នីតិវិធីនៃការចាប់ឆ្នោតដើម្បីកំណត់លំដាប់លេខរៀងគណបក្សនយោបាយ លើសន្លឹកឆ្នោតតាមឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២
ភ្នំពេញ
ដោយៈ សេង ស៊ីដារ៉ូ
តាមឃុំ សង្កាត់ថា គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ត្រូវធ្វើការចាប់ឆ្នោត ដើម្បីកំណត់លំដាប់លេខរៀងបញ្ជីបេក្ខជន ដែលនឹងត្រូវដាក់លើសន្លឹកឆ្នោត និងធ្វើសេចក្តីរាយការណ៍ជា បន្ទាន់អំពីលទ្ធផលនៃការចាប់ឆ្នោតនេះ ទៅ គ.ជ.ប តាម រយៈ
គធ.ខប។
ឯកឧត្តម ឌុច សុន បានបន្តទៀតថា ការចាប់ឆ្នោតលំដាប់លេខរៀងនេះ ត្រូវផ្អែកលើបញ្ជីបេក្ខជនផ្លូវការ និងធ្វើឡើងជាសាធារណៈ។ គណៈកម្ម ការឃុំ សង្កាត់រៀបចំការបោះឆ្នោតត្រូវបិទផ្សាយជាសាធារណៈ អំពីទី កន្លែង កាលបរិច្ឆេទ និងពេលវេលាយ៉ាងហោចណាស់ ២៤ម៉ោងមុន នឹងចាប់ផ្តើមធ្វើពិធីចាប់ឆ្នោត។
ចំពោះលិខិតអញ្ជើញត្រូវប្រគល់ជូនទៅគណបក្សនយោបាយនីមួយៗ ដែលបានចុះបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោតនៅឃុំ សង្កាត់របស់ខ្លួន និងមានការចុះហត្ថលេខារបស់អ្នកទទួលសម្រាប់ទុកជាឯកសារយ៉ាងហោចណាស់ ២៤ម៉ោងមុនពិធីចាប់ឆ្នោត។ ចំពោះបែបបទ និងនីតិវិធី សម្អិតនៃការចាប់ឆ្នោត សូមឯកឧត្តម លោកជំទាវ លោក លោកស្រី មើលបទបញ្ជា និងនីតិវិធីសម្រាប់ការបោះឆ្នោតជ្រើសរើស ក្រុមប្រឹក្សា ឃុំ សង្កាត់ អាណត្តិទី៥ ឆ្នាំ២០២២ ក្រោមប្រការ ៦,២០ ។
ឯកឧត្តម បានបន្ថែមទៀតថា បន្ទាប់ពីបញ្ចប់ការចាប់ឆ្នោតកំណត់ លំដាប់លេខរៀងគណបក្សនយោ បាយលើសន្លឹកឆ្នោត សមាជិក គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោតទទួលបន្ទុកការងាររដ្ឋ បាល ត្រូវបញ្ចូលទិន្នន័យលទ្ធផលលំដាប់លេខរៀង ទៅក្នុងកម្មវិធី កុំព្យូទ័រ ហើយបោះពុម្ពកំណត់ ហេតុនៃការចាប់ឆ្នោតលំដាប់លេខ
រៀង បញ្ជីបេក្ខជននៃគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត (ទ.១១២១) ដោយត្រូវដាក់ភ្ជាប់មកជាមួយនូវសន្លឹកឆ្នោត របស់ គណបក្សនយោបាយ ដែលបានចុះ លេខរៀងហើយ រួចចុះ
ហត្ថលេខា និងដាក់ជូនប្រធានគណៈកម្មការឃុំ សង្កាត់រៀបចំការ បោះឆ្នោត ចុះហត្ថលេខា ហើយតំណាងគណបក្សអាចចូលរួមចុះ ហត្ថលេខានៅលើកំណត់ហេតុនេះបាន។
បន្ទាប់មក សមាជិកទទួល បន្ទុកលើការងាររដ្ឋបាលត្រូវស្គែនកំណត់នៃ ការចាប់ឆ្នោតកំណត់លេខរៀ ងបញ្ជីបេក្ខជននៃគណបក្សនយោបាយ (ទ.១១២១) ដែលបានចុះ ហត្ថលេខាចូលក្នុងកម្មវិធីកុំព្យូទ័រ ទុកសម្រាប់ ត្រួតពិនិត្យ និងផ្ទៀងផ្ទាត់។
https://kronglungvek.com.kh

Post a Comment