Header Ads

សម្តេចតេជោ ហ៊ុន សែន អញ្ជើញសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិ លេខ៥១

ដោយ៖ សេង ស៊ីដារ៉ូ


សម្តេចតេជោ ហ៊ុន សែន រួមដំណើរជាមួយលោកទីប្រឹក្សាសេដ្ឋកិច្ច និង ពាណិជ្ជកម្មទូតចិនប្រចាំនៅកម្ពុជា បានអញ្ជើញសម្ពោធដាក់ឱ្យប្រើ ប្រាស់​ផ្លូវជាតិលេខ៥១ ដែលជាផ្លូវមួយខ្សែដ៏សំខាន់បម្រើការដល់ការ ដឹកជញ្ជូនទំនិញ និងការធ្វើដំណើររបស់ប្រជាពលរដ្ឋដោយតភ្ជាប់ រវាង ផ្លូវជាតិលេខ៤ និផ្លូវជាតិលេខ៥ កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២២។

នៅក្នុងឱកាសសម្ពោធនេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរក ថាសំណេះសំណាលប្រមាណជិត១ម៉ោង មានខ្លឹមសារសំខាន់ខាង ក្រោម៖
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជាក្តីរីករាយណាស់ដែល ព្រឹកថ្ងៃនេះ បានសម្ពោធសមិទ្ធផលផ្លូវជាតិលេខ៥១ដែលតភ្ជាប់ផ្លូវជាតិ លេខ៤ ទៅផ្លូវជាតិលេខ៥។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៥១ គឺជាផ្លូវ ខ្សែក្រវាត់ភ្នំពេញ ជួយសម្រួលការធ្វើដំណើរដោយមិនចាំបាច់ឆ្លងកាត់ រាជធានីភ្នំពេញ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៥១ ចូលរួម ចំណែកយ៉ាងច្រើនសម្រាប់សេដ្ឋកិច្ចសង្គម។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ការសាងសង់ផ្លូវជាតិលេខ ៥១ គឺជាព្រះរាជតម្រិះដ៏ច្បាស់លាស់មួយរបស់ព្រះអង្គឌួង ក្នុងការ តភ្ជាប់ការធ្វើដំណើរទៅកាន់សមុទ្រ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ផ្លូវជាតិលេខ៥១នេះ នៅតែ ជាផ្លូវយុទ្ធសាស្ត្រមួយរបស់រាជរដ្ឋាភិបាលកម្ពុជានាពេលបច្ចុប្បន្នក្នុងការតភ្ជាប់ទៅកាន់សមុទ្រ។
*សម្តេចតេជោ ហ៊ុន សែន តាមរយៈតំណាងឯកអគ្គរដ្ឋទូតចិន សូម ថ្លែងអំណរគុណរដ្ឋាភិបាល និងប្រជាជនផ្តល់ថវិកាសម្រាប់សាងសង់ផ្លូវ ជាតិលេខ៥១។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កម្ពុជាបានផ្លាស់ប្តូរនយោ បាយក្នុងការសាងសង់ផ្លូវពីការសាងសង់ឱ្យបានវែងមកជាការសាងសង់ឱ្យមានកម្រិតគុណភាពខ្ពស់។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មិនមាននរណានឹកស្មាន ដល់ចំពោះវឌ្ឍនភាពនេះឡើយ។ សមិទ្ធផលនេះមិនមែនធ្លាក់ពី លើ មេឃនោះឡើយ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលរបស់កម្ពុជា បានកើតចេញពីកិច្ចប្រឹងប្រែងក្នុងការបិទបញ្ចប់ភ្លើងសង្គ្រាម និងរកសុខសន្តិភាព។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា មុនពេលមិនទាន់មាន សង្គ្រាមមនុស្សម្នាក់ៗសម្បូរបែបក្នុងការនិយាយពីតម្រូវការបែបនេះ ឬបែបនោះ។ នៅពេលមានសង្គ្រាម គឺគេផ្តល់អាទិភាពចម្បងសម្រាប់ សុខសន្តិភាព។
*សម្តេចតេជោ ហ៊ុន សែន បានលើកជាឧទាហរណ៍សម្រាប់​សង្គ្រា​ម រវាងរុស្សី និងអ៊ុយក្រែន ដែលពេលនេះប្រជាជន និងប្រធា​នាធិបតី​អ៊ុយក្រែន បានផ្តល់អាទិភាពខ្ពស់ចំពោះសុខសន្តិភាព។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ចក្ខុវិស័យរក្សាសុខ​សន្តិភាព ត្រូវបានសម្តេចប្រកាន់ខ្ជាប់រហូតមក។ សម្តេចតេជោ បន្ថែមថា ទោះបីក្នុងលក្ខខណ្ឌណាក៏ដោយ គឺត្រូវរួមគ្នារក្សាឱ្យ
