លោក ឌីណា ជាកសិករ នៅក្នុងស្រុកសង្កែ ថា ការដាំស្មៅចំណីសត្វគោ ក្របី ទទួលបានចំណូលជាប្រចាំថ្ងៃ មិនខ្វះអ្នកទិញ ដូចជា ខេត្តតាកែវ កំពត កំពង់ធំ បាត់ដំបង និងខេត្តព្រះវិហារ
ខេត្តបាត់ដំបង
ដោយៈ សេង ស៊ីដារ៉ូ
លោក ឌីណា ជាកសិករ នៅក្នុងស្រុកសង្កែ ខេត្តបាត់ដំបង បានចាប់មុខ របរជាអ្នកដាំស្មៅគ្រប់ប្រភេទដោយធ្វើការនាំចូលពីប្រទេសថៃ។
រូបលោក ធ្វើការដាំពូជស្មៅនេះ អស់រយៈពេល៣ឆ្នាំមកហើយ ដោយ ក្នុងនោះមានប្រភេទពូជស្មៅដាំដោយគ្រាប់មាន៦ប្រភេទ និងពូជស្មៅ ជាដើមកង់ៗមាន១០ប្រភេទ។
លោកលោក ឌីណា បានលើកឡើងថា ដោយមើលឃើញពីតម្រូវការ អ្នកចិញ្ចឹមសត្វមានច្រើនឡើងៗទើប ចាប់ផ្តើមនាំចូលពូជស្មៅដើមនេះ មកពីថៃយកមកដាំក្នុងស្រុក ដោយក្នុង១ហិកតា ចំណាយតែជាង ២ លានរៀលប៉ុណ្ណោះ ដែលពីមុនទិញពូជពីក្រៅត្រូវចំណាយជាង ២០០០ដុល្លារក្នុង១ហិកតា។
ប្រភេទស្មៅដើមនេះ ដាំក្នុងរយៈពេលជាង១ខែ មានកម្ពស់ជិត៣ម៉ែត្រ ដែលអាចកាប់លក់ជាកង់ៗដោយគិតក្នុង១០០កង់ថ្លៃ២ម៉ឺនរៀល។
ចំពោះប្រភេទស្មៅពូជគ្រាប់ក៏ប្រើរយៈពេលដាំជាង១ខែដូចគ្នា ដែល មានកម្ពស់ជាង១ម៉ែត្រ ដោយលក់ចេញគិតជាបាច់ក្នុង១បាច់២០០០ រៀល។ ប្រភេទស្មៅដើម ដាំក្នុងរដូវណាក៏បានដែរ អាស្រ័យដោយមាន ប្រព័ន្ធទឹកនិងជីគ្រប់គ្រាន់ ដោយអាចដោតដាំលើផ្ទៃដី១ហិកតា ត្រូវចំ ណាយ២ម៉ឺនកង់ ហើយចំពោះស្មៅពូជគ្រាប់ត្រូវចំណាយក្នុង១ហិកតា ១៥គីឡូក្រាម។
លោក ឌីណា បានបន្តទៀតថា ចាប់តាំងពីដាំស្មៅនេះលក់មក ជីវភាព គ្រួសារគាត់ធូរធារច្រើន ក៏ដោយសារតែទទួលបានពីចំណូលដាំ ស្មៅ រាល់ថ្ងៃផងដែរ។
ដោយឡែកចំពោះទីផ្សារក្នុងស្រុក មិនខ្វះអ្នកទិញនោះទេ ភាគច្រើន អតិថិជនដែលចិញ្ចឹមសត្វច្រើនមកពីខេត្តតាកែវ កំពត កំពង់ធំ បាត់ដំបង មានរហូតដល់ខេត្តព្រះវិហារក៏មានដែរ៕
https://kronglungvek.com.kh

Post a Comment