សម្តេចតេជោ ហ៊ុន សែន អញ្ជើញជាអធិបតីភាពសម្ពោធដាក់ឱ្យប្រើ ប្រាស់អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរពេទ្យព្រះអង្គឌួង
ភ្នំពេញ
ដោយៈ ហុង ចំណាប់
សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជា ណាចក្រកម្ពុជា នឹងអញ្ជើញ ជាអធិប តីភាពដ៏ខ្ពង់ខ្ពស់សម្ពោធដាក់ឱ្យ ប្រើប្រាស់ជាផ្លូវការ អគារមជ្ឈមណ្ឌលត្រចៀក ច្រមុះ បំពង់ក នៃមន្ទីរ ពេទ្យព្រះអង្គឌួងនាថ្ងៃទី២៨ ខែមីនា ឆ្នាំ ២០២២។
អគារមជ្ឈមណ្ឌលព្យាបាល ត្រចៀក ច្រមុះ និងបំពង់ក ដែលមានកម្ពស់ ៥ជាន់នៅមន្ទីរពេទ្យព្រះអង្គឌួង បានចាប់ផ្តើមសាងសង់នៅខែមីនា ឆ្នាំ ២០២០ និងបានគ្រោងបញ្ចប់ការសាងសង់នៅខែមីនា ឆ្នាំ២០២១ តែ ដោយសារការរាតត្បាតនៃជំងឺកូវីដ១៩គម្រោងនេះ បានពន្យារពេលទៅ ដើមឆ្នាំ២០២២វិញ។
ក្រៅពីការលើកកម្ពស់ផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តសមត្ថភាព របស់វេជ្ជ បណ្ឌិតជំនាញឯកទេស និងបុគ្គលិកទាំងអស់នឹងត្រូវបានបង្កើនសមត្ថ ភាពតាមរយៈកម្មវិធីបណ្តុះបណ្តាល និងការផ្ទេរចំណេះដឹងនិងចំណេះធ្វើពីវេជ្ជបណ្ឌិតជនជាតិកូរ៉េ។
កម្ពុជាជាប្រទេសមួយក្នុងចំណោមប្រទេសជាដៃគូស្នូលរបស់ KOICA ដែលទទួលបានជំនួយសម្រាប់ការអភិវឌ្ឍលើវិស័យនានា។ នៅកម្ពុជា KOICA មានយុទ្ធសាស្ត្រភាពជាដៃគូប្រចាំប្រទេស (CPS) ដើម្បីជួយរាជរដ្ឋាភិបាលកម្ពុជាឱ្យសម្រេចបាននូវផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់ខ្លួនដោយរួមបញ្ចូលយុទ្ធសាស្ត្រជាមួយផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍ជាតិរបស់កម្ពុជានិងយុទ្ធសាស្ត្រចតុកោណរបស់រដ្ឋាភិបាល។
សម្រាប់កម្ពុជា KOICA ផ្តោតសំខាន់លើការអភិវឌ្ឍវិស័យអាទិភាពចំនួន៤រួមមាន៖ អភិវឌ្ឍន៍ជនបទ សុខាភិបាល អប់រំ និងហេដ្ឋារចនាសម្ព័ន្ធ។
អគារថ្មីនៅក្នុងមន្ទីរពេទ្យព្រះអង្គឌួង ដែលជាជំនួយឥតសំណងរបស់សាធារណរដ្ឋកូរ៉េ តាមរយៈទីភ្នាក់ងារ សហប្រតិបត្តិការអន្តរជាតិកូរ៉េ KOICA នេះកើតចេញពីផ្លែផ្កានៃទំនាក់ទំនងការទូតរវាងប្រទេសទាំងពីរ៕
https://kronglungvek.com.kh

Post a Comment