Header Ads

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ (គ.ជ.ប) បានបញ្ជាក់ថា ទឹកខ្មៅជ្រលក់ម្រាមដៃសម្រាប់ការបោះឆ្នោត ក្រុមប្រឹក្សាឃុំ សង្កាត់ ចំនួន ៥ម៉ឺន ២ពាន់ដប ដែបញ្ជាទិញពីឥណ្ឌា គឺមានគុណភាពល្អ

ភ្នំពេញ

ដោយៈ ហុង ចំណាប់


ដើម្បីផ្តល់ជំនឿទុកចិត្តដល់សាធារណជន (គ.ជ.ប) បានរៀបចំកិច្ចប្រជុំផ្សព្វផ្សាយជូនភាគីពាក់ព័ន្ធ ក្រោមប្រធានបទ ការសាក់ល្បងទឹកខ្មៅលុបមិនជ្រះ សម្រាប់ប្រើប្រាស់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២។ កិច្ចប្រជុំនេះមានការចូលរួមពីតំណាងគណបក្សនយោបាយ និងអង្គការសង្គមស៊ីវិលចំនួន ១៧រូបបានធ្វើតេស្តសាកល្បងដោយយកម្រាមដៃជ្រលក់ទឹកខ្មៅផ្ទាល់ និងប្រើប្រាស់ទឹកអូសាវ៉េលរូបក្បាលទាលុបវិញ ប៉ុន្តែមិនអាចលុបជ្រះនោះទេ។

ខណៈពេលនោះ មន្ត្រីជាន់ខ្ពស់នៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​ (គ.ជ.ប) បានបញ្ជាក់ថា ទឹកខ្មៅដែលនឹងត្រូវប្រើប្រាស់ជ្រលក់ម្រាមដៃអ្នកបោះឆ្នោតឃុំ សង្កាត់ ខាងមុខនេះ មានគុណភាពល្អនិងលុប​មិន​ជ្រះនោះឡើយ។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ (គ.ជ.ប) បានប្រាប់អ្នកសារព័ត៌មានក្រោយ​ពីការធ្វើតេស្តរួចថា នេះមិន មែនជាលើកទី១ទេ ដែលប្រើទឹកខ្មៅពីប្រទេសឥណ្ឌា ហើយទឹកខ្មៅនេះក៏មិនមែនប្រើតែនៅកម្ពុជាដែរ
គឺ មានប្រើនៅប្រទេសមួយចំនួនរួចហើយ ដែលប្រទេសទាំងនោះជាបទពិសោធិ៍ដែលទទួលយកបានទាំងអស់ថា ជាទឹកខ្មៅមានគុណភាព។ មិន​តែប៉ុណ្ណោះ មានការសាទរពីតំណាងគណបក្ស និងសង្គមស៊ីវិល បានចូល រួមពិសោធថា ពិតជាមានគុណភាពមែន។

លោក ហង្ស ពុទ្ធា បានបន្តទៀតថា ដោយសារឃុំ សង្កាត់ មានការកើឡើង ដូច្នេះការបញ្ជាទិញមានការកើនឡើងទឹកខ្មៅគុណនឹង២ដង ដោយក្នុង១​ការិយាល័យមានទឹកខ្មៅ ២ដប់ និងមានការត្រៀមបម្រុងនៅ គណៈកម្ម​ការ​​ខេត្តរៀបចំការបោះឆ្នោត សម្រាប់បំពេញឱ្យការចាំបាច់ និងរៀបចំរក្សាទុកទឹកខ្មៅក្នុងបន្ទប់ យ៉ាងល្អប្រសើរ និង ត្រៀមចែកចាយដឹកជញ្ជូន​ទៅតាមបណ្តាគណៈកម្មការរាជធានី-ខេត្តរៀបចំការបោះឆ្នោត ដើម្បីត្រៀមបញ្ជូនទៅការិយាល័យបោះឆ្នោត ដែលជាតួនាទីរបស់​(គ.ជ.ប)។ ការពិសោធនេះ គណបក្សនយោបាយបង្ហាញជំនឿចិត្តលើទឹកខ្មៅ ហើយកំពុងចូលរួមដំណើរការបោះឆ្នោត ដូចជាការអង្កេតការណ៍ ការត្រៀមខ្លួនចេញទៅបោះឆ្នោត និងត្រៀមខ្លួនទទួលបានលទ្ធផលនៃការបោះឆ្នោត។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ (គ.ជ.ប) ក្នុងកិច្ចផ្សព្វផ្សាយជាមួយភាគីពាក់ព័ន្ធ ដើម្បីធ្វើតេស្តទឹកខ្មៅលុបមិនជ្រះ ដែលប្រើប្រាស់សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ​២០២២ កាលពីថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២២ នៅទីស្តីការ (គ.ជ.ប)។

ឯកឧត្តម ហ៊ែលសារ៉ាត់ សមាជិក (គ.ជ.ប) បានថ្លែងថា “មិនខុសពីការបោះឆ្នោតអាណត្តិមុនៗទេ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥នេះ (គ.ជ.ប) នៅតែបន្តរក្សាការប្រើប្រាស់ទឹកខ្មៅលុបមិនជ្រះរបស់ក្រុមហ៊ុន MYSORE PAINTS & VARNISH LTD នៃប្រទេសឥណ្ឌា”។

ឯកឧត្តម ហ៊ែលសារ៉ាត់ បានបញ្ជាក់ថា(គ.ជ.ប) បានធ្វើការបញ្ជាការផលិតជាផ្លូវការទៅក្រុមហ៊ុន MYSORE PAINTS & VARNISH LTD នៃប្រទេសឥណ្ឌា នូវទឹកខ្មៅលុបមិនជ្រះ។ គ.ជ.ប បែងចែកផ្តល់ ជូនក្នុងមួយការិយាល័យបោះឆ្នោត២ដប បម្រុងរក្សាទុកនៅគណៈកម្មការរាជធានី-ខេត្ត ចំនួន៨០០ ដប ដើម្បីដោះស្រាយពេលមានតម្រូវការចាំបាច់ និងរក្សាទុក (គ.ជ.ប) មួយចំនួន៕

https://kronglungvek.com.kh

No comments

Powered by Blogger.