Header Ads

សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ពានអាកាស និងផ្លូវក្រោមដី ចោមចៅ គឺសមិទ្ធផលជាប្រវត្តិសាស្ត្រមួយសម្រាប់រាជធានីភ្នំពេញ

ភ្នំពេញ

ដោយ៖ សេង ស៊ីដារ៉ូ




ដោយសារម្លប់សុខសន្តិភាពរបស់សម្តេចតេជោ ទើបមានការកើតឡើង នូវសមិទ្ធផលថ្មីៗសព្វបែកយ៉ាងនៅកម្ពុជា ជាពិសេសក្នុងអំពេលថ្មីៗ​នេះ សម្តេចតេជោ ហ៊ុន សែន បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់​ដោយសម្ពោធដាក់ឱ្យប្រើប្រាស់ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ រាជធានីភ្នំពេញ កាលពីថ្ងៃទី៣១ ខែមីនា ឆ្នាំ២០២២។

ការបើកសម្ពោធដាក់ប្រើប្រាស់ជាផ្លូវនៃស្ពានអាកាស និងផ្លូវក្រោមដី​ចោម​ចៅ​នេះ សម្តេចតេជោ ហ៊ុន សែន បានថ្លែងសុន្ទរកថាសំណេះ​សំណាលជាមួយប្រជាពលរដ្ឋរយៈពេលជាងមួយម៉ោង ដែលមាន​ខ្លឹមសារសំខាន់ៗដូចខាងខាងក្រោម៖

*សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា ស្ពានអាកាស និងផ្លូវក្រោម​ដីចោមចៅ គឺជាសមិទ្ធផល​ជាប្រវត្តិសាស្ត្រ​មួយទៀតសម្រាប់​រាជធានី​ភ្នំពេញ។
*សម្តេចតេជោ ហ៊ុន សែន បានសូមការយោគយល់ពីប្រជាពលរដ្ឋ ចំពោះការផ្អាកចរាចរណ៍នៅលើស្ពានអាកាស និងផ្លូវក្រោមដី ដើម្បី​ប្រារព្ធ​ពិធី​សម្ពោធដាក់ឱ្យប្រើប្រាស់។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងបន្តទៀតថា ការសាងសង់​ស្ពាន​អាកាស និងផ្លូវក្រោមដី គឺឆ្លើយតបនឹងតម្រូវការរបស់​ប្រជាពល​រដ្ឋ។ ប្រសិនបើស្ថិតនៅក្នុងទសវត្សរ៍៧០, ៨០ និង៩០ មិនមានភាពចាំ​បាច់សាងសង់ស្ពានអាកាស និងផ្លូវក្រោមដីនេះឡើយ។
*សម្តេចតេជោ ហ៊ុន សែន បានចាត់ទុកសមិទ្ធផលស្ពានអាកាស និងផ្លូវក្រោមដីចោមចៅនេះ ថាលទ្ធិសម្ភារៈនិយមកើតឡើង​មុនលទ្ធិនៃ​គំនិត។
*សម្តេចតេជោ ហ៊ុន សែន ថ្លែងកោតសរសើររដ្ឋបាលរាជធានី​ភ្នំពេញ និងក្រុមហ៊ុន OCIC ចំពោះកិច្ចប្រឹងប្រែងរួមគ្នាក្នុងការកសាង​ស្ពានអាកាស និងផ្លូវក្រោមដីចោមចៅ។
*សម្តេចតេជោ ហ៊ុន សែន បានថ្លែងបញ្ជាក់ថា សមិទ្ធផលស្ពាន​អាកាស និងផ្លូវក្រោមដីចោមចៅនៅរាជធានីភ្នំពេញ បានប្រើន​យោ​បាយយកក្រុង ចិញ្ចឹមក្រុង ឬយកស្លឹកត្នោត ខ្ចប់ស្ករត្នោត។

លើកឡើងបែបនេះ ដោយសារសមិទ្ធផលនេះ បានមកថវិកា​នៃការ​អភិវឌ្ឍកោះពេជ្រ ក៏ដូចជាតំបន់នានា៕

https://kronglungvek.com.kh



No comments

Powered by Blogger.