Header Ads

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការចូលឆ្នាំកន្លងទៅថ្មីៗនេះ សប្បាយ ដូចពេលប្រជាពលរដ្ឋបានរំដោះពីរបបប្រល័យពូជសាសន៍ និងការអបអរបញ្ចប់សង្គ្រាមតាមនយោបាយឈ្នះ-ឈ្នះ

ភ្នំពេញ

ដោយៈ សេង ស៊ីដារ៉ូ


សម្តេចតេជោ ហ៊ុន សែន បានសង្កត់ធ្ងន់ថា ការចូលឆ្នាំកន្លងទៅថ្មីៗនេះ ហាក់មានសភាពខុសពីការចូលឆ្នាំនាពេលកន្លងទៅ ពោលប្រៀបដូច ពេលប្រជាពលរដ្ឋរំដោះពីរបបប្រល័យពូជសាសន៍ និងការអបអរបញ្ចប់ សង្គ្រាមតាមនយោបាយឈ្នះ-ឈ្នះ។

ការដែលប្រជាពលរដ្ឋអាចដើរលេងចូលឆ្នាំបាននេះ គឺកើតចេញពីកិច្ច ប្រឹងប្រែងរួមគ្នារវាងរដ្ឋ និងរាស្ត្រ។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកថា កំលុងពេលចូលឆ្នាំកាលពីឆ្នាំទៅ គឺជាពេលដែលសម្តេចបានប្រកាសពីការឈានដល់ជ្រោះមរណៈនៃជំងឺកូវីដ១៩។ ពេលនេះប្រជាពលររដ្ឋអាចយល់បានហើយ ហេតុអ្វីបានជា សម្តេចបានដាក់ចេញវិធានការនានា ដើម្បីទប់ស្កាត់ការរីករាលដាល ជំងឺកូវីដ១៩ កាលពីឆ្នាំ២០២១។

វិធានការដែលសម្តេចបានដាក់ចេញកាលពីឆ្នាំ២០២១ គឺដើម្បីការពារ អាយុជីវិតរបស់ប្រជាពលរដ្ឋ។ សម្តេចតេជោ បានថ្លែងអំណរគុណដល់ អាជ្ញាធរពាក់ព័ន្ធទាំងអស់ ដែលបានប្រឹងប្រែងរក្សាសន្តិសុខ សណ្តាប់ ធ្នាប់ សម្រាប់ប្រជាពលរដ្ឋលេងកម្សាន្តក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តទៀតថា មានសន្តិភាពហើយត្រូវ ប្រឹងរក្សា កុំរង់ចាំពេលបាត់សន្តិភាពទើបប្រឹងប្រែងស្រែករក។ សម្តេច តេជោ ប្រកាសផ្តល់ស្ពានបេតុងជូនប្រជាពលរដ្ឋនៅកោះយ៉ ក្នុងខេត្ត កោះកុង ហើយអ្នកឧកញ៉ា លី យ៉ុងផាត់ ជាអ្នករ៉ាប់រងលើការ សាងសង់ ។
សម្តេចតេជោ ហ៊ុន សែន បានណែនាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ពិចារណាបើកប្រាក់បៀវត្សរ៍ជូនមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ ឱ្យបានមុនពេលកំណត់។

https://kronglungvek.com.kh

No comments

Powered by Blogger.