បាននូវ​សុខសន្តិភាព។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សមិទ្ធផលផ្លូវជាតិលេខ៥១ កើតចេញពីកិច្ចសហប្រតិបត្តិការល្អរវាងកម្ពុជានិងចិន។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា កិច្ចសហប្រតិបត្តិការរវាង​កម្ពុជា និងចិន កំពុងនាំហុចផ្លែផ្កាជាច្រើនទាំងការអភិវឌ្ឍ ការធ្វើ​ពាណិ​ជ្ជកម្ម និងការវិនិយោគ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ជំងឺកូវីដ១៩ មិនអាចរារាំង​ដំណើរការអភិវឌ្ឍរបស់កម្ពុជានោះឡើយ។ ក្នុងនោះគម្រោងនានារបស់​ចិន មិនមានផ្អាកសកម្មភាពនោះឡើយ។
*សម្តេចតេជោ ហ៊ុន សែន ផ្តាំទៅអភិបាលខេត្តកំពង់ឆ្នាំង និងកំពង់​ស្ពឺ ប្រយ័ត្នទៅមិនដល់ព្រំដែនខេត្ត នាំឱ្យក្លាយជាជម្រកគ្រឿងញៀន។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នាយករដ្ឋមន្ត្រីជប៉ុន ជឿ​លើ​ព្រហ្មលិខិតផងដែរ។ សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ក្នុង​ពិសារអាហារជាមួយគ្នា នាយករដ្ឋមន្ត្រីជប៉ុន បានលើកឡើងព្រហ្ម​លិខិតកំណត់ឱ្យធ្វើជានាយករដ្ឋមន្ត្រី។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា គួរតែជឿលើព្រហ្មលិខិតខ្លះ​ទៅ។ បើព្រហ្មលិខិតមិនកំណត់ ទោះប៉ងប៉ុណ្ណាក៏មិនបានដែរ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា សម្តេចមានបំណងធ្វើត្រឹម​គ្រូ​បង្រៀន និងអ្នកបើកយន្តហោះប៉ុណ្ណោះ តែព្រហ្មលិខិតបានកំណត់​ឱ្យសម្តេចធ្វើជានាយករដ្ឋមន្ត្រី។
*សម្តេចតេជោ ហ៊ុន សែន បានរំលឹកថាសម្តេចជាអ្នកដែលបាន​កាន់​តំណែងរដ្ឋមន្ត្រីការបរទេស និងធ្វើជានាយករដ្ឋមន្ត្រីក្នុងអាយុ​ក្មេងជាងគេ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា អាយុមិនសំខាន់​នោះទេ​តែសំខាន់ធ្វើបាន ឬមិនបាន។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្មេងមានចំណេះដឹង ខ្វះបទពិសោធន៍ ចាស់ខ្វះចំណេះដឹង តែសម្បូរបទពិសោធន៍។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្មេងមិនត្រូវមើលងាយ​ចាស់ ហើយចាស់មិនត្រូវមើលងាយក្មេង។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា នៅពេលសម្តេចលាឈប់​ពីតំណែងនាយករដ្ឋមន្ត្រី គឺសម្តេចមិនទាមទារឱ្យអ្នកបន្តវេនមកសួរ ឬឆ្លងយោបល់ពីសម្តេចនោះឡើយ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ឆ្នាំ២០២៣ សម្តេចនៅតែ​បន្តឈរជាបេក្ខភាពនាយករដ្ឋមន្ត្រីមកពីគណបក្សប្រជាជនកម្ពុជា។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ក្នុងឱកាសបុណ្យចូលឆ្នាំថ្មី សម្តេចនឹងសម្រាកលំហែនៅខេត្តព្រះសីហនុ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ខំបង្កើតក្រសួង បង្កើតស្ថា​ប័ន តែមិនព្រមធ្វើ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ដាក់បទបញ្ជាដល់អាជ្ញាធរ​និងសមត្ថកិច្ច រៀបចំរក្សាសន្តិសុខ ដើម្បីបង្កលក្ខណៈសប្បាយរីករាយ​ជូនប្រជាពលរដ្ឋក្នុងឱកាសបុណ្យចូលឆ្នាំថ្មី៕

https://kronglungvek.com.kh

No comments

Powered by Blogger.