Header Ads

សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បី​ចូលរួម​វេទិកាពិភពលោក ហើយ ប្រជប៉ុនជាចំណែកមួយក្នុងការជួយឱ្យ​កម្ពុជាទទួលបានឯករាជ្យនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣

ភ្នំពេញ

ដោយៈ សេង ស៊ីដារ៉ូ


នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២ សម្តេចតេជោ ហ៊ុន សែន នឹងអញ្ជើញ​ទស្សនកិច្ចនៅប្រទេសជប៉ុន ដើម្បីចូលរួមវេទិកាពិភពលោក ហើយ​សម្តេច​​នឹងមានជំនួបជាមួយនាយករដ្ឋមន្ត្រីជប៉ុនផងដែរ។

នៅពេលសម្តេចអញ្ជើញត្រឡប់ពីប្រទេសជប៉ុនវិញ សម្តេចនឹងទទួល​ជួប​មេ​ប្រតិបត្តិ​ការរបស់អ៊ុនតាក់ ដែលបំពេញបេសកម្មនៅកម្ពុជា​កាល​ពីទសវត្សរ៍៩០។

សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា ប្រជប៉ុនជាចំណែក​មួយក្នុង​ការជួយឱ្យកម្ពុជាទទួលបានឯករាជ្យនៅថ្ងៃទី០៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ ជប៉ុនក៏ជាប្រទេសដែលបានជួយដល់ការចរចារកសន្តិភាព និងបញ្ចប់​សង្គ្រាមនៅកម្ពុជា។

សម្តេចតេជោ ហ៊ុន សែន បានរំលឹកពីវិធីនៃការសងបំណុលជប៉ុន ដែល​រដ្ឋាភិបាល លន់ នល់ ជំពាក់ ដោយការផ្តល់ជំនួយជាសម្ភារៈផ្សេងៗ​ហើយ​លក់យកលុយសងត្រឡប់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តថា ការបោះឆ្នោតក្រុមប្រឹក្សា​ឃុំ​-សង្កាត់នៅឆ្នាំនេះ សម្តេចមិនចេញមុខឃោសនាជូនមេឃុំ និងចៅ​សង្កាត់នោះឡើយ។ ប្រជាពលរដ្ឋយល់ច្បាស់​ពីការ​ជ្រើសរើសរបស់​ខ្លួន​ថា តើបក្សណាស័ក្តិសមឱ្យគាត់ផ្ញើវាសនា។ សម្តេចតេជោ ណែនាំ​ឱ្យ​បង្ក​បរិយាកាសល្អលើការឃោសនារកសំឡេងឆ្នោត និងបញ្ចៀសអំពើ​ហិង្សា។

សម្តេចតេជោ ហ៊ុន សែន ជូនពរឱ្យចំណងមិត្តភាពកម្ពុជា-ជប៉ុន ឋិតឋេរចីរកាល៕

https://kronglungvek.com.kh



No comments

Powered by Blogger.