គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានចុះផ្សព្វផ្សាយអបរំ និងចែកប័ណ្ណព័ត៌មានដល់អ្នកបោះឆ្នោត ដើម្បីឱ្យប្រជាពលរដ្ឋមានការយល់ដឹង និងចូលរួមបោះឆ្នោត នៅអាណត្តិទី៥ ឆ្នាំ២០២២
ភ្នំពេញ
ដោយៈ ហុង ចំណាប់
ការចុះផ្សព្វផ្សាយអប់រំ និងចែកប័ណ្ណព័ត៌មានដល់អ្នកបោះឆ្នោតនេះ គឺជួយដល់អ្នក បោះឆ្នោតអាចរកឃើញយ៉ាងងាយស្រួលនូវទីតាំងការិយា ល័យបោះឆ្នោត ដែលសាមីខ្លួនត្រូវបោះឆ្នោត និងជួយដល់គណៈកម្មការការិយាល័យបោះឆ្នោត (គ.ក.ប) ក្នុងការស្វែងរកឈ្មោះ សាមីអ្នកបោះ ឆ្នោតនៅក្នុងបញ្ជីបោះឆ្នោតផ្លូវការបានចាប់រហ័ស ដែលបង្កភាពងាយស្រួលដល់កិច្ច ប្រតិបត្តិការបោះឆ្នោតឱ្យកាន់តែរលូន និងមិនឱ្យអ្នកបោះឆ្នោតរងចាំយូរ។
ឯកឧត្តម ឌុច សុន បានសង្កត់ធ្ងន់ថា ការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតនៅតាមភូមិ ឃុំ សង្កាត់ចាប់ផ្តើមពីថ្ងៃទី១៧ ខែមេសា ដល់ថ្ងៃទី១៦ ខែឧសភា ឆ្នាំ២០២២។ គណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត ត្រូវរៀបចំ និងចាត់តាំងក្រុមចែកប័ណ្ណព័ត៌មានអ្នកបោះ ឆ្នោតមួយ ឬច្រើនក្រុមឱ្យសមស្របតាមចំនួនភូមិ និងទៅតាមភូមិ សាស្ត្រជាក់ស្តែងក្នុងឃុំ សង្កាត់របស់ ខ្លួន។ ក្នុងករណីអវត្តមានរបស់តំណាងសមាគម ឬអង្គការមិនមែនរដ្ឋាភិបាលក្នុងក្រុមចែកប័ណ្ណព័ត៌ មាននេះ មិនត្រូវធ្វើឱ្យរាំងស្ទះដល់ដំណើរការចែកប័ណ្ណព័ត៌មានអ្នកបោះឆ្នោតឡើយ ។
ឯកឧត្តម បានបន្ថែមទៀតថា គណបក្សនយោបាយ និងសមាគម ឬអង្គការមិនមែនរដ្ឋាភិបាល ដែលមិនមែនជាសមាជិកក្រុមចែកប័ណ្ណព័ត៌មាន អាចបញ្ជូនតំណាងរបស់ខ្លូនឱ្យតាមសង្កេតមើលដំណើរការណ៍នៃការចែកប័ណ្ណព័ត៌មានក្នុងឃុំ សង្កាត់ពាក់ព័ន្ធបាន។
ចំពោះលទ្ធផលនៃការចែកប័ណ្ណព័ត៌មាននេះ គឺគិតត្រឹមថ្ងៃទី២១ ខែមេសា ឆ្នាំ២០២២ ដូចនេះគណៈកម្មការឃុំ សង្កាត់រៀបចំការបោះឆ្នោត បានចែកប័ណ្ណព័ត៌មានដល់ប្រជាពលរដ្ឋសរុបចំនួន ២,២០៥,៦៨១៕
https://kronglungvek.com.kh

Post a Comment