Header Ads

លោកបណ្ឌិត ហ៊ុន ម៉ាណែត និងអ្នកឧកញ៉ា គិត ម៉េង បានចុះអនុ ស្សរណៈនៃការយោគយល់រវាងសមាគមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ (TYDA) និងធនាគារវីង(ខេមបូឌា)ម.ក

ភ្នំពេញ

ដោយៈ សេង ស៊ីដារ៉ូ


ពិធីចុះអនុស្សរណៈនៃការយោគយល់ ជាមួយសមាគមគ្រូពេទ្យស័្មគ្រ ចិត្តយុវជនសម្តេចតេជោ (TYDA) និងធនាគារវីង(ខេមបូឌា)ម.ក ដោយ មានការអញ្ជើញចូលរួមពីសំណាក់លោកបណ្ឌិត ហ៊ុន ម៉ាណែត និងអ្នក ឧកញ៉ា គិត ម៉េង ប្រធានក្រុមប្រឹក្សាភិបាលធនាគារវីង និងលោកស្រី បណ្ឌិត ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាល សមាគមគ្រូពេទ្យ ស័្មគ្រចិត្តយុវជនសម្តេចតេជោ និងភ្ញៀវកិត្តិយសជាច្រើនរូបទៀត។

ខណៈពេញនោះអ្នកឧកញ៉ា គិត ម៉េង លោកស្រី ម៉ៅ ចំណាន និងក្រុម គ្រួសារនឹងបរិច្ចាគថវិកាចំនួន១០០,០០០ដុល្លារ ក្នុងរយៈពេល៥ឆ្នាំ តាម រយៈធនាគារវីង ដើម្បីគាំទ្រដល់ការងារមនុស្សធម៌របស់សមាគមគ្រូ ពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានថ្លែងថា នេះគឺជាលើកទីមួយនៃការចុះ អនុស្សរណៈយោគយល់ (MOU) គឺជាពេលវេលាដែលល្អ ដែលយើង បានធូរស្រាលពីជំងឺកូវីដ១៩អាចធ្វើឱ្យយើងមានឱកាសពេល វេលា ដើម្បីធ្វើការងារមនុស្សធម៌ និងការជួបជុំគ្នាដោយរីករាយក្នុងឱកាស បុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរ។

អ្នកឧកញ៉ា គិត ម៉េង បានមានប្រសាសន៍ថា « ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបក៏ ដូចជាធនាគារវីង បានជួយលើការងារមនុស្សធម៌ជាច្រើនជាមួយ នឹង រាជរដ្ឋាភិបាលកម្ពុជា ជាមួយសម្តេចតេជោ ហ៊ុន សែន នៅក្នុងវិស័យ សុខាភិបាល និងវិស័យផ្សេងៗជាច្រើនទៀត។

សម្រាប់ទិសដៅទៅមុខទៀតក្រុមហ៊ុន នឹងជម្រុញការងារមនុស្សធម៌ជា មួយនឹងសមាគមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ (TYDA) ឱ្យកាន់ តែរីកចម្រើនបន្ថែមទៀតតាមរយៈភ្នាក់ងារ Wing ទូទាំងប្រទេសដែល មានសាខាចំនួនជាង១ម៉ឺនសាខាបានចូលរួមចំណែកនៅក្នុងសកម្មភាពមនុស្សធម៌នេះផងដែរ » ។

អ្នកឧកញ៉ា គិត ម៉េង បានបន្តថា យើងពិតជាមានសំណាងណាស់ដែល មានសម្តេចតេជោ ហ៊ុន សែន ជាប្រមុខរាជរដ្ឋាភិបាលបានដាក់ចេញ នូវយុទ្ធសាស្ត្រជាច្រើន ដើម្បីអភិវឌ្ឍន៍គ្រប់វិស័យរួមទាំងវិស័យ សុខាភិ បាល ពាណិជ្ជកម្មជាដើម។ អ្នកឧកញ៉ា បាន កោតសរសើរចំពោះ សកម្ម ភាពរបស់សមាគមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែល ក្នុងរយៈពេលកន្លងមកនេះ ជាពិសេសរយៈពេល២ឆ្នាំចុងក្រោយនេះ ថ្នាក់ដឹកនាំ ក្រុមការងារនិងកម្លាំងស័្មគ្រចិត្តទាំងអស់នៃសមាគម TYDA បានលះបង់គ្រប់បែបយ៉ាងខិតខំបម្រើប្រជាពលរដ្ឋដោយមិនគិតពីការនឿយហត់នៅក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩តាមរយៈការរៀបចំមជ្ឈមណ្ឌលធ្វើចត្តាឡីស័ក ការយកសំណាក ការព្យាបាលអ្នកជំងឺ កូវីដ ១៩ ការចាក់វ៉ាក់សាំង និងការងារជាច្រើនទៀតផងដែរ។

ប្រធានក្រុមប្រឹក្សាភិបាលសមាគម បានបញ្ជាក់ថា សមាគមគ្រូពេទ្យ ស័្មគ្រចិត្តយុវជនសម្តេចតេជោ (TYDA) គឺមានគោលការណ៍៣ នៅក្នុង ការអនុវត្តកិច្ចការមនុស្សធម៌ ដើម្បីបុព្វហេតុជួយដល់ប្រជាពលរដ្ឋ ទី១៖ គឺការផ្តល់ផលប្រយោជន៍ជូនប្រជាពលរដ្ឋតាមរយៈការព្យាបាលឥតគិតថ្លៃ និងបញ្ជូនមកវះកាត់ និងព្យាបាលបន្តនៅរាជធានីភ្នំពេញ ក្រោមការ ឧបត្ថម្ភថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដើម្បីប្រមូលផ្តុំ ស្នាមញញឹម និងក្តីសុខរបស់ប្រជា ពលរដ្ឋ។

ទី២៖ ដើម្បីប្រមូលផ្តុំ និងផ្តល់ឱកាសដល់កម្លាំងស័្មគ្រចិត្តដែលមាន ជំនាញ ទឹកចិត្ត ឆន្ទៈដើម្បីចូលរួមធ្វើសកម្មភាពមនុស្ស ធម៌ដើម្បី បុព្វហេតុសង្គមតាមរយៈការចុះពិនិត្យនិងព្យាបាលជូនប្រជាពលរដ្ឋ ដែលគិតថ្លៃនៅទូទាំងប្រទេស។

ទី៣៖ ផ្តល់លទ្ធភាព ការបណ្តុះបណ្តាលសមត្ថភាពដល់សមាជិក និង ក្រុមការងារ ដើម្បីអភិវឌ្ឍន៍ខ្លួនឱ្យកាន់តែរីកចម្រើនក្នុងការយក ជំនាញ បច្ចេកទេសព្យាបាលជូនប្រជាពលរដ្ឋ និងចូលរួមអភិវឌ្ឍន៍វិស័យសុខា ភិបាលនៅកម្ពុជា។

លោកបណ្ឌិត ហ៊ុន ម៉ាណែត បានគូសបញ្ជាក់ថា «អ្វីៗដែលយើងមាន បានមកដល់ពេលបច្ចុប្បន្ននេះ គឺដោយសារសុខសន្តិភាព ដែលធ្វើឱ្យ យើងមានឱកាសបម្រើប្រជាពលរដ្ឋ។ ជាលទ្ធផលគិតដល់ថ្ងៃនេះ សមាគមបានពិនិត្យ និងព្យាបាលជំងឺជូនប្រជាពលរដ្ឋ ក្រីក្រទូទាំង ប្រទេសបានចំនួន ៣៣៦,៣៥៣នាក់ អ្នកជំងឺធ្ងន់ចំនួន ៦,១៥៣នាក់ ត្រូវបញ្ជូនមកព្យាបាលបន្តនៅរាជធានីភ្នំពេញ និងជាមួយដៃគូសហ ការនានា នៅក្នុងនោះផងដែរ និងមានអ្នកជំងឺបេះដូងធ្ងន់ធ្ងរ ចំនួន ៥៦នាក់ ត្រូវបានព្យាបាលដោយឥតគិតថ្លៃ។

លោកបណ្ឌិត ហ៊ុន ម៉ាណែត សូមថ្លែងអំណរគុណចំពោះក្រុមហ៊ុន Royal Group និងធនាគារវីង(ខេមបូឌា) ម.ក ដែលបានផ្តល់ថវិកា ចំនួន១០ម៉ឺនដុល្លារសហរដ្ឋអាមេរិច ដើម្បីចូលរួមចំណែកយ៉ាងសំ
ខាន់ ក្នុងសកម្មភាពមនុស្សធម៌ ដើម្បីបុព្វហេតុប្រជាពលរដ្ឋតាម រយៈការចុះពិនិត្យនិងព្យាបាលប្រជាពលរដ្ឋដោយឥតគិតថ្លៃនៅ
ទូទាំងប្រទេស»។

អ្នកឧកញ៉ា គិត ម៉េង និងលោកស្រី ម៉ៅ ចំណាន គឺជាអ្នកគាំទ្រដ៏សកម្ម នៃសមាគមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ សម្រាប់ការងារ​សប្បុរ​ធម៌ដោះស្រាយបញ្ហាប្រឈមដែលសហគមន៍កំពុងប្រឈម។

កាលពីខែមីនា ឆ្នាំ២០២១ អ្នកឧកញ៉ា បានបរិច្ចាគថវិកាចំនួន ៥០,០០០​ដុល្លារ ដល់សមាគមគ្រូពេទ្យស័្មគ្រចិត្តយុវជនសម្តេចតេជោ សម្រាប់​ការ​ខិតខំប្រឹងប្រែងយ៉ាងខ្លាំងរបស់សមាគមក្នុងការទប់ស្កាត់ការឆ្លងនៃមេរោគកូវីដ១៩ នៅក្នុងសហគមន៍។ ដើម្បីជាការថ្លែងអំណរគុណ កាលពី​ឆ្នាំ​មុន អ្នកឧកញ៉ា គិត ម៉េង ក៏បានរៀបចំឱ្យវីងម៉លយកអាហារពីហាង KFC ចំនួនពីរដងទៅជូនក្រុមការងារដ៏ក្លាហាននៃសមាគម​ពេទ្យស័្មគ្រ​ចិត្តយុវជនសម្តេចតេជោ និងក្រុមហ៊ុនដៃគូនៃក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប តែង​តែគាំទ្រយ៉ាងសកម្ម និងប្រកបដោយទឹកចិត្តសប្បុរធម៌ ដើម្បីជួយដល់​សហគមន៍ដែលខ្វះខាត តាមរយៈសកម្មភាពសង្គមផ្សេងៗ​ជាច្រើននា​ពេល​កន្លងមក៕

https://kronglungvek.com.kh

No comments

Powered by Blogger.