Header Ads

គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំកិច្ចប្រជុំផ្សព្វ ផ្សាយជាមួយភាគីគណបក្សនយោបាយ ស្តីពីការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥

ភ្នំពេញ

ដោយៈ សេង ស៊ីដារ៉ូ


គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានរៀបចំកិច្ចប្រជុំផ្សព្វ ផ្សាយជាមួយភាគីគណបក្សនយោបាយ ស្តីពីការបោះឆ្នោតជ្រើស រើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នៅវេលាម៉ោង ១០:០០នាទីព្រឹក នាថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ នៃទីស្តីការគ.ជ.ប។

ក្នុងកិច្ចប្រជុំជាមួយភាគីពាក់ព័ន្ធនេះ មានឯកឧត្តម ឌុច សុន ជា សមាជិក គ.ជ.ប និងជាប្រធានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយ ជាមួយ ភាគីពាក់ព័ន្ធនៃគណបក្សនយោបាយ។

ការប្រជុំផ្សព្វផ្សាយនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បាន គោរពអញ្ជើញតំណាងក្រុមប្រឹក្សាធម្មនុញ្ញ ព្រឹទ្ធសភា រដ្ឋសភា តំណាង ក្រសួងមហាផ្ទៃ(តំណាងអគ្គនាយករដ្ឋបាល និងអគ្គនាយកដ្ឋានអត្ត សញ្ញាណកម្ម) តំណាងអគ្គស្នងការនគរបាលជាតិ និងក្រសួងព័ត៌មាន តំណាងស្ថានទូតជប៉ុន តំណាងចៃកា(JICA) តំណាងគណបក្សនយោ បាយ តំណាងសមាគម អង្គការមិនមែនរដ្ឋាភិបាលជាតិ និងអន្តរជាតិ អ្នកសារព័ត៌មានជាតិ អន្តរជាតិ និងមន្ត្រី គ.ជ.ប ។

ឯកឧត្តម ឌុច សុន មានប្រសាសន៍ថា នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយជា មួយភាគីពាក់ព័ន្ធ នៃគណបក្សនយោបាយនេះ គឺមានប្រធានបទចំនួន ៣សំខាន់ៗ៖

១ ការបិទផ្សាយបញ្ជីបេក្ខជនផ្លូវការនៅ គឃ.សប (គណៈកម្មការឃុំ សង្កាត់ រៀបចំការបោះឆ្នោត )
២ការចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងគណបក្សនយោបាយលើសន្លឹកឆ្នោតតាមឃុំ សង្កាត់
៣ ការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនៅតាមភូមិក្នុងឃុំ សង្កាត់

ឯកឧត្តម បានរំលឹកថា នីតិវិធីក្នុងកិច្ចដំណើរការនៃការចុះបញ្ជីបេក្ខជន នៃគណបក្សនយោបាយ ដែលមានសិទ្ធិឈរឈ្មោះជាបេក្ខជនសម្រាប់ ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នេះ ប្រជាពលរដ្ឋទាំងពីរភេទត្រូវបំពេញលក្ខខណ្ឌដូចខាងក្រោម៖

- មានសញ្ជាតិជាខ្មែរពីកំណើត។
- ចេះអាន និងសរសេរអក្សរខ្មែរ។
- បានចុះឈ្មោះក្នុងបញ្ជីបោះឆ្នោតក្នុងឃុំ សង្កាត់ ដែលខ្លួនមានបំណង ឈរឈ្មោះបោះឆ្នោត។
- មានអាយុយ៉ាងតិច ២៥ឆ្នាំ គិតមកទល់ថ្ងៃបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់។

ឯកឧត្តម ឌុច សុន បានបញ្ជាក់ទៀតថា មន្ត្រីស៊ីវិល មន្ត្រីតុលាការ កង យោពលខេមរភូមិន្ទ ឬនគរបាលជាតិ ក្នុងមុខតំណែង ដែលមានបំណង ឈរឈ្មោះបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ សង្កាត់ ត្រូវដាក់ពាក្យ សុំច្បាប់ឈប់សំរាកពិសេសយ៉ាងតិច ៧ថ្ងៃ មុខថ្ងៃបើកយុទ្ធនាការ ឃោសនាបោះឆ្នោតរហូតដល់ថ្ងៃប្រកាសលទ្ធផលនៃការបោះឆ្នោតជាផ្លូវការ។ ឯកឧត្តម បាន បន្ថែមទៀតថា គណបក្សនយោបាយដែលបាន ចុះបញ្ជីត្រឹមត្រូវនៅក្រសួងមហាផ្ទៃ ហើយនឹងមានបំណងចង់ចុះបញ្ជី បេក្ខជននៃគណបក្សនយោបាយសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុម ប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ នឹងប្រព្រឹត្តទៅនៅថ្ងៃទី៥ ខែមិថុនា ឆ្នាំ ២០២២ ត្រូវដាក់ពាក្យសុំចុះបញ្ជីបេក្ខជននៃគណបក្ស នយោបាយ ទៅគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត មាន រយៈពេល ៣ថ្ងៃ គឺចាប់ពីថ្ងៃទី៦ ខែមិនា ឆ្នាំ២០២២។

ឯកឧត្តម ឌុច សុន បានលើកឡើងទៀតថា បន្ទាប់ពីបញ្ចប់រយៈពេលចុះ បញ្ចីបេក្ខជននៃគណ បក្សនយោបាយហើយ ឃុំ សង្កាត់ណាដែលមាន ការប្តឹងតវ៉ាទាំងអស់ត្រូវបានដោះស្រាយរួច រាស់ គ.ជ.ប ត្រូវចាត់ឱ្យ គឃ.សប បិទផ្សាយជាសាធារណៈនៅទីស្នាក់ការរបស់ខ្លួននូវបញ្ជី បេក្ខជនដំបូង ក្នុងរយៈពេលយ៉ាងយូរ ៣ថ្ងៃ។ ការបិទផ្សាយបញ្ជីបេក្ខជន ដំបូង មានគោលការណ៍ឱ្យ ប្រជាពលរដ្ឋដែលមានសិទ្ធិបោះឆ្នោតនៅ ក្នុងឃុំ សង្កាត់នោះ មានសិទ្ធិប្តឹងជំទាស់ជាលាយលក្ខណ៍ អក្សរទៅ គ.ជ.ប អំពីបេក្ខជន បញ្ជីបេក្ខជនដំបូងក្នុងរយៈពេលយ៉ាងយូរ ៣ថ្ងៃ បន្ទាប់ពីថ្ងៃបិទ ផ្សាយជាសាធារណៈ ក្នុងករណីប្តឹងជំទាស់ត្រូវបាន យល់ព្រម គឃ.សប ត្រូវបដិសេធបេក្ខភាព ឬបញ្ជីបេក្ខជននៃគណបក្ស នយោបាយដែលមានការប្តឹងជំទាស់នេះ រួចលុបចោលបេក្ខភាព ឬបេក្ខជននោះចេញ ព្រមទាំងដកហូត និងបដិសេធលិខិតបញ្ជាក់នៃ ការចុះបញ្ជីបេក្ខជននោះ ស្របតាមមាត្រ៦២ នៃច្បាប់ស្តីពីការបោះឆ្នោត ជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់។ បន្ទាប់មក បញ្ជីបេក្ខជនដំបូងនឹង ក្លាយទៅជាបញ្ជីបេក្ខជនផ្លូវការ ប្រសិនបើគ្មានពាក្យបណ្តឹងជំទាស់មក លើបញ្ជីនេះ ឬការប្តឹងជំទាស់ត្រូវបានដោះស្រាយរួចរាល់ដោយ
គ.ជ.ប។

ឯកឧត្តម ឌុច សុន បានបន្តទៀតថា ការបិទផ្សាយបញ្ជីបេក្ខជនផ្លូវការ ដំបូងនៅគណៈកម្មការការឃុំ សង្កាត់រៀបចំការបោះឆ្នោត គឃ.សប ត្រូវបិទផ្សាយជាសាធារណៈនៅទីស្នាក់ការរបស់ខ្លួននូវបញ្ជីបេក្ខជនផ្លូវការ និងឈ្មោះបេក្ខជននីមួយៗ ក្នុងរយៈពេល ៧ថ្ងៃ។ លទ្ធភាពផ្លូវ ការណ៍នៃការចុះបញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោតសម្រាប់ការបោះ ឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តី ទី៥ ឆ្នាំ២០២២ ដែលមានគណបក្សនយោបាយចូលរួមចំនួន ១៧ មាន បេក្ខជនសរុបចំនួន ៨៦,០៩២នាក់ ក្នុងនោះស្ត្រីចំនួន ២៧,៨១៣នាក់។

https://kronglungvek.com.kh

No comments

Powered by Blogger.