Header Ads

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធសមិទ្ធផលន ដែលជាគម្រោង ការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយលូរាជ

ភ្នំពេញ

ដោយៈ សេង ស៊ីដារ៉ូ


សម្តេចតេជោ ហ៊ុន សែន និងលោក ការីម៉ាតា អាហ្សូហ្ស៊ី ភារធារីស្តីទី ស្ថានទូតជប៉ុនប្រចាំកម្ពុជាបានអញ្ជើញសម្ពោធសមិទ្ធផលនានា ដែល ជាគម្រោងការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ លូក្នុងរាជធានី ភ្នំពេញជំហានទី៤ កាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២២ នេះ។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅថ្ងៃនេះពិតជារីករាយ ព្រោះ ក្រោយចូលឆ្នាំថ្មីរួចបានសម្ពោធសមិទ្ធផលថ្មីកើតចេញពីកិច្ចសហប្រតិបត្តិការរវាងកម្ពុជានិងជប៉ុន។ គម្រោងអភិវឌ្ឍន៍នៅភ្នំពេញ ដិ្បតអស់ ថវិកាច្រើន តែបានផ្តល់ប្រយោជន៍ច្រើនសម្រាប់ប្រជាពលរដ្ឋ។

ជាពិសេសការបញ្ចៀសការជន់លិចរាជធានីភ្នំពេញ។ ក្រោយជំនួយ របស់ជប៉ុនបានធ្វើឱ្យកម្ពុជាកែលម្អប្រព័ន្ធប្រឡាយ-លូ ចម្រោះនិង អាងស្តុកទឹកជួយសម្រួលដល់ការជន់លិចនៅភ្នំពេញ។ ការអភិវឌ្ឍ នេះបានធ្វើឱ្យសម្តេចមើលរាជធានីភ្នំពេញលែងស្គាល់។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់រដ្ឋាភិបាលជប៉ុន សម្រាប់ការផ្តល់ជំនួយការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រឡាយ-លូ និងអាងចម្រោះទឹកកខ្វក់នៅរាជធានីភ្នំពេញ។ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណដល់ទីភ្នាក់ងារអភិវឌ្ឍន៍របស់ជប៉ុនចៃកា ដែលបាន សិក្សាយ៉ាងច្បាស់លាស់លើការការពារទឹកជំនន់ និងកែលម្អប្រព័ន្ធប្រ ឡាយ-លូ នៅកម្ពុជា។

https://kronglungvek.com.kh


No comments

Powered by Blogger.