Header Ads

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋខ្មែរមានឥរិយាបថ កាន់តែប្រសើរលើការទុកដាក់សំរាម

ភ្នំពេញ

ដោយៈ សេង ស៊ីដារ៉ូ


យោងតាមរបាយការណ៍របស់លោក សាយ សំអាល់ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ប្រជាពលរដ្ឋខ្មែរមានឥរិយាបថកាន់តែប្រសើរលើ​ការ​ទុកដាក់សំរាម។ សម្តេចជម្រុញ ឱ្យការបន្តអនុវត្តន៍កម្មវិធីទេសចរណ៍
​ផ្សារភ្ជាប់នឹងទឹកដីដែលជាកម្មវិធីទេសចរណ៍មួយជួយដល់សហគមន៍ ការពារព្រៃឈើ និងអភិវឌ្ឍធនធានធម្មជាតិ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មានកត្តា៦យ៉ាងដែលផ្តល់​លទ្ធ​ភាព​ឱ្យប្រជាពលរដ្ឋលេងកម្សាន្តសប្បាយក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។ កត្តាទាំងនោះរួមមាន៖ សុខសន្តិភាព, ការតភ្ជាប់ហេដ្ឋារចនាសម្ព័ន្ធ,
មាន​មធ្យោយបាយធ្វើដំណើរកាន់តែច្រើន, ប្រាក់ចំណូល, ការកើតឡើងថ្មី​នៃ​តំបន់ទេសចរណ៍ និងការមានភាពសាំសហគមន៍ដែលបាន​ពីការ​ចាក់​វ៉ាក់​សាំងបង្ការជំងឺកូវីដ១៩។ សម្តេចតេជោ គ្រោងសរសេរបង្ហាញ​ពី
ការ​គិត​របស់នាយករដ្ឋមន្ត្រី ពេលប្រជាពលរដ្ឋសប្បាយ និងពេលប្រជាពល​រដ្ឋ​កើតទុក្ខ។

សម្តេចតេជោ បានថ្លែងថា ការចាក់វ៉ាក់សាំងបើចាក់ពាសវាលពាស​កាល មិនអាចបង្កើតភាពស៊ាំសហគមន៍បាននោះឡើយ។ សម្តេចតេជោ អំពាវ នាវឱ្យប្រជាពលរដ្ឋបន្តទទួលយកដូសជម្រុញ​ដែលរៀបចំ​ដោយអាជ្ញាធរ និងក្រសួងសុខាភិបាល។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា បើភាពស៊ាំក្នុងសហគមន៍កាន់តែរឹងមាំ នោះពេលពលរដ្ឋ​មិន​ចាំបាច់ពាក់ម៉ាស់ទេ។
កម្ពុជាជាប្រទេសដែលមានចំនួនអ្នកឆ្លងជំងឺកូវីដ១៩តិចជាងគេបំផុតនៅ​តំបន់អាស៊ាន។បញ្ហាទប់ស្កាត់កូវីដ១៩មិនមែនស្ថិតនៅលើ​ប្រទេស​ដែលមានវិស័យសុខាភិបាលទន់ខ្សោយនោះទេ ប៉ុន្តែស្ថិតនៅលើវិធាន​ការ​ការពារ និងការចូលរួមពីពលរដ្ឋ។

សម្តេចមិនចេញធើ្វយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នោះទេ ថ្នាក់មូលដ្ឋានធ្វើទៅចុះ៕

https://kronglungvek.com.kh

No comments

Powered by Blogger.