នុងមាត្រា ៦៨ និងមាត្រា ៧០ នៃច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ (ច.ប.ឃ.ស) នោះឡើយ។ រាល់ការធ្វើសកម្មភាពឃោសនាបោះឆ្នោតដែលផ្ទុយ ពីមាត្រា ៧០ ត្រូវទទួលទោសតាមតាមមាត្រា ១៨៤ នៃ (ច.ប.ឃ.ស)។

 គណៈកម្មាធិការរៀបចំការបោះឆ្នោត (គ.ជ.ប) សង្ឃឹមទុកជាមុនថា គណបក្សនយោបាយមានមានបញ្ជី បេក្ខជនបោះឆ្នោតសម្រាប់​ការ​បោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តីទី៥ ឆ្នាំ២០២២ សមាគម អង្គការ មិនមែនរដ្ឋាភិបាលជាតិ អន្តរជាតិ ប្រព័ន្ធផ្សព្វផ្សាយ​ព័ត៌មាន អាជ្ញាធរមានសមត្ថកិច្ច និងគណៈកម្មការរៀបចំការ​បោះឆ្នោត​គ្រប់លំដាប់ថ្នាក់ និងយកចិត្តទុកដាក់សហការល្អ ដើម្បីជំរុញឱ្យដំណើរ​ការ​នៃការបោះ ឆ្នោតក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ប្រព្រឹត្តទៅដោយជោគជ័យ៕ 

https://kronglungvek.com.kh

No comments

Powered by Blogger